រូបភាពជុំវិញពិភពលោកថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ចិន ឥណ្ឌា បុរីវ៉ាទីកង់ សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី អង់គ្លេស ក្រូអាស៊ី ម៉ុងតេណេហ្គ្រោ នីការ៉ាហ្គា នេប៉ាល់ និងអាហ្វហ្គានីស្ថាន។
រូបភាពជុំវិញពិភពលោក ០២ សីហា ២០១៨
![អ្នកជិះម៉ូតូគ្របមុខរបស់ខ្លួននៅពេលដែលផេះដ៏ក្រាស់បានហុយគ្របដណ្តប់លើភូមិ Tiga Pancur ក្នុងទីក្រុង Karo កោះស៊ូម៉ាត្រាខាងជើងបន្ទាប់ពីភ្នំភ្លើង Sinabung បានផ្ទុះ។](https://gdb.voanews.com/29a9b429-7ab3-42a2-9cab-9c0a038dae18_w1024_q10_s.jpg)
១
អ្នកជិះម៉ូតូគ្របមុខរបស់ខ្លួននៅពេលដែលផេះដ៏ក្រាស់បានហុយគ្របដណ្តប់លើភូមិ Tiga Pancur ក្នុងទីក្រុង Karo កោះស៊ូម៉ាត្រាខាងជើងបន្ទាប់ពីភ្នំភ្លើង Sinabung បានផ្ទុះ។
![ព្រះអង្គម្ចាស់នៃប្រទេសអង់គ្លេស Philip ក្នុងនាមជាមេបញ្ជាការរាជនាវិកបានចូលរួមក្នុងការដង្ហែរក្បួនអបអរថ្ងៃចុងក្រោយនៃការប្រកួតសាកល ១៦៦៤ នៅព្រះរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។ ស្វាមីម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស Elizabeth ដែលមានព្រះជន្មាយុ៩៦វស្សានេះបានបង្ហាញខ្លួនម្នាក់ឯងម្តងទៀតមុនពេលដែលព្រះអង្គចូលនិវត្តន៍ពីជីវិតមួយដ៏សកម្មជាមួយសាធារណជន។](https://gdb.voanews.com/7a073bfe-e161-40e8-91a4-fb36268249e1_w1024_q10_s.jpg)
២
ព្រះអង្គម្ចាស់នៃប្រទេសអង់គ្លេស Philip ក្នុងនាមជាមេបញ្ជាការរាជនាវិកបានចូលរួមក្នុងការដង្ហែរក្បួនអបអរថ្ងៃចុងក្រោយនៃការប្រកួតសាកល ១៦៦៤ នៅព្រះរាជវាំង Buckingham Palace ក្នុងទីក្រុងឡុងដ៍។ ស្វាមីម្ចាស់ក្សត្រីនៃប្រទេសអង់គ្លេស Elizabeth ដែលមានព្រះជន្មាយុ៩៦វស្សានេះបានបង្ហាញខ្លួនម្នាក់ឯងម្តងទៀតមុនពេលដែលព្រះអង្គចូលនិវត្តន៍ពីជីវិតមួយដ៏សកម្មជាមួយសាធារណជន។
![ឧទ្ធម្ភាគចក្រ Black Hawk របស់សហរដ្ឋអាមេរិកមួយគ្រឿងបានហោះកាត់កន្លែងដែលត្រូវបានវាយប្រហារដោយក្រុមតាលីបង់នៅ Kandahar ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមមន្រ្តិ បាននិយាយថាជនបំផ្ទុះគ្រាប់បែកម្នាក់បានបើករថយន្តមួយគ្រឿងបំពាក់ដោយគ្រឿងផ្ទុះបុកចូលក្នុងក្បួនកងកម្លាំងបរទេសមួយក្នុងខេត្តភាគខាងត្បូងបង្កឲ្យមានមនុស្សស្លាប់។](https://gdb.voanews.com/6b0cb766-fd5d-4c70-ac7e-2d05ed1dab51_w1024_q10_s.jpg)
៣
ឧទ្ធម្ភាគចក្រ Black Hawk របស់សហរដ្ឋអាមេរិកមួយគ្រឿងបានហោះកាត់កន្លែងដែលត្រូវបានវាយប្រហារដោយក្រុមតាលីបង់នៅ Kandahar ប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមមន្រ្តិ បាននិយាយថាជនបំផ្ទុះគ្រាប់បែកម្នាក់បានបើករថយន្តមួយគ្រឿងបំពាក់ដោយគ្រឿងផ្ទុះបុកចូលក្នុងក្បួនកងកម្លាំងបរទេសមួយក្នុងខេត្តភាគខាងត្បូងបង្កឲ្យមានមនុស្សស្លាប់។
![បុរសម្នាក់សែងទង់អធិស្ឋានរបស់សាសនិកជន កំពុងឡើងដើម្បីព្យួរលើចេតិយ Boudhanath ដែលជាបេតិភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូដ៏ល្បីមួយនៅ Kathmandu ប្រទេសនេប៉ាល់។](https://gdb.voanews.com/4d25df5c-9c04-4d5f-b221-7408ab3fa819_w1024_q10_s.jpg)
៤
បុរសម្នាក់សែងទង់អធិស្ឋានរបស់សាសនិកជន កំពុងឡើងដើម្បីព្យួរលើចេតិយ Boudhanath ដែលជាបេតិភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូដ៏ល្បីមួយនៅ Kathmandu ប្រទេសនេប៉ាល់។
![កាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបឈ្មោះ Minuteman III ត្រូវបានបាញ់សាកល្បងដោយក្រុមយោធាសហរដ្ឋអាមេរិកនៅបន្ទាយអាកាស Vandenberg Air Force រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/872388b4-a200-4dc0-b88a-bdfc027a41ad_w1024_q10_s.jpg)
៥
កាំជ្រួចមីស៊ីលផ្លោងឆ្លងទ្វីបឈ្មោះ Minuteman III ត្រូវបានបាញ់សាកល្បងដោយក្រុមយោធាសហរដ្ឋអាមេរិកនៅបន្ទាយអាកាស Vandenberg Air Force រដ្ឋកាលីហ្វ័រញ៉ា។
![ជនធ្វើធម្មយាត្រាម្នាក់ថតរូបជាមួយសម្តេចប៉ាប Francis មុននឹងការជួបជុំជាមួយសាសនិកជនទូទៅនៅសាល Paul VI Hall ក្នុងបុរីវ៉ាទីកង់។](https://gdb.voanews.com/9c972bc1-e324-454c-b246-cf127cca4e20_w1024_q10_s.jpg)
៦
ជនធ្វើធម្មយាត្រាម្នាក់ថតរូបជាមួយសម្តេចប៉ាប Francis មុននឹងការជួបជុំជាមួយសាសនិកជនទូទៅនៅសាល Paul VI Hall ក្នុងបុរីវ៉ាទីកង់។
![ភ្លើងឆេះព្រៃត្រូវបានឃើញនៅឧបទ្វីប Lustica ក្បែរទីក្រុង Tivat ប្រទេសម៉ុងតេណេហ្គ្រោកាលពីថ្ងៃទី០១ សីហា ២០១៧។](https://gdb.voanews.com/3f2b94b3-df41-408f-a935-18aaa1b7cc59_w1024_q10_s.jpg)
៧
ភ្លើងឆេះព្រៃត្រូវបានឃើញនៅឧបទ្វីប Lustica ក្បែរទីក្រុង Tivat ប្រទេសម៉ុងតេណេហ្គ្រោកាលពីថ្ងៃទី០១ សីហា ២០១៧។
![ក្មេងៗពាក់វ៉ែនតានិម្មិតម៉ាក HTC កំពុងលេងហ្គេមនៅក្នុងសួនតៃវ៉ាន់ «Viveland» ដំបូងគេក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃទី០១ សីហា ២០១៧។](https://gdb.voanews.com/14877244-c0f9-4057-95ae-baed819339c7_w1024_q10_s.jpg)
៨
ក្មេងៗពាក់វ៉ែនតានិម្មិតម៉ាក HTC កំពុងលេងហ្គេមនៅក្នុងសួនតៃវ៉ាន់ «Viveland» ដំបូងគេក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃទី០១ សីហា ២០១៧។
![សាសនិកជនម្នាក់លាបខ្លួនដោយប្រេងចូលរួមក្នុងពិធីមួយគោរពដល់បុរៈថែរក្សារដ្ឋធានីឈ្មោះ Santo Domingo de Guzman ក្នុងទីក្រុង Managua ប្រទេសនីការ៉ាហ្គាកាលពីថ្ងៃទី០១ សីហា ២០១៧។](https://gdb.voanews.com/fdc1a271-4d26-4fcc-bdab-946bcce404b7_w1024_q10_s.jpg)
៩
សាសនិកជនម្នាក់លាបខ្លួនដោយប្រេងចូលរួមក្នុងពិធីមួយគោរពដល់បុរៈថែរក្សារដ្ឋធានីឈ្មោះ Santo Domingo de Guzman ក្នុងទីក្រុង Managua ប្រទេសនីការ៉ាហ្គាកាលពីថ្ងៃទី០១ សីហា ២០១៧។
![កីឡាករនៃមជ្ឈមណ្ឌល Cleveland Indians លោក Austin Jackson អាយុ២៦ឆ្នាំធ្លាក់ពីជញ្ជាំងបន្ទាប់ពីព្យាយាមឆក់បាល់ពី Hanley Ramirez (មិននៅក្នុងរូបភាព) នៃក្រុម Boston Red Soxក្នុងការប្រកួតជុំទី០៥ នៅក្នុងកីឡដ្ឋាន Fenway Park ទីក្រុង Boston រដ្ឋ Massachusetts។](https://gdb.voanews.com/59178c6a-5819-4bfe-a6a2-820196921195_w1024_q10_s.jpg)
១០
កីឡាករនៃមជ្ឈមណ្ឌល Cleveland Indians លោក Austin Jackson អាយុ២៦ឆ្នាំធ្លាក់ពីជញ្ជាំងបន្ទាប់ពីព្យាយាមឆក់បាល់ពី Hanley Ramirez (មិននៅក្នុងរូបភាព) នៃក្រុម Boston Red Soxក្នុងការប្រកួតជុំទី០៥ នៅក្នុងកីឡដ្ឋាន Fenway Park ទីក្រុង Boston រដ្ឋ Massachusetts។
![នារីម្នាក់ធ្វើពុតជាជិះកង់ក្រោមសួនទឹកមួយនៅទីក្រុង Pula ប្រទេសក្រូអាស៊ីកាលពីថ្ងៃទី០១ សីហា២០១៧។](https://gdb.voanews.com/8f7c59a4-1adc-4fc0-9536-3f35058ecf94_w1024_q10_s.jpg)
១១
នារីម្នាក់ធ្វើពុតជាជិះកង់ក្រោមសួនទឹកមួយនៅទីក្រុង Pula ប្រទេសក្រូអាស៊ីកាលពីថ្ងៃទី០១ សីហា២០១៧។
![រូបសំណាកតំណាងព្រះហិណ្ឌូ Dashama ឈរក្នុងចំណោមវត្ថុថ្វាយនៅមាត់ទន្លេ Sabarmati បន្ទាប់ពីពិធីបុណ្យ Dashama បានចប់នៅក្នុងទីក្រុង Ahmadabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/c38e7c27-8d98-433f-b33c-7e7a08b0c099_w1024_q10_s.jpg)
១២
រូបសំណាកតំណាងព្រះហិណ្ឌូ Dashama ឈរក្នុងចំណោមវត្ថុថ្វាយនៅមាត់ទន្លេ Sabarmati បន្ទាប់ពីពិធីបុណ្យ Dashama បានចប់នៅក្នុងទីក្រុង Ahmadabad ប្រទេសឥណ្ឌា។
![មនុស្សម្នាអង្គុយក្នុងទឹកហើយលេងបៀរចិនម៉ាចុងនៅសួនទឹកមួយអំឡុងថ្ងៃក្តៅខ្លាំងនៅក្នុងទីក្រុងChongqing ប្រទេសចិន។](https://gdb.voanews.com/cd87f453-200a-4a97-91c0-00c3a5b2ec2e_w1024_q10_s.jpg)
១៣
មនុស្សម្នាអង្គុយក្នុងទឹកហើយលេងបៀរចិនម៉ាចុងនៅសួនទឹកមួយអំឡុងថ្ងៃក្តៅខ្លាំងនៅក្នុងទីក្រុងChongqing ប្រទេសចិន។