រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ មកពីសហរដ្ឋអាមេរិក ប្រទេសអាហ្វហ្គានីស្ថាន ហុងកុង ឥណ្ឌា អង់គ្លេស ស៊ីរី ឥណ្ឌូណេស៊ី បង់ក្លាដែស បារាំង ស្វ៊ីស និងអេស្ប៉ាញ។
រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៩
![សាច់ញាតិម្នាក់ស្រែកយំនៅក្បែរក្តារមឈូសរបស់ជនរងគ្រោះនៃការបំផ្ទុះគ្រោះបែកនៅអគាររៀបអាពាហ៍ពិពាហ៍ក្នុងក្រុង Dubai មួយ ក្នុងពិធីបុណ្យសពដ៏ធំមួយនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វាហ្គានីស្ថាន។ ក្រុមរដ្ឋឥស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកនោះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៣នាក់ និង១៨៣នាក់រងរបួស។](https://gdb.voanews.com/67d20e14-3877-4d24-ac1f-5466e8eecb86_w1024_q10_s.jpg)
១
សាច់ញាតិម្នាក់ស្រែកយំនៅក្បែរក្តារមឈូសរបស់ជនរងគ្រោះនៃការបំផ្ទុះគ្រោះបែកនៅអគាររៀបអាពាហ៍ពិពាហ៍ក្នុងក្រុង Dubai មួយ ក្នុងពិធីបុណ្យសពដ៏ធំមួយនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វាហ្គានីស្ថាន។ ក្រុមរដ្ឋឥស្លាមក្នុងប្រទេសអាហ្វហ្គានីស្ថានបានអះអាងទទួលខុសត្រូវលើការបំផ្ទុះគ្រាប់បែកនោះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៣នាក់ និង១៨៣នាក់រងរបួស។
![ក្រុមបាតុករប្រមូលផ្តុំគ្នានៅឧទ្យាន Victoria Park ក្នុងក្រុងហុងកុង។ មនុស្សរាប់ពាន់នាក់បានទៅកាន់ឧទ្យាន Victoria Park ដើម្បីចូលរួមបាតុកម្មមួយដែលអ្នករៀបចំសង្ឃឹមថា ជាបាតុកម្មសន្តិភាពសម្រាប់ប្រជាធិបតេយ្យនៅក្នុងដែលដីស្វយ័តរបស់ចិនមួយនេះ។](https://gdb.voanews.com/b7495b93-6b90-4298-a6c3-55b019f9e666_w1024_q10_s.jpg)
២
ក្រុមបាតុករប្រមូលផ្តុំគ្នានៅឧទ្យាន Victoria Park ក្នុងក្រុងហុងកុង។ មនុស្សរាប់ពាន់នាក់បានទៅកាន់ឧទ្យាន Victoria Park ដើម្បីចូលរួមបាតុកម្មមួយដែលអ្នករៀបចំសង្ឃឹមថា ជាបាតុកម្មសន្តិភាពសម្រាប់ប្រជាធិបតេយ្យនៅក្នុងដែលដីស្វយ័តរបស់ចិនមួយនេះ។
![បព្វជិតហិណ្ឌូផ្លាស់ទីលំនៅទៅកាន់ទួលមានសុវត្ថិភាពនៅមាត់ទន្លេ Ganges នៅពេលដែលទឹកទន្លេ Ganges និងទន្លេ Yamuna កើនឡើងយ៉ាងខ្លាំង នៅក្នុងរដូវភ្លៀងមូសុងនៅក្នុងតំបន់នេះ ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/bff211e0-3d6e-400f-ba36-fcf8dd40fb79_w1024_q10_s.jpg)
៣
បព្វជិតហិណ្ឌូផ្លាស់ទីលំនៅទៅកាន់ទួលមានសុវត្ថិភាពនៅមាត់ទន្លេ Ganges នៅពេលដែលទឹកទន្លេ Ganges និងទន្លេ Yamuna កើនឡើងយ៉ាងខ្លាំង នៅក្នុងរដូវភ្លៀងមូសុងនៅក្នុងតំបន់នេះ ក្នុងក្រុង Allahabad ប្រទេសឥណ្ឌា។
![បុគ្គលិកម្នាក់ពិនិត្យមើលនាវាដឹកប្រេងថ្មីមួយរបស់អ៊ីរ៉ង់ឈ្មោះ Adrian Darya នៅទល់មុខឆ្នេរសមុទ្រនៃដែនដី Gibraltar។ ដែនដី Gibraltar បានបដិសេធការទាមទាររបស់អាមេរិកក្នុងការរឹបអូសនាវានេះ នៅពេលមានជម្លោះការទូត ខណៈដែលនាវានេះរៀបនឹងចាកចេញពីដែនដី Gibraltar បន្ទាប់ពីត្រូវបានគេឃាត់ទុកអស់ជាច្រើនសប្តាហ៍។](https://gdb.voanews.com/aa7999e8-f738-4aa9-9908-328447a0b303_w1024_q10_s.jpg)
៤
បុគ្គលិកម្នាក់ពិនិត្យមើលនាវាដឹកប្រេងថ្មីមួយរបស់អ៊ីរ៉ង់ឈ្មោះ Adrian Darya នៅទល់មុខឆ្នេរសមុទ្រនៃដែនដី Gibraltar។ ដែនដី Gibraltar បានបដិសេធការទាមទាររបស់អាមេរិកក្នុងការរឹបអូសនាវានេះ នៅពេលមានជម្លោះការទូត ខណៈដែលនាវានេះរៀបនឹងចាកចេញពីដែនដី Gibraltar បន្ទាប់ពីត្រូវបានគេឃាត់ទុកអស់ជាច្រើនសប្តាហ៍។
![បុរសស៊ីរីម្នាក់បីសាកសពក្មេងម្នាក់នៅកន្លែងវាយប្រហារតាមអាកាសមួយនៅក្នុងភូមិ Deir Sharqi នៅជាយក្រុង Maaret al-Numan ខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/44c5f249-44f6-4c90-afe8-9ca7e520f11d_w1024_q10_s.jpg)
៥
បុរសស៊ីរីម្នាក់បីសាកសពក្មេងម្នាក់នៅកន្លែងវាយប្រហារតាមអាកាសមួយនៅក្នុងភូមិ Deir Sharqi នៅជាយក្រុង Maaret al-Numan ខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
![សមាជិកអង្គការ Proud Boys និងបាតុករស្តាំនិយមផ្សេងទៀតដើរក្បួនកាត់ស្ពាន Hawthorne នៅក្នុងការប្រមូលផ្តុំមួយដែលមានឈ្មោះថា «បញ្ចប់ភេរវកម្មក្នុងស្រុក» នៅក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/cbef4c5a-690e-48fa-9cf9-08209476751e_w1024_q10_s.jpg)
៦
សមាជិកអង្គការ Proud Boys និងបាតុករស្តាំនិយមផ្សេងទៀតដើរក្បួនកាត់ស្ពាន Hawthorne នៅក្នុងការប្រមូលផ្តុំមួយដែលមានឈ្មោះថា «បញ្ចប់ភេរវកម្មក្នុងស្រុក» នៅក្នុងក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
![ក្រុមអ្នករាំសម្តែងរបាំ Thengul ក្នុងពិធីប្រារព្ធទិវាឯករាជ្យជាតិលើកទី៧៤របស់ឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី ក្នុងក្រុងហ្សាការតា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/bb669d5d-a9a0-4dec-af2e-65dc7ad9358c_w1024_q10_s.jpg)
៧
ក្រុមអ្នករាំសម្តែងរបាំ Thengul ក្នុងពិធីប្រារព្ធទិវាឯករាជ្យជាតិលើកទី៧៤របស់ឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី ក្នុងក្រុងហ្សាការតា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
![អ្នករស់នៅតំបន់អនាធិបតេយ្យស្វែងរករបស់របរពួកគេនៅក្នុងផេះ បន្ទាប់អគ្គិភ័យបានឆាបឆេះផ្ទះរបស់ពួកគេនៅក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/6d8e6d49-b5c0-4cf6-93a4-71b95dc9aba1_w1024_q10_s.jpg)
៨
អ្នករស់នៅតំបន់អនាធិបតេយ្យស្វែងរករបស់របរពួកគេនៅក្នុងផេះ បន្ទាប់អគ្គិភ័យបានឆាបឆេះផ្ទះរបស់ពួកគេនៅក្នុងក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
![បុរសម្នាក់ឡើងទៅយករង្វាន់របស់ខ្លួននៅក្នុងការប្រកួតឡើងបង្គោលខ្លាញ់ ដែលជាផ្នែកមួយនៃពិធីប្រារព្ធទិវាឯករាជ្យជាតិ នៅឆ្នេរ Ancol ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/dd2f0a6a-d798-47d4-b718-98695567d4bc_w1024_q10_s.jpg)
៩
បុរសម្នាក់ឡើងទៅយករង្វាន់របស់ខ្លួននៅក្នុងការប្រកួតឡើងបង្គោលខ្លាញ់ ដែលជាផ្នែកមួយនៃពិធីប្រារព្ធទិវាឯករាជ្យជាតិ នៅឆ្នេរ Ancol ក្នុងក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
![លោក Benji Brand ដែលជាអ្នកជិះក្តារលើទឹកមកពីរដ្ឋ Hawaii សហរដ្ឋអាមេរិកហាត់សម មុនពេលជិះក្តារលើទឹក នៅភូមិ Teahupoo លើកោះ Tahiti ដែនដីបារាំង។](https://gdb.voanews.com/74c24f85-fb29-4d68-922d-e77b6ac5ae60_w1024_q10_s.jpg)
១០
លោក Benji Brand ដែលជាអ្នកជិះក្តារលើទឹកមកពីរដ្ឋ Hawaii សហរដ្ឋអាមេរិកហាត់សម មុនពេលជិះក្តារលើទឹក នៅភូមិ Teahupoo លើកោះ Tahiti ដែនដីបារាំង។
![កីឡាករ Vito Schnabel ប្រកួតរត់ប្រណាំងលើកទី១ សម្រាប់ពានរង្វាន់ FIS Grasski World Championships ក្នុងក្រុង Marbachegg ប្រទេសស្វ៊ីស កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/7da945ed-090b-4847-9f17-ca0700892cd8_w1024_q10_s.jpg)
១១
កីឡាករ Vito Schnabel ប្រកួតរត់ប្រណាំងលើកទី១ សម្រាប់ពានរង្វាន់ FIS Grasski World Championships ក្នុងក្រុង Marbachegg ប្រទេសស្វ៊ីស កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។
![អ្នកស្ម័គ្រចិត្តឈរនៅក្បែរកូនសត្វក្រៀលនៅពេលព្រឹកព្រលឹម មុនពេលប្រលែងទៅក្នុងបឹងទឹកប្រៃ នៃជម្រកធម្មជាតិ Fuente de Piedra ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។](https://gdb.voanews.com/b3ec877a-75ad-4b30-9e90-29b738e53390_w1024_q10_s.jpg)
១២
អ្នកស្ម័គ្រចិត្តឈរនៅក្បែរកូនសត្វក្រៀលនៅពេលព្រឹកព្រលឹម មុនពេលប្រលែងទៅក្នុងបឹងទឹកប្រៃ នៃជម្រកធម្មជាតិ Fuente de Piedra ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩។