រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសអារ៉ាប៊ីសាអូឌីត អេក្វាទ័រ កូរ៉េខាងជើង ឥណ្ឌា អ៊ូហ្គាន់ដា ឥណ្ឌូណេស៊ី និងតៃវ៉ាន់។
រូបភាពជុំវិញពិភពលោក ២០ សីហា ២០១៨
![អ្នកដើរធម្មយាត្រាមូស្លីមប្រមូលផ្តុំគ្នានៅលើភ្នំ Mercy នៅក្នុងការដើរធម្មយាត្រាប្រចាំឆ្នាំ នៅក្រៅក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/1dcdc132-093a-4f9b-9ee2-651fc1009323_w1024_q10_s.jpg)
១
អ្នកដើរធម្មយាត្រាមូស្លីមប្រមូលផ្តុំគ្នានៅលើភ្នំ Mercy នៅក្នុងការដើរធម្មយាត្រាប្រចាំឆ្នាំ នៅក្រៅក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
![ជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាម្នាក់សម្រាកនៅខាងក្រៅការិយាល័យអន្តោប្រវេសន៍អេក្វាទ័រ នៅស្ពានអន្តរជាតិ Rumichaca នៅព្រំដែនរវាងអេក្វាទ័រ និងកូឡុំប៊ី។](https://gdb.voanews.com/045a6f5c-7355-4ecc-a849-7f5f6a6e1914_w1024_q10_s.jpg)
២
ជនទេសន្តរប្រវេសន៍វ៉េណេស៊ុយអេឡាម្នាក់សម្រាកនៅខាងក្រៅការិយាល័យអន្តោប្រវេសន៍អេក្វាទ័រ នៅស្ពានអន្តរជាតិ Rumichaca នៅព្រំដែនរវាងអេក្វាទ័រ និងកូឡុំប៊ី។
![សមាជិកគ្រួសាររបស់កូរ៉េខាងជើង និងខាងត្បូងជួបគ្នានៅក្នុងពិធីជួបជុំមួយនៅក្នុងរមណីយដ្ឋាន Mount Kumgang ក្នុងប្រទេសកូរ៉េខាងជើង ក្បែរតំបន់សគ្មានយោធា ដែលពុះចែកកូរ៉េជាពីរ។](https://gdb.voanews.com/ed211973-1e9f-4428-9f13-1289edec8710_w1024_q10_s.jpg)
៣
សមាជិកគ្រួសាររបស់កូរ៉េខាងជើង និងខាងត្បូងជួបគ្នានៅក្នុងពិធីជួបជុំមួយនៅក្នុងរមណីយដ្ឋាន Mount Kumgang ក្នុងប្រទេសកូរ៉េខាងជើង ក្បែរតំបន់សគ្មានយោធា ដែលពុះចែកកូរ៉េជាពីរ។
![មនុស្សម្នាដើរនៅលើផ្លូវដែលខូចខាចដោយសារតែការរញ្ជួយដីដ៏ខ្លាំងមួយនៅផែ Kayangan នៅលើកោះ Lombok ប្រទេសឥណ្ឌូណេស៊ី។](https://gdb.voanews.com/198e1c6b-c07a-456e-9929-151425b8801b_w1024_q10_s.jpg)
៤
មនុស្សម្នាដើរនៅលើផ្លូវដែលខូចខាចដោយសារតែការរញ្ជួយដីដ៏ខ្លាំងមួយនៅផែ Kayangan នៅលើកោះ Lombok ប្រទេសឥណ្ឌូណេស៊ី។
![អ្នកដើរធម្មយាត្រាមូស្លីមធ្វើការអធិដ្ឋាននៅខាងក្រៅព្រះវិហារ Namira នៅក្នុងការដើរធម្មយាត្រាប្រចាំឆ្នាំ នៅក្រៅក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។](https://gdb.voanews.com/0566306f-1960-4461-b348-63baa4badba6_w1024_q10_s.jpg)
៥
អ្នកដើរធម្មយាត្រាមូស្លីមធ្វើការអធិដ្ឋាននៅខាងក្រៅព្រះវិហារ Namira នៅក្នុងការដើរធម្មយាត្រាប្រចាំឆ្នាំ នៅក្រៅក្រុងពិសិដ្ឋ Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
![នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីផ្លូវលិចទឹក នៅតំបន់មានទឹកជំនន់នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។](https://gdb.voanews.com/de87d5be-5dea-4962-bd42-f71e159af985_w1024_q10_s.jpg)
៦
នេះជាទិដ្ឋភាពពីលើអាកាសដែលបង្ហាញពីផ្លូវលិចទឹក នៅតំបន់មានទឹកជំនន់នៅក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨។
![ក្រុមបាតុករអ៊ូហ្គាន់ដាលាងសម្អាតភ្នែកដោយសារតែមានឧស្ម័នទឹកភ្នែក នៅក្នុងក្រុង Kampala ប្រទេសអ៊ូហ្គាន់ដា។ ប៉ូលិសអ៊ូហ្គាន់ដាបានធ្វើការបាញ់ប្រហារដោយប្រើគ្រាប់ពិត និងឧស្ម័នទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលទាមទារឲ្យមានការដោះលែងលោក Kyagulanyi Ssentamu ដែលជា តំណាងរាស្ត្រ តារាចម្រៀង និងអ្នករិះគន់រដ្ឋាភិបាល។](https://gdb.voanews.com/f18ff477-38ee-40cb-9209-cbfa7bef2d41_w1024_q10_s.jpg)
៧
ក្រុមបាតុករអ៊ូហ្គាន់ដាលាងសម្អាតភ្នែកដោយសារតែមានឧស្ម័នទឹកភ្នែក នៅក្នុងក្រុង Kampala ប្រទេសអ៊ូហ្គាន់ដា។ ប៉ូលិសអ៊ូហ្គាន់ដាបានធ្វើការបាញ់ប្រហារដោយប្រើគ្រាប់ពិត និងឧស្ម័នទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលទាមទារឲ្យមានការដោះលែងលោក Kyagulanyi Ssentamu ដែលជា តំណាងរាស្ត្រ តារាចម្រៀង និងអ្នករិះគន់រដ្ឋាភិបាល។
![ចៀមរុលចូលគ្នា នៅពេលពួកគេត្រូវបានគេយកទៅលក់នៅផ្សារមួយនៅមុនពិធីបុណ្យ Eid al-Adha នៅក្នុងក្រុង Srinagar រដ្ឋ Kashmir ប្រទេសឥណ្ឌា។](https://gdb.voanews.com/89315ae3-73c0-4d71-8ec8-7fb45e7d3ffb_w1024_q10_s.jpg)
៨
ចៀមរុលចូលគ្នា នៅពេលពួកគេត្រូវបានគេយកទៅលក់នៅផ្សារមួយនៅមុនពិធីបុណ្យ Eid al-Adha នៅក្នុងក្រុង Srinagar រដ្ឋ Kashmir ប្រទេសឥណ្ឌា។
![កីឡាការនី Morgan Hurd ចូលរួមប្រកួតដណ្តើមយកពានរង្វាន់ U.S. Gymnastics Championships កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងក្រុង Boston រដ្ឋ Massettchusetts។](https://gdb.voanews.com/0e0781d0-adc6-49c8-9f75-5a920838deca_w1024_q10_s.jpg)
៩
កីឡាការនី Morgan Hurd ចូលរួមប្រកួតដណ្តើមយកពានរង្វាន់ U.S. Gymnastics Championships កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅក្នុងក្រុង Boston រដ្ឋ Massettchusetts។
![កោះ Shiyu ដែលជាផ្នែកមួយនៃតំបន់ Kinmen និងជាកោះដាច់ស្រយាលមួយរបស់តៃវ៉ាន់ ត្រូវបានគេថតបាននៅពីមុខក្រុង Xiamen របស់ចិន។](https://gdb.voanews.com/95b8dfe9-c952-46c1-a8e0-58e2c1c8ca94_w1024_q10_s.jpg)
១០
កោះ Shiyu ដែលជាផ្នែកមួយនៃតំបន់ Kinmen និងជាកោះដាច់ស្រយាលមួយរបស់តៃវ៉ាន់ ត្រូវបានគេថតបាននៅពីមុខក្រុង Xiamen របស់ចិន។