រូបភាពជុំវិញពិភពលោកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកពីប្រទេសអេស្ប៉ាញ លីបង់ អូស្ត្រាលី ម៉ាឡេស៊ី ជប៉ុន ប៊ុលហ្គារី ចិន ហុងកុង និងប៉ូឡូញ។
រូបភាពជុំវិញពិភពលោក ២០ សីហា ២០១៧
![អ្នកនយោបាយ និងអ្នកមានយសសក្តិខ្ពស់ផ្សេងទៀតចូលរួមនៅក្នុងពិធីសូត្រធម៌នៅព្រះវិហារ Sagrada Familia Basilica ក្នុងក្រុង Barcelona សម្រាប់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្សចំនួន១៤នាក់ និងធ្វើឲ្យមនុស្សជាង១២០នាក់រងរបួសនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/a92cae0f-5ac7-4320-8f09-743d758359db_w1024_q10_s.jpg)
១
អ្នកនយោបាយ និងអ្នកមានយសសក្តិខ្ពស់ផ្សេងទៀតចូលរួមនៅក្នុងពិធីសូត្រធម៌នៅព្រះវិហារ Sagrada Familia Basilica ក្នុងក្រុង Barcelona សម្រាប់ជនរងគ្រោះនៃការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្សចំនួន១៤នាក់ និងធ្វើឲ្យមនុស្សជាង១២០នាក់រងរបួសនៅក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![បុរសជនជាតិភាគតិច Manggarai ពាក់កណ្តឹងសម្តែងក្នុងពិធី Caci នៅក្នុងតំបន់ Nusa Dua នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/33e5ddbf-4210-41b1-ad25-da66a9c4ae7e_w1024_q10_s.jpg)
២
បុរសជនជាតិភាគតិច Manggarai ពាក់កណ្តឹងសម្តែងក្នុងពិធី Caci នៅក្នុងតំបន់ Nusa Dua នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
![រូបសំណាករបស់លោក Saint Charbel ដែលជាបព្វជិតគ្រិស្តនិកាយ Maronite ក្នុងប្រទេសលីបង់ មានទម្ងន់៤០តោន និងកម្ពស់២៣ម៉ែត្រ។ រូបសំណាកនេះត្រូវបានគេដឹកជញ្ជូននៅតាមមហាវិថី Jounieh ទៅកាន់ក្រុង Faraya។](https://gdb.voanews.com/dcdfa983-4c2d-4364-84a0-9f82fac942c2_w1024_q10_s.jpg)
៣
រូបសំណាករបស់លោក Saint Charbel ដែលជាបព្វជិតគ្រិស្តនិកាយ Maronite ក្នុងប្រទេសលីបង់ មានទម្ងន់៤០តោន និងកម្ពស់២៣ម៉ែត្រ។ រូបសំណាកនេះត្រូវបានគេដឹកជញ្ជូននៅតាមមហាវិថី Jounieh ទៅកាន់ក្រុង Faraya។
![មនុស្សម្នាចូលរួមក្នុងកម្មវិធី Color Run ប្រចាំឆ្នាំនៅក្នុងឧទ្យាន Centennial ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/53a9454e-5370-40c7-bbb9-2bcd78dd1c75_w1024_q10_s.jpg)
៤
មនុស្សម្នាចូលរួមក្នុងកម្មវិធី Color Run ប្រចាំឆ្នាំនៅក្នុងឧទ្យាន Centennial ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![មនុស្សម្នាបង្ហាញការគោរពនៅកន្លែងគោរពវិញ្ញាណក្ខន្ធមួយ ដែលមានផ្កា សារ និងភ្លើងទៀនជូនចំពោះជនរងគ្រោះនៅផ្លូវ Las Ramblas ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/8c9fee71-6fbc-452a-a197-db0febd9bc37_w1024_q10_s.jpg)
៥
មនុស្សម្នាបង្ហាញការគោរពនៅកន្លែងគោរពវិញ្ញាណក្ខន្ធមួយ ដែលមានផ្កា សារ និងភ្លើងទៀនជូនចំពោះជនរងគ្រោះនៅផ្លូវ Las Ramblas ក្នុងក្រុង Barcelona ប្រទេសអេស្ប៉ាញ។
![អ្នកហែលទឹកជនជាតិថៃពិនិត្យមើលការតុបតែងមុខរបស់គាត់មុនពេលប្រកួតហែលទឹកវគ្គផ្តាច់ព្រ័ត្រនៃកីឡា SEA Games នៅមជ្ឈមណ្ឌល National Aquatic Center ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/8f8756fc-bf1c-4cd5-95b2-e898a4c3640c_w1024_q10_s.jpg)
៦
អ្នកហែលទឹកជនជាតិថៃពិនិត្យមើលការតុបតែងមុខរបស់គាត់មុនពេលប្រកួតហែលទឹកវគ្គផ្តាច់ព្រ័ត្រនៃកីឡា SEA Games នៅមជ្ឈមណ្ឌល National Aquatic Center ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
![រ៉ុក្កែត H-IIA ដែលផ្ទុកផ្កាយរណប Michibiki 3 ត្រូវបានគេបាញ់ចេញពីជើងទម្របាញ់នៅមជ្ឈមណ្ឌលអាកាស Tanegashima នៅលើកោះ Tanegashima ប្រទេសជប៉ុន នៅក្នុងរូបភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។](https://gdb.voanews.com/0be62eed-84f3-4c30-8528-612858ab06d9_w1024_q10_s.jpg)
៧
រ៉ុក្កែត H-IIA ដែលផ្ទុកផ្កាយរណប Michibiki 3 ត្រូវបានគេបាញ់ចេញពីជើងទម្របាញ់នៅមជ្ឈមណ្ឌលអាកាស Tanegashima នៅលើកោះ Tanegashima ប្រទេសជប៉ុន នៅក្នុងរូបភាពកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
![អ្នកគាំទ្រចលនា Universal White Brotherhood សម្តែងរបាំមួយដែលគេហៅថា paneurhythmy នៅលើភ្នំ Rila ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។](https://gdb.voanews.com/01222256-f79d-4e3e-b17c-83aa6d5e0917_w1024_q10_s.jpg)
៨
អ្នកគាំទ្រចលនា Universal White Brotherhood សម្តែងរបាំមួយដែលគេហៅថា paneurhythmy នៅលើភ្នំ Rila ប្រទេសប៊ុលហ្គារី កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
![បុរសម្នាក់បង្ហាញការជិះកង់ BMX នៅពេលគាត់លោតចូលទៅក្នុងបឹង East Lake ក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។](https://gdb.voanews.com/1010adff-8f86-4e03-a82b-5d900acc3dc3_w1024_q10_s.jpg)
៩
បុរសម្នាក់បង្ហាញការជិះកង់ BMX នៅពេលគាត់លោតចូលទៅក្នុងបឹង East Lake ក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
![បាតុករចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីគាំទ្រសកម្មជនវ័យក្មេង លោក Joshua Wong លោក Nathan Law និងលោក Alex Chow ក្នុងក្រុងហុងកុង។](https://gdb.voanews.com/f0364ca4-8f84-4a94-bbd1-66b2cf1aabee_w1024_q10_s.jpg)
១០
បាតុករចូលរួមក្នុងការប្រមូលផ្តុំមួយដើម្បីគាំទ្រសកម្មជនវ័យក្មេង លោក Joshua Wong លោក Nathan Law និងលោក Alex Chow ក្នុងក្រុងហុងកុង។
![មនុស្សម្នាដើរកាត់ឆកសមុទ្រ Puck Bay ក្នុងពេលដើរក្បួន Herring នៅក្នុងក្រុង Kuznica ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។](https://gdb.voanews.com/e6655dfb-b975-4157-aff8-42e9ee54e14a_w1024_q10_s.jpg)
១១
មនុស្សម្នាដើរកាត់ឆកសមុទ្រ Puck Bay ក្នុងពេលដើរក្បួន Herring នៅក្នុងក្រុង Kuznica ប្រទេសប៉ូឡូញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧។
![ក្រុមកីឡាកររបស់ម៉ាឡេស៊ីប្រកួតហែលទឹកក្នុងវគ្គផ្តាច់ព្រឹត្រនៃការប្រកួត Team Free Routine Synchronized Swimming នៅកីឡា SEA Games ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/626d8785-851d-4717-89a4-5a4329cedf18_w1024_q10_s.jpg)
១២
ក្រុមកីឡាកររបស់ម៉ាឡេស៊ីប្រកួតហែលទឹកក្នុងវគ្គផ្តាច់ព្រឹត្រនៃការប្រកួត Team Free Routine Synchronized Swimming នៅកីឡា SEA Games ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។