រូបភាពជុំវិញពិភពលោកថ្ងៃ ១៨ ខែសីហា ឆ្នាំ២០១៧ មានមកពីប្រទេសដូចជាឥណ្ឌា អាល្លឺម៉ង់ អេស្ប៉ាញ ថៃ ប្រេស៊ីល អាហ្វហ្គានីស្ថាន បារាំង តួកគី និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១៨ សីហា ២០១៧
![កូនស្វាមួយក្បែរកំពុងលេងនៅជិតម្តាយរបស់ខ្លួននៅក្នុងសួនសត្វមួយនៅទីក្រុង Amneville ភាគខាងកើតប្រទេសបារាំង។](https://gdb.voanews.com/af3a52c5-5619-4e25-9222-aa3f91ff7e72_w1024_q10_s.jpg)
១
កូនស្វាមួយក្បែរកំពុងលេងនៅជិតម្តាយរបស់ខ្លួននៅក្នុងសួនសត្វមួយនៅទីក្រុង Amneville ភាគខាងកើតប្រទេសបារាំង។
![សត្វរំពេកំពុងដណ្តើមសាច់ត្រីសល់នៅក្នុងផ្សារត្រីមួយក្នុងស្រុក Karakoy ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។](https://gdb.voanews.com/a6647d96-ddae-4fc0-abe9-b64558f79c60_w1024_q10_s.jpg)
២
សត្វរំពេកំពុងដណ្តើមសាច់ត្រីសល់នៅក្នុងផ្សារត្រីមួយក្នុងស្រុក Karakoy ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
![ស្រ្តីនៅក្នុងភូមិចូលរួមក្នុងពិធីបូជាសពជនស៊ីវិលដែលត្រូវបានសម្លាប់ដោយក្រុមបះបោរនៅក្នុងភូមិ Mirza Olang ខេត្ត Sar-e Pul ប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/f6c4cff5-0202-495b-adff-87efeaea98e2_w1024_q10_s.jpg)
៣
ស្រ្តីនៅក្នុងភូមិចូលរួមក្នុងពិធីបូជាសពជនស៊ីវិលដែលត្រូវបានសម្លាប់ដោយក្រុមបះបោរនៅក្នុងភូមិ Mirza Olang ខេត្ត Sar-e Pul ប្រទេសអាហ្វហ្គានីស្ថាន។
![កីឡាករនៃក្រុម Red Sox នៃក្រុង Boston លោក Mookie Betts ត្រូវបានគេជះទឹកបន្ទាប់ពីជ័យជម្នះផ្ទួនគ្នាក្នុងជុំទី០៩ នៃការប្រកូតកីឡារបេសស្ប៊លជាមួយក្រុម St. Louis Cardinals។](https://gdb.voanews.com/1b1625d8-f944-4dc4-9885-61b811b2c8d0_w1024_q10_s.jpg)
៤
កីឡាករនៃក្រុម Red Sox នៃក្រុង Boston លោក Mookie Betts ត្រូវបានគេជះទឹកបន្ទាប់ពីជ័យជម្នះផ្ទួនគ្នាក្នុងជុំទី០៩ នៃការប្រកូតកីឡារបេសស្ប៊លជាមួយក្រុម St. Louis Cardinals។
![បុរសនិងស្រ្តីម្នាក់អបអរនៅពេលដែលមិត្តរបស់ខ្លួនឈ្នះក្នុងការប្រកួតឡើងបង្គោលលាបប្រេងក្នុងពិធីអបអរថ្ងៃឯករាជ្យជាតិនៅសួនAncol Dreamland ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/896b3876-7ee0-4016-9273-ed18ebe7dddb_w1024_q10_s.jpg)
៥
បុរសនិងស្រ្តីម្នាក់អបអរនៅពេលដែលមិត្តរបស់ខ្លួនឈ្នះក្នុងការប្រកួតឡើងបង្គោលលាបប្រេងក្នុងពិធីអបអរថ្ងៃឯករាជ្យជាតិនៅសួនAncol Dreamland ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
![សត្វអូទ្រូសមួយក្បាលឈរក្នុងចម្ការពោត(ពោតរដូវរងា)នៅក្បែរទីក្រុង Lucas do Rio Verde រដ្ឋ Mato Grosso ប្រទេសប្រេស៊ីល។](https://gdb.voanews.com/902aca13-fc08-4311-af83-bf71f506d583_w1024_q10_s.jpg)
៦
សត្វអូទ្រូសមួយក្បាលឈរក្នុងចម្ការពោត(ពោតរដូវរងា)នៅក្បែរទីក្រុង Lucas do Rio Verde រដ្ឋ Mato Grosso ប្រទេសប្រេស៊ីល។
![ភ្ញៀវរបស់សណ្ឋាគារម្នាក់ស្លៀតឈុតអ្នកទោសឈរថតនៅក្នុងសណ្ឋាគារដែលតែងដូចមន្ទីរឃុំឃាំងក្នុង Sook Station BangkokÕs ប្រទេសថៃ។](https://gdb.voanews.com/da02f53d-90ba-4023-b5a5-d93024d9f48c_w1024_q10_s.jpg)
៧
ភ្ញៀវរបស់សណ្ឋាគារម្នាក់ស្លៀតឈុតអ្នកទោសឈរថតនៅក្នុងសណ្ឋាគារដែលតែងដូចមន្ទីរឃុំឃាំងក្នុង Sook Station BangkokÕs ប្រទេសថៃ។
![គណប្រតិភូម្នាក់ស្លៀកឈុតសត្វតោដើរកាត់គំនូសសម្រាប់ឆ្លងផ្លូវទៅកាន់មជ្ឈមណ្ឌលសន្និបាតEurofurence ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/38c1f3e3-8d2e-4a3a-b102-c6ff1d9bc8ce_w1024_q10_s.jpg)
៨
គណប្រតិភូម្នាក់ស្លៀកឈុតសត្វតោដើរកាត់គំនូសសម្រាប់ឆ្លងផ្លូវទៅកាន់មជ្ឈមណ្ឌលសន្និបាតEurofurence ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់។
![ប្រជាជនដែលរងរបួសកំពុងត្រូវបានព្យាបាលនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៧ សីហា២០១៧ បន្ទាប់ពីរថយន្តវ៉ែនមួយគ្រឿងបើកសម្រុកមកលើផ្លូវដើរក្នុងសង្កាត់ Las Ramblas បុកហ្វូងមនុស្សនិងភ្ញៀវទេសចរ។](https://gdb.voanews.com/6bc8a93b-a629-4a38-b1cd-da6958c5d225_w1024_q10_s.jpg)
៩
ប្រជាជនដែលរងរបួសកំពុងត្រូវបានព្យាបាលនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១៧ សីហា២០១៧ បន្ទាប់ពីរថយន្តវ៉ែនមួយគ្រឿងបើកសម្រុកមកលើផ្លូវដើរក្នុងសង្កាត់ Las Ramblas បុកហ្វូងមនុស្សនិងភ្ញៀវទេសចរ។
![សត្វរមាសស្នែងមួយហែលឆ្លងទឹកជំនន់នៅក្នុងជម្រកសត្វព្រៃ Pobitora រដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។](https://gdb.voanews.com/2901db01-6d80-425f-8965-fb036ac70dc5_w1024_q10_s.jpg)
១០
សត្វរមាសស្នែងមួយហែលឆ្លងទឹកជំនន់នៅក្នុងជម្រកសត្វព្រៃ Pobitora រដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា។