រូបភាពជុំវិញពិភពលោកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ឥណ្ឌា បេឡារុស អាហ្រ្វិកខាងត្បូង ប៉ាឡេស្ទីន ឥណ្ឌូណេស៊ី អេស្ប៉ាញ និងសហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ១២ សីហា ២០២០

១
ស្ត្រីម្នាក់ប៉ះទង្គិចជាមួយប៉ូលិសអំឡុងបាតុកម្មមួយប្រឆាំងនឹងលទ្ធផលបោះឆ្នោតក្នុងទីក្រុង Minsk ប្រទេសបេឡារុស។

២
ក្មេងស្រីម្នាក់អោបប្អូនស្រីរបស់នាងមុននឹងពួកគេចាកចេញពីព្រំដែនប៉ាឡេស្ទីនទៅប្រទេសអេហ្ស៊ីបដែលបានបើកឡើងវិញតាំងពីបិទកាលពីខែមីនាដោយសារវីរុសកូរ៉ូណាភាគខាងត្បូងតំបន់ Gaza Strip។

៣
ប៉ូលិសប្រើកាណុងបាញ់ទឹកដើម្បីបំបែកបាតុករដែលតវ៉ាប្រឆាំងនឹងភាគមិនស្មើគ្នាផ្នែកសេដ្ឋកិច្ចនិងការរើសអើងពូជសាសន៍ក្នុងទីក្រុង Kayamandi ក្បែរទីក្រុង Stellenbosch ប្រទេសអាហ្វ្រិកខាងត្បូង។

៥
សមាជិកពន្លត់អគ្គិភ័យនៃវិទ្យាសា្ថនប្រេស៊ីលសម្រាប់បរិស្ថាននិងធនធានធម្មជាតិកកើតឡើងវិញ បីសត្វស៊ីកណ្តៀរងាប់មួយក្បាលក្នុងព្រៃ Amazon ក្បែរទីក្រុង Apui រដ្ឋ Amazonas កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

៦
ជនស្ម័គ្រចិត្តក្នុងអង្គការ Open Arms អ្នកនាង Julia Martin, អាយុ៣៨ឆ្នាំលេងជាមួយ Biel អាយុ៤ឆ្នាំនៅពេលដែលឪពុករបស់គាត់ធ្វើតេស្តរកជំងឺកូវីដ១៩នៅ Vilafranca del Penedes ខេត្ត Barcelona ប្រទេសអេស្ប៉ាញកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

៨
កូនកំលោះកូនក្រមុំរាំក្នុងពិធីមង្គលការធំមួយដែលមានកូនកំលោះនិងកូនក្រមុំ៧៥គូរក្នុងទីក្រុង Bantul ខេត្ត Yogyakarta ប្រទេសឥណ្ឌូណេស៊ី។

១០
សាសនិកហិណ្ឌូបំបែកឆ្នាំងនៅលើអាកាសក្នុងពិធីបុណ្យ«Janmashtami» រំលឹកខួបកំណើតព្រះហិណ្ឌូ Lord Krishna ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។