រូបភាពជុំវិញពិភពលោកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសចិន ស.រ.អា ប្រេស៊ីល ឥណ្ឌូនេស៊ី ប៉ាឡេស្ទីន និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១៧ សីហា ២០១៦

១
បុរសម្នាក់រៀបចំខ្សែដៃសីល ដែលត្រូវបានហៅក្នុងស្រុកថា «Rakhis» នៅស្របពេលដែលលោករង់ចាំទទួលអតិថិជននៅក្នុងតូបលក់តាមដងផ្លូវមួយ មុនពេលការប្រារព្ធពិធីបុណ្យ Raskha Bandhan តាមបែបសាសនាហិណ្ឌូ ក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។

២
កីឡាការនី Nikki Hamblin នៃប្រទេសណូវែលសេឡង់ផ្អាកការរត់ប្រណាំងនៅក្នុងអំឡុងពេលប្រកួតមួយដើម្បីជួយកីឡាការនី Abbey D'Agostino នៃសហរដ្ឋអាមេរិក បន្ទាប់ពីកីឡាការនី D'Agostino បានកើតអាការៈរមួលសាច់ដុំ។

៣
បុរសជនជាតិប៉ាឡេស្ទីនមួយរូបយកកា្តរឈើចង្អុលទៅកាន់កងទាហានអ៊ីស្រាអែល អំឡុងពេលប៉ះទង្គិចគ្នានៅជំរុំជនអន្តោប្រវេសន៍ Al-Fawwar នៅតំបន់ West Bank ភាគខាងត្បូងក្រុង Hebron។

៤
ភ្លើងពណ៌បញ្ចេញពន្លឺដាក់ពពកពេលមានព្យុះពីលើផ្ទៃមេឃក្រុង Philadelphia កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា។ ភ្លើងពណ៌នោះត្រូវបានឃើញពីទន្លេ Delaware ក្នុងក្រុង Camden រដ្ឋ New Jersey។

៥
យុវជនឥណ្ឌូនេស៊ីលេងស្គរនៅអំឡុងពេលពិធីមួយ ដែលត្រូវបានធ្វើឡើងដើម្បីរំឮកបុណ្យឯករាជ្យជាតិលើកទី ៧១ នៅវិមាន Merdeka ក្នុងរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

៦
កីឡាការនី Anna-Maria Alexandri និងកីឡាការនី Eirini-Marina Alexandri នៃប្រទេសអូទ្រីស ធ្វើការប្រកួតលោតទឹកស្របពេលគ្នាជាគូនៅក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

៧
ផ្សែងលាតពេញផ្ទៃមេឃពីភ្លើងឆេះព្រៃ Bluecut នៅព្រៃក្នុងក្រុង San Bernardino រដ្ឋ California។

៨
រូបថតពីអាកាសបង្ហាញពីទូកនៅលើបឹង Chaka ក្នុងក្រុង Haixi ខេត្ត Qinghai ប្រទេសចិន។