កម្រងរូបភាពល្អៗអំពីហេតុការណ៍និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៩
![អ្នកចែវទូក២នាក់កំពង់មើលថ្ងៃរះនៅពេលព្រលឹមដ៏អាប់អួមួយ នៅទីក្រុង Sanibel រដ្ឋ Florida។](https://gdb.voanews.com/8bca6411-dfc6-4d24-a01f-c6cd82c991ea_w1024_q10_s.jpg)
១
អ្នកចែវទូក២នាក់កំពង់មើលថ្ងៃរះនៅពេលព្រលឹមដ៏អាប់អួមួយ នៅទីក្រុង Sanibel រដ្ឋ Florida។
![ក្រុមបុរសដែលស្លៀកសម្លៀកបំពាក់តែងខ្លួនជាទាហានចក្រពត្តិជប៉ុន កំពុងទស្សនាទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងខួបទី៧៤ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។](https://gdb.voanews.com/183546ac-7dde-46af-887a-158bfb65d525_w1024_q10_s.jpg)
២
ក្រុមបុរសដែលស្លៀកសម្លៀកបំពាក់តែងខ្លួនជាទាហានចក្រពត្តិជប៉ុន កំពុងទស្សនាទីសក្ការៈ Yasukuni ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នៅក្នុងខួបទី៧៤ នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២។
![កាំជ្រួចផ្ទុះនៅខាងមុខព្រះចន្ទពេញវង់ ក្នុងពេលមានការប្រារព្ធបុណ្យនៅវិហារ Assumption of Our Lady នៅទីក្រុង Mosta ប្រទេសមាល់ត៍។](https://gdb.voanews.com/63b4ec9e-14d5-44a6-8450-6a6331514a33_w1024_q10_s.jpg)
៣
កាំជ្រួចផ្ទុះនៅខាងមុខព្រះចន្ទពេញវង់ ក្នុងពេលមានការប្រារព្ធបុណ្យនៅវិហារ Assumption of Our Lady នៅទីក្រុង Mosta ប្រទេសមាល់ត៍។
![បុគ្គលិកម្នាក់ធ្វើការនៅក្នុងសង្វាក់ផលិតកម្មស្រោមដៃពេទ្យ នៅឯរោងចក្រមួយក្នុងក្រុង Huaibei ស្ថិតនៅខេត្ត Anhui នៅភាគខាងកើតនៃប្រទេសចិន។](https://gdb.voanews.com/b38b5c2f-93ee-42c5-a3fd-484add76bb02_w1024_q10_s.jpg)
៤
បុគ្គលិកម្នាក់ធ្វើការនៅក្នុងសង្វាក់ផលិតកម្មស្រោមដៃពេទ្យ នៅឯរោងចក្រមួយក្នុងក្រុង Huaibei ស្ថិតនៅខេត្ត Anhui នៅភាគខាងកើតនៃប្រទេសចិន។
![អ្នករាំជាមួយភ្លើងកំពុងសម្ដែងក្នុងពិធីមួយឈ្មោះថា Esala Perahera នៅជិតព្រះវិហារពុទ្ធសាសនា នៅទីក្រុង Kandy ដែលស្ថិតនៅលើភ្នំ មានចម្ងាយប្រមាណ ១១៦ គ.ម ពីទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/bb0e5378-fd57-47d2-8a32-976ef4c2cf42_w1024_q10_s.jpg)
៥
អ្នករាំជាមួយភ្លើងកំពុងសម្ដែងក្នុងពិធីមួយឈ្មោះថា Esala Perahera នៅជិតព្រះវិហារពុទ្ធសាសនា នៅទីក្រុង Kandy ដែលស្ថិតនៅលើភ្នំ មានចម្ងាយប្រមាណ ១១៦ គ.ម ពីទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
![យន្តហោះដឹកអ្នកដំណើរ Ural Airlines Airbus 321 បានចុះចតក្នុងគ្រាមានអាសន្ននៅក្នុងវាលមួយនៅជិតព្រលានយន្តហោះអន្តរជាតិ Zhukovsky នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/496ff9a2-3c93-4138-972a-0d1a75b9499e_w1024_q10_s.jpg)
៦
យន្តហោះដឹកអ្នកដំណើរ Ural Airlines Airbus 321 បានចុះចតក្នុងគ្រាមានអាសន្ននៅក្នុងវាលមួយនៅជិតព្រលានយន្តហោះអន្តរជាតិ Zhukovsky នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![បុគ្គលិកកាកបាទក្រហមម្នាក់កំពុងបាញ់ទឹកលើមនុស្សចំណាស់ម្នាក់ក្នុងពិធីមួយនៅ Boulouris ប្រទេសបារាំង ដើម្បីរំលឹកខួប៧៥ឆ្នាំនៃការចូលទៅតំបន់ Provence របស់ពួកសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទី២ ដែលការចុះចតនេះបានជួយរំដោះភាគខាងជើងនៃប្រទេសបារាំង](https://gdb.voanews.com/e5456988-377b-4fba-b64e-16511da704c3_w1024_q10_s.jpg)
៧
បុគ្គលិកកាកបាទក្រហមម្នាក់កំពុងបាញ់ទឹកលើមនុស្សចំណាស់ម្នាក់ក្នុងពិធីមួយនៅ Boulouris ប្រទេសបារាំង ដើម្បីរំលឹកខួប៧៥ឆ្នាំនៃការចូលទៅតំបន់ Provence របស់ពួកសម្ព័ន្ធមិត្តនៅក្នុងសង្គ្រាមលោកលើកទី២ ដែលការចុះចតនេះបានជួយរំដោះភាគខាងជើងនៃប្រទេសបារាំង
![ក្រុមបាតុករកាន់ភ្លើងទៀននីងសញ្ញានានាក្នុងពេលប្រមូលផ្ដុំគ្នាហែក្បួននៅទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងទាមទារឲ្យរដ្ឋាភិបាលកូរ៉េលុបចោលកិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មានយោធា ឬដែលគេហៅយ៉ាងខ្លីថា GSOMIA ដែលជាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងប្រទេសទាំងពីរ។](https://gdb.voanews.com/9d5019e1-b115-41cf-9f9c-1c67fa702e5c_w1024_q10_s.jpg)
៨
ក្រុមបាតុករកាន់ភ្លើងទៀននីងសញ្ញានានាក្នុងពេលប្រមូលផ្ដុំគ្នាហែក្បួននៅទីក្រុងសេអ៊ូល ដើម្បីប្រឆាំងនឹងនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និងទាមទារឲ្យរដ្ឋាភិបាលកូរ៉េលុបចោលកិច្ចព្រមព្រៀងសន្តិសុខទូទៅនៃព័ត៌មានយោធា ឬដែលគេហៅយ៉ាងខ្លីថា GSOMIA ដែលជាកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់រវាងប្រទេសទាំងពីរ។
![កីឡាការក្រុម Houston Texans កំពុងដើរកាត់វាលហ្វឹកហាត់មុនពេលចាប់ផ្ដើមការហ្វឹតហាត់រួមគ្នានៃកីឡាបាល់ឱបអាមេរិក NFL ជាមួយក្រុម Detroit Lions នៅទីក្រុង Houston។](https://gdb.voanews.com/e621af78-e3e2-45d8-b9c0-a8eb0371268a_w1024_q10_s.jpg)
៩
កីឡាការក្រុម Houston Texans កំពុងដើរកាត់វាលហ្វឹកហាត់មុនពេលចាប់ផ្ដើមការហ្វឹតហាត់រួមគ្នានៃកីឡាបាល់ឱបអាមេរិក NFL ជាមួយក្រុម Detroit Lions នៅទីក្រុង Houston។
![យានយន្តយោធាត្រូវបានគេចតនៅលើទីលាននៃមណ្ឌលកីឡា Shenzhen Bay Sports នៅទីក្រុង Shenzhen ប្រទេសចិន។](https://gdb.voanews.com/0f757b5b-b724-45bf-a940-b31c1c3eb38c_w1024_q10_s.jpg)
១០
យានយន្តយោធាត្រូវបានគេចតនៅលើទីលាននៃមណ្ឌលកីឡា Shenzhen Bay Sports នៅទីក្រុង Shenzhen ប្រទេសចិន។