រូបភាពជុំវិញពិភពលោក ១២ សីហា ២០១៩ មកពីប្រទេសអារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ ឥណ្ឌា ចិន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បារាំង សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន រុស្ស៊ី និងម៉ាសេដូនី។
រូបភាពជុំវិញពិភពលោក ១២ សីហា ២០១៩
- VOA English

១
Philip Manshaus ដែលមានភ្នែកជាំ និងស្នាមរបួសនៅមុខ និងក្បាល បង្ហាញខ្លួនជាមួយនឹងមេធាវីនៅតុលាការមួយក្នុងក្រុង Oslo ប្រទេសនរវ៉េស។ Manhaus អាយុ ២១ ឆ្នាំ ត្រូវបានជាប់សង្ស័យពីការវាយប្រហារប្រដាប់អាវុធនៅវិហារឥស្លាមមួយ និងសម្លាប់ប្អូនស្រីចុងរបស់ខ្លួន។

២
អ្នកកាន់សាសនាឥស្លាមធ្វើការបួងសួងនៅវិហារ Feroz Shah Kotla នៅក្រុងញូវដេលី ប្រទេសឥណ្ឌា។

៣
រូបសំណាកសត្វដាយណូស័រមួយត្រូវបានដាក់នៅច្រកចេញពីរថភ្លើងក្រោមដីនៅក្រុង Bochum ប្រទេសអាល្លឺម៉ង់។

៤
អ្នកទេសចរជិះអូដ្ឋនៅវាលខ្សាច់មួយនៅក្រុង Dunhuang ខេត្ត Gansu ប្រទេសចិន។

៥
កម្អែលភ្នំភ្លើងនៅខាងក្នុងភ្នំភ្លើង Nyiragongo ក្នុងឧទ្យាន Virunga សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

៦
ផ្កាឈូករ័ត្ននៅចម្ការមួយក្នុងក្រុង Esnandes ភាគខាងលិចប្រទេសបារាំង។

៧
កីឡាការនីផ្នែកអត្តពលកម្មម្នាក់ចូលរួមប្រកួតកីឡាអត្តពលកម្ម U.S. Gymnastics Championships ឆ្នាំ២០១៩ នៅក្រុង Kansas City រដ្ឋ Missouri កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

៨
កុមារីជិះទោងលេងអំឡុងពេលពិធីបុណ្យ Eid al-Adha នៃសាសនាឥស្លាម ក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

៩
ជាងកាត់សក់ម្នាក់យកសក់មកធ្វើជារូបតារាល្បីម្នាក់នៅហាងកាត់សក់ ដោយប្រើសក់របស់អតិថិជន នៅក្រុង Krivogastani នៅប្រទេសម៉ាសេដូនី។

១០
ជនមូស្លីមចូលរួមនៅថ្ងៃទីពីរនៃពិធីបុណ្យ Eid al-Adha នៅក្រុង Mina ជិតក្រុង Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។

១២
អ្នកចូលរួមក្នុងពិធីបុណ្យ Genius Loci នៅក្រុង Weimar ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។

១៣
កំពូលវិហារ St. Nicholas លេចចេញពេលមានការចុះអព្ធនៅក្រុង Kalyazin ប្រទេសរុស្ស៊ី។