រូបភាពជុំវិញពិភពលោកថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា កូឡុំប៊ី វ៉េណេស៊ុយអេឡា អាល្លឺម៉ង់ សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី ឥណ្ឌូណេស៊ី និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២១ សីហា ២០១៨

១
ប្រជាជនវ៉េណេស៊ុយអេឡាធ្វើដំណើរឆ្ពោះទៅប្រទេសប៉េរូតាមផ្លូវហាយវ៉េក្នុងទីក្រុង Tulcan ប្រទេសអេក្វាទ័រ បន្ទាប់ពីឆ្លងកាត់ប្រទេសកូឡុំប៊ី។ ប្រទេសអេក្វាទ័របានប្រកាសថាជនជាតិវ៉េណេស៊ុយអេឡាដែលចូលក្នុងប្រទេសនេះនឹងត្រូវបង្ហាញលិខិតឆ្លងដែនចាប់ពីថ្ងៃទី១៨ សីហានេះតទៅ ដែលពួកគេគ្មានឯកសារនេះនោះទេ។

២
ក្រុមអ្នកតែងខ្លួនតាមតួអង្គត្រូវបានគេឃើញក្នុងការតាំងពិព័រណ៌ល្បែងកុំព្យូទ័រធំបំផុតក្នុងពិភពលោកគឺGamescom ក្នុងទីក្រុង Cologne ប្រទេសអាល្លឺម៉ង់។

៣
លោក Frank Rzucek ឪពុករបស់ Shanann Watts កំពុងអង្គុយស្តាប់សវនាការរបស់ Christopher Watts នៅតុលាការ Weld County Courthouse ក្នុងទីក្រុង Greeley រដ្ឋ Colorado។ Watts ត្រូវជាប់ចោទពីបទធ្វើឃាតសម្លាប់ប្រពន្ធដែលកំពុងមានផ្ទៃពោះរបស់ខ្លួន Shanann។

៤
កីឡាការកូរ៉េខាងត្បូងនាង Kong Chaeyong (កណ្តាល) ចូលរួមក្នុងវគ្គបាញ់ព្រួញផ្នែកនារីក្នុងកីឡាអាស៊ីក្នុងទីក្រុងហ្សាការតាប្រទេសឥណ្ឌូណេស៊ី។

៥
អ្នកនេសាទម្នាក់ឈរនៅលើផែខណដែលព្រះអាទិត្យកំពុងរះនៅ Timmendorfer Strand ប្រទេសអាល្លឺម៉ង់។

៦
ខ្លាឃ្មុំ Kiwi ដែលសម្តែងក្នុងរឿង«The Bear» ត្រូវបានឃើញក្នុង Fort-Mardyck ប្រទេសបារាំង។ Kiwi និងខ្លាឃ្មុំផ្សេងទៀតនឹងត្រូវផ្លាស់ទៅក្នុងសួនសត្វធំជាងនេះក្នុងឆ្នាំ ២០១៩។

៧
ស្រ្តីម្នាក់សម្អាតបន្ទប់ដែលពេញដោយភក់បន្ទាប់ពីទឹកជំនន់ក្នុងរដ្ឋភាគខាងត្បូង Kerala ប្រទេសឥណ្ឌា។

៨
A Taliban fighter stands guard at a checkpoint on a street in Kabul.