រូបភាពជុំវិញពិភពលោកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាអ៊ីតាលី បារាំង ប៉ារ៉ាហ្គាយ កូសូវ៉ូ សហរដ្ឋអាមេរិក និងចិន។
រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៨
![រថយន្តធំនិងតូចត្រូវបានទុកចោលនៅលើស្ពាន Morandi ដែលបានបាក់នៅ ក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។ ស្ពានមួយនៅតាមផ្លូវហាយវ៉េដែលភ្ជាប់ប្រទេសអ៊ីតាលីនិងបារាំងបានបាក់នៅទីក្រុងកំពុងផែអ៊ីតាលីអំឡុងខ្យល់ព្យុះមួយដែលបានបោកបក់រថយន្តហោះឡើងប្រមាណ៩០ម៉ែត្រ។](https://gdb.voanews.com/3ed0d19f-6770-44a4-aaed-20727a5ad573_w1024_q10_s.jpg)
១
រថយន្តធំនិងតូចត្រូវបានទុកចោលនៅលើស្ពាន Morandi ដែលបានបាក់នៅ ក្នុងទីក្រុង Genoa ប្រទេសអ៊ីតាលី។ ស្ពានមួយនៅតាមផ្លូវហាយវ៉េដែលភ្ជាប់ប្រទេសអ៊ីតាលីនិងបារាំងបានបាក់នៅទីក្រុងកំពុងផែអ៊ីតាលីអំឡុងខ្យល់ព្យុះមួយដែលបានបោកបក់រថយន្តហោះឡើងប្រមាណ៩០ម៉ែត្រ។
![បងស្រី Clara នៃ ទីភ្នាក់ងារកាតូលិកសម្រាប់ការអភិវឌ្ឍឆ្លងប្រទេស (CAFOD) មកពីប្រទេសសំប៊ីដើរកាត់ស្បែកជើងដែលត្រូវបានដាក់នៅខាងក្រៅវិហារ Westminster Cathedral កណ្តាលទីក្រុងឡុងដ៍ដើម្បីផ្សព្វផ្សាយយុទ្ធនាការជនភៀសខ្លួនរបស់សម្តេចប៉ាប Pope Francis។គំនិតផ្តួចផ្តើមរបស់សម្តេចប៉ាបកំពុងអំពាវនាវឲ្យមេដឹកនាំពិភពលោកគាំទ្រកិច្ចព្រមព្រៀងដែលមានបំណងជួយជនភៀសខ្លួននិងជនចំណាកស្រុក។](https://gdb.voanews.com/30abfb12-3fba-4ada-9961-4201ef34a7aa_w1024_q10_s.jpg)
២
បងស្រី Clara នៃ ទីភ្នាក់ងារកាតូលិកសម្រាប់ការអភិវឌ្ឍឆ្លងប្រទេស (CAFOD) មកពីប្រទេសសំប៊ីដើរកាត់ស្បែកជើងដែលត្រូវបានដាក់នៅខាងក្រៅវិហារ Westminster Cathedral កណ្តាលទីក្រុងឡុងដ៍ដើម្បីផ្សព្វផ្សាយយុទ្ធនាការជនភៀសខ្លួនរបស់សម្តេចប៉ាប Pope Francis។គំនិតផ្តួចផ្តើមរបស់សម្តេចប៉ាបកំពុងអំពាវនាវឲ្យមេដឹកនាំពិភពលោកគាំទ្រកិច្ចព្រមព្រៀងដែលមានបំណងជួយជនភៀសខ្លួននិងជនចំណាកស្រុក។
![កុមារី Anarita Mihilli ដែលត្រូវបានម្តាយពរខណដែលនាងថើបឈើឆ្កាងមាសនៅក្នុងព្រះវិហារ Black Madonna អំឡុងពិធីបុណ្យ Assumption ក្នុងភូមិ Letnica ប្រទេសកូសូវ៉ូ។](https://gdb.voanews.com/bf002f1b-af00-47c5-a444-23aec962d369_w1024_q10_s.jpg)
៤
កុមារី Anarita Mihilli ដែលត្រូវបានម្តាយពរខណដែលនាងថើបឈើឆ្កាងមាសនៅក្នុងព្រះវិហារ Black Madonna អំឡុងពិធីបុណ្យ Assumption ក្នុងភូមិ Letnica ប្រទេសកូសូវ៉ូ។
![អ្នកពន្លត់អគ្គិភ័យនិងអ្នកសង្រ្គោះឈរនៅទីដែលស្ពាន Morandi បានបាក់ក្នុងទីក្រុងកំពង់ផែ Genoa ប្រទេសអ៊ីតាលី។ អ្នកសង្រ្គោះស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងគំនរថ្មបន្ទាប់ពីស្ពានដែលបាក់នោះបានសម្លាប់មនុស្សប្រមាន៣៩នាក់។](https://gdb.voanews.com/598aff60-c056-4ea1-8206-7003af03ab03_w1024_q10_s.jpg)
៥
អ្នកពន្លត់អគ្គិភ័យនិងអ្នកសង្រ្គោះឈរនៅទីដែលស្ពាន Morandi បានបាក់ក្នុងទីក្រុងកំពង់ផែ Genoa ប្រទេសអ៊ីតាលី។ អ្នកសង្រ្គោះស្វែងរកអ្នកនៅរស់រានមានជីវិតក្នុងគំនរថ្មបន្ទាប់ពីស្ពានដែលបាក់នោះបានសម្លាប់មនុស្សប្រមាន៣៩នាក់។
![ប្រធានាធិបតីប៉ារ៉ាហ្គាយថ្មីលោក Mario Abdo Benitez ជិះក្នុងរថយន្តមួយជាមួយនឹងភរិយាអ្នកស្រី Silvana Lopez បន្ទាប់ពីពិធីចូលកាន់តំណែងរបស់លោកក្នុងវិមាន«Lopez Palace» ទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ។](https://gdb.voanews.com/2e5a9c4f-fc01-4e0b-a81d-1688f1b74e73_w1024_q10_s.jpg)
៦
ប្រធានាធិបតីប៉ារ៉ាហ្គាយថ្មីលោក Mario Abdo Benitez ជិះក្នុងរថយន្តមួយជាមួយនឹងភរិយាអ្នកស្រី Silvana Lopez បន្ទាប់ពីពិធីចូលកាន់តំណែងរបស់លោកក្នុងវិមាន«Lopez Palace» ទីក្រុង Asuncion ប្រទេសប៉ារ៉ាហ្គាយ។
![ក្រុមសង្រ្គោះព្យាយាមស្រង់រថយន្តមួយចេញពីបឹង Seneca ក្នុងទីក្រុង Lodi បុរីញូវយ៉កបន្ទាប់ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងទឹកបានជន់លិចដែលបណ្តាលឲ្យការជម្លៀសនិងការបំផ្លាញនានាក្នុងតំបន់ Finger។](https://gdb.voanews.com/849beda6-ac40-41d2-8886-ffa28a615b31_w1024_q10_s.jpg)
៧
ក្រុមសង្រ្គោះព្យាយាមស្រង់រថយន្តមួយចេញពីបឹង Seneca ក្នុងទីក្រុង Lodi បុរីញូវយ៉កបន្ទាប់ភ្លៀងធ្លាក់យ៉ាងខ្លាំងនិងទឹកបានជន់លិចដែលបណ្តាលឲ្យការជម្លៀសនិងការបំផ្លាញនានាក្នុងតំបន់ Finger។
![បុរសម្នាក់បានរត់ជាមួយ«toro encuetado» ប្រអប់មួយដែលមានរាងដូចគោហើយមានដាក់កាំជ្រួច អំឡុងពិធីបុណ្យអបអរ Virgin Mary ក្នុងទីក្រុង Leon ប្រទេសនីការ៉ាហ្គោកាលពីថ្ងៃទី១៤ សីហា ២០១៨។](https://gdb.voanews.com/5c5025a9-6cf5-4451-939b-36ce289214b3_w1024_q10_s.jpg)
៩
បុរសម្នាក់បានរត់ជាមួយ«toro encuetado» ប្រអប់មួយដែលមានរាងដូចគោហើយមានដាក់កាំជ្រួច អំឡុងពិធីបុណ្យអបអរ Virgin Mary ក្នុងទីក្រុង Leon ប្រទេសនីការ៉ាហ្គោកាលពីថ្ងៃទី១៤ សីហា ២០១៨។
![រូបភាពមួយបង្ហាញពីរន្ទះអំឡុងពេលខ្យល់ព្យុះមួយលើជ្រោះ Taravo និងភូមិ Petreto-Bicchisano លើកោះមេឌីទែរ៉ាណេ Corsica ក្នុងប្រទេសបារាំង។](https://gdb.voanews.com/8f2e9526-4201-469f-81ac-9be203603338_w1024_q10_s.jpg)
១០
រូបភាពមួយបង្ហាញពីរន្ទះអំឡុងពេលខ្យល់ព្យុះមួយលើជ្រោះ Taravo និងភូមិ Petreto-Bicchisano លើកោះមេឌីទែរ៉ាណេ Corsica ក្នុងប្រទេសបារាំង។
![កុមារីម្នាក់មើលសត្វត្រីយន្តដែលកំពុងហែលទឹកក្នុងសន្និសីទមនុស្សយន្តពិភពលោកក្នុងទីក្រុងប៉េកាំងប្រទេសចិន។](https://gdb.voanews.com/d5a0a245-1a2a-46ba-9c63-bad2c9ac2a6b_w1024_q10_s.jpg)
១១
កុមារីម្នាក់មើលសត្វត្រីយន្តដែលកំពុងហែលទឹកក្នុងសន្និសីទមនុស្សយន្តពិភពលោកក្នុងទីក្រុងប៉េកាំងប្រទេសចិន។