បណ្តុំរូបភាពនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ១៥ សីហា ២០១៧។
រូបភាពជុំវិញពិភពលោក ១៥ សីហា ២០១៧
![ក្មេងស្រីឥណ្ឌាពាក់កងដៃបីពណ៌កំពុងហាត់សមមុនពេលចូលរួមក្នុងការប្រារពទិវាឯករាជ្យជាតិ ក្នុងទីក្រុង Secunderabad ដែលជាក្រុងភ្លោះនៃខេត្ត Hyderabad ប្រទេសឥណ្ឌា។](https://gdb.voanews.com/59ea2b62-ded2-4501-87b3-bd8580af7821_w1024_q10_s.jpg)
១
ក្មេងស្រីឥណ្ឌាពាក់កងដៃបីពណ៌កំពុងហាត់សមមុនពេលចូលរួមក្នុងការប្រារពទិវាឯករាជ្យជាតិ ក្នុងទីក្រុង Secunderabad ដែលជាក្រុងភ្លោះនៃខេត្ត Hyderabad ប្រទេសឥណ្ឌា។
![អធិរាជ្យជប៉ុន Akihito (ស្តាំ) និងភរិយា Michiko កំពុងបន្ទន់ខ្លួនគោរពទីសក្ការៈសម្រាប់អ្នកស្លាប់ក្នុងសម័យសង្គ្រាម នៅក្នុងពិធីរំឭកខួបទី៧២នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅសាល Budokan ក្នុងទីក្រុងតូក្យូ។](https://gdb.voanews.com/720b7ef9-4909-4c8e-a748-4cc120fc18f4_w1024_q10_s.jpg)
២
អធិរាជ្យជប៉ុន Akihito (ស្តាំ) និងភរិយា Michiko កំពុងបន្ទន់ខ្លួនគោរពទីសក្ការៈសម្រាប់អ្នកស្លាប់ក្នុងសម័យសង្គ្រាម នៅក្នុងពិធីរំឭកខួបទី៧២នៃការចុះចាញ់របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ នៅសាល Budokan ក្នុងទីក្រុងតូក្យូ។
![ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងថ្លែងសារតាមកញ្ចក់ទូរទស្សន៍ ខណៈដែលអ្នកផ្សេងទៀតកំពុងស្តាប់សាររបស់លោក ដែលថ្លែងក្នុងពិធីប្រារពទិវាឯករាជ្យជាតិនៅមជ្ឈមណ្ឌលវប្បធម៌ Seong ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/5327c680-654b-42f6-9dff-71fcb565732a_w1024_q10_s.jpg)
៣
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in កំពុងថ្លែងសារតាមកញ្ចក់ទូរទស្សន៍ ខណៈដែលអ្នកផ្សេងទៀតកំពុងស្តាប់សាររបស់លោក ដែលថ្លែងក្នុងពិធីប្រារពទិវាឯករាជ្យជាតិនៅមជ្ឈមណ្ឌលវប្បធម៌ Seong ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅជិតវិមាន Trump Tower របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលស្ត្រីរូបនោះធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុងញូវយ៉ក។](https://gdb.voanews.com/d0d858ce-35d6-4218-8a78-af79172715fe_w1024_q10_s.jpg)
៤
ស្ត្រីម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួននៅជិតវិមាន Trump Tower របស់ប្រធានាធិបតី ដូណាល់ ត្រាំ នៅពេលស្ត្រីរូបនោះធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងទីក្រុងញូវយ៉ក។
![លោក Gleidson Hoffman ដែលមានដើមកំណើតនៅប្រទេសប្រេស៊ីល មានការក្តុកក្តួលក្នុងចិត្តនៅក្នុងពិធីប្រកាសប្រគល់សញ្ជាតិអាមេរិក នៅទីក្រុងញូវយ៉ក។](https://gdb.voanews.com/0c14e427-6f26-4f76-a998-91d86fa5d6e6_w1024_q10_s.jpg)
៥
លោក Gleidson Hoffman ដែលមានដើមកំណើតនៅប្រទេសប្រេស៊ីល មានការក្តុកក្តួលក្នុងចិត្តនៅក្នុងពិធីប្រកាសប្រគល់សញ្ជាតិអាមេរិក នៅទីក្រុងញូវយ៉ក។
![កសិករម្នាក់កំពុងដើរនៅក្នុងវាលស្រែក្នុងស្រុក Sindhuli ប្រទេសនេប៉ាល់។](https://gdb.voanews.com/ca80968c-111c-44cc-a0c4-2564eac5f572_w1024_q10_s.jpg)
៦
កសិករម្នាក់កំពុងដើរនៅក្នុងវាលស្រែក្នុងស្រុក Sindhuli ប្រទេសនេប៉ាល់។
![Neymar កីឡាករបាល់ទាល់ល្បីឈ្មោះរបស់ក្រុម Paris Saint-Germain នៃប្រទេសបារាំងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់អង្គការជនពិការពិភពលោក។ លោកកំពុងត្រេះបាល់នៅលើកៅអីបាក់បែកមួយដែលផលិតឡើងដោយលោក Daniel Berset នៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ព្រឹត្តិការណ៍នេះជានិម្មិតរូបនៃការប្រឆាំងនឹងគ្រាប់មីនកប់ក្នុងដី និងគ្រាប់បែកចង្កោម។](https://gdb.voanews.com/df13dd5f-43b4-4d4d-bf46-a2b25e4c7c78_w1024_q10_s.jpg)
៧
Neymar កីឡាករបាល់ទាល់ល្បីឈ្មោះរបស់ក្រុម Paris Saint-Germain នៃប្រទេសបារាំងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់អង្គការជនពិការពិភពលោក។ លោកកំពុងត្រេះបាល់នៅលើកៅអីបាក់បែកមួយដែលផលិតឡើងដោយលោក Daniel Berset នៅខាងមុខស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ ព្រឹត្តិការណ៍នេះជានិម្មិតរូបនៃការប្រឆាំងនឹងគ្រាប់មីនកប់ក្នុងដី និងគ្រាប់បែកចង្កោម។
![សមាជិកនៃក្រុមមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាកំពុងរៀបចំចម្អិនពងទាចៀនខ្នាតយក្ស ដែលធ្វើឡើងពីស៊ុតចំនួន១០.០០០គ្រាប់ នៅទីក្រុង Malmedy ប្រទេសប៊ែលហ្ស៊ិក។](https://gdb.voanews.com/eb6136bc-019e-41b1-abfa-94ce2121afc3_w1024_q10_s.jpg)
៨
សមាជិកនៃក្រុមមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នាកំពុងរៀបចំចម្អិនពងទាចៀនខ្នាតយក្ស ដែលធ្វើឡើងពីស៊ុតចំនួន១០.០០០គ្រាប់ នៅទីក្រុង Malmedy ប្រទេសប៊ែលហ្ស៊ិក។
![មន្ត្រីយោធាម្នាក់កំពុងឈរយាមនៅច្រកចូលទៅកាន់អាគារ Bayi ក្នុងជំនួបរវាងអគ្គបញ្ជាការសេនាធិការចម្រុះសហរដ្ឋអាមេរិក គឺលោក Joseph Dunford និងអគ្គបញ្ជាការសេនាធិការចម្រុះចិន លោក Fang Fenghui នៅមូលដ្ឋានទ័ពរំដោះប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។](https://gdb.voanews.com/22503787-0d44-4033-ae26-6866a256bf7d_w1024_q10_s.jpg)
៩
មន្ត្រីយោធាម្នាក់កំពុងឈរយាមនៅច្រកចូលទៅកាន់អាគារ Bayi ក្នុងជំនួបរវាងអគ្គបញ្ជាការសេនាធិការចម្រុះសហរដ្ឋអាមេរិក គឺលោក Joseph Dunford និងអគ្គបញ្ជាការសេនាធិការចម្រុះចិន លោក Fang Fenghui នៅមូលដ្ឋានទ័ពរំដោះប្រជាជនចិន ក្នុងទីក្រុងប៉េកាំង។
![កង្កែបមួយក្បាលនៅក្នុងបឹងមួយក្នុងសួនសត្វនៃទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/264f7149-4285-4808-a1e3-e368d8541f0f_w1024_q10_s.jpg)
១០
កង្កែបមួយក្បាលនៅក្នុងបឹងមួយក្នុងសួនសត្វនៃទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។
![ក្រុមអ្នកធ្វើការនៅក្នុងក្រុងព្យាយាមសម្អាតថ្នាំពណ៌ពីរូបសំណាករំឭកដល់ទាហានសហព័ន្ធ លោក John B. Castleman ដែលត្រូវគេវាយបំបែកកាលពីយប់ថ្ងៃសៅរ៍ ក្នុងទីក្រុង Louisville រដ្ឋ Kentucky។](https://gdb.voanews.com/6a85289d-af2f-4fe0-ae25-6ceda7760fae_w1024_q10_s.jpg)
១១
ក្រុមអ្នកធ្វើការនៅក្នុងក្រុងព្យាយាមសម្អាតថ្នាំពណ៌ពីរូបសំណាករំឭកដល់ទាហានសហព័ន្ធ លោក John B. Castleman ដែលត្រូវគេវាយបំបែកកាលពីយប់ថ្ងៃសៅរ៍ ក្នុងទីក្រុង Louisville រដ្ឋ Kentucky។
![រូបគំនូរលម្អជញ្ជាំងនៅកន្លែងបញ្ចុះសពដែលគូរដោយវិចិត្រករជនជាតិប៉ូឡូញ Lukasz Zasadni ក្នុងទីក្រុងមួយឈ្មោះថា «ទីក្រុងមរណៈ» ដែលជាតំបន់អនាធិបតេយ្យមានមនុស្សកន្លះលាននាក់រស់នៅជាមួយនឹងផ្នូរសព ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។](https://gdb.voanews.com/b64385a3-f3a3-4bde-9ff7-da5ed71431cd_w1024_q10_s.jpg)
១២
រូបគំនូរលម្អជញ្ជាំងនៅកន្លែងបញ្ចុះសពដែលគូរដោយវិចិត្រករជនជាតិប៉ូឡូញ Lukasz Zasadni ក្នុងទីក្រុងមួយឈ្មោះថា «ទីក្រុងមរណៈ» ដែលជាតំបន់អនាធិបតេយ្យមានមនុស្សកន្លះលាននាក់រស់នៅជាមួយនឹងផ្នូរសព ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។