រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសលីប៊ី អ៊ុយក្រែន ចិន ប្រេស៊ីល ស.រ.អា អារ៉ាប៊ីសាអូឌីត និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៦

១
កីឡាការនីមេដាយមាសនាង Brianna Rollins មេដាយប្រាក់នាង Nia Ali និងមេដាយសំរិទ្ធនាង Kristi Castlin ដែលពួកគេទាំងអស់គ្នាមកពីសហរដ្ឋអាមេរិក ធ្វើការអបអរសាទរជាមួយនឹងទង់ជាតិរបស់ប្រទេសខ្លួន។

២
ផ្សែងគ្របដណ្តប់ពីលើតំបន់ Interstate 15 អំឡុងពេលភ្លើងឆេះព្រៃ Blue Cut នៅ Cajon Pass ក្នុងក្រុង San Bernardino រដ្ឋ California។

៣
សមាជិកនៃកងទាហានកតិ្តយសចិនឈរល្បាតនៅអំឡុងពេលពិធីទទួលស្វាគមន៍ទីប្រឹក្សារដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាលោកស្រីអង់សាន ស៊ូជីនៃឯសាល Great Hall ក្នុងរដ្ឋធានីប៉េកាំង។

៤
ស្រ្តីម្នាក់កាន់ឆ័ត្រពណ៌ឥន្ធនូ ស្របពេលដែលនាងដើរកាត់ភ្លៀងក្នុងរដ្ឋធានីប៉េកាំង។

៥
អាចារ្យសាសនាហិណ្ឌូ ជាមួយនឹងមុខលាបដោយល័ក្ត និងឈាមសត្វ លីសត្វពពែលើស្មាដើម្បីយកទៅធ្វើបូជាយញ្ញ នៅអំឡុងពេលពិធីបុណ្យ Deodhani នៅវិហារសាសនាហិណ្ឌូ Kamakhya ក្នុងក្រុង Gauhati ប្រទេសឥណ្ឌា។

៦
សត្វឆ្មាមួយត្រូវថតនៅជិតកម្មករម្នាក់ដែលអង្គុយក្នុងមុខបន្ទប់ខ្លួនក្នុងជំរុំ Qadisiya ប្រទេសអារ៉ាប៊ីសាអូឌីត។

៧
ក្រុមការងារសាលាក្រុងរៀបចំធ្វើការជួសជុលនៅទីលាន Independence Square ប៉ុន្មានថ្ងៃ មុនពេលថ្ងៃបុណ្យឯករាជ្យជាតិនៅក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៨
ក្មេងស្រីអន្តោប្រវេសន៍ជនជាតិស៊ីរីនាង Housaida សម្រាកនៅក្នុងទូកសង្រ្គោះអេស្ប៉ាញ Astral បន្ទាប់ពីត្រូវបានសង្រ្គោះដោយទីភ្នាក់ងារក្រៅរដ្ឋាភិបាល Proactiva នៅតំបន់ឆ្នេរប្រទេសលីប៊ីក្នុងតំបន់សមុទ្រមេឌីទែរ៉ានេ។