បណ្តុំរូបភាពស្អាតៗនៃព្រឹត្តិការណ៍នានានៅជុំវិញពិភពលោក ១០ សីហា ២០១៧
រូបភាពជុំវិញពិភពលោក ១០ សីហា ២០១៧
![ភ្ញៀវទេសចរលេងសប្បាយនៅលើឆ្នេរ Tumon នៃកោះ Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។ កូរ៉េខាងជើងនិយាយថាខ្លួនកំពុងបញ្ចប់ផែនការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបមកកាន់តំបន់នេះ ដែលទាំងនេះគឺជាសង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។](https://gdb.voanews.com/18da2002-3e92-4274-bd58-29440d2fe0a7_w1024_q10_s.jpg)
១
ភ្ញៀវទេសចរលេងសប្បាយនៅលើឆ្នេរ Tumon នៃកោះ Guam ដែលជាទឹកដីរបស់សហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិក។ កូរ៉េខាងជើងនិយាយថាខ្លួនកំពុងបញ្ចប់ផែនការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបមកកាន់តំបន់នេះ ដែលទាំងនេះគឺជាសង្គ្រាមពាក្យសម្តីរវាងរដ្ឋាភិបាលក្រុងព្យុងយ៉ាង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
![អ្នកកាន់ជំនឿសសាសនាម្នាក់ជួយមិត្តភ័ក្តិរបស់ខ្លួឲ្យឡើងសរសរឈើនៅកណ្តាលបឹងមួយ ក្នុងពេលចូលរួមក្នុងពីធី Deopokhari នៅក្រុង Khokana ប្រទេសនេប៉ាល់។](https://gdb.voanews.com/aaa71a38-5251-4260-bed0-1a7c6585bc40_w1024_q10_s.jpg)
២
អ្នកកាន់ជំនឿសសាសនាម្នាក់ជួយមិត្តភ័ក្តិរបស់ខ្លួឲ្យឡើងសរសរឈើនៅកណ្តាលបឹងមួយ ក្នុងពេលចូលរួមក្នុងពីធី Deopokhari នៅក្រុង Khokana ប្រទេសនេប៉ាល់។
![ក្រុមអ្នកចែវទូកត្រៀមខ្លួនចូលរួមហ្វឹកហាត់នៅក្នុងព្រែក Isebek នៃក្នុងទីក្រុង Hamburg នៅភាគខាងជើងរបស់ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/35bb4f39-e225-4ef2-aa5d-31e5c3f15fb5_w1024_q10_s.jpg)
៣
ក្រុមអ្នកចែវទូកត្រៀមខ្លួនចូលរួមហ្វឹកហាត់នៅក្នុងព្រែក Isebek នៃក្នុងទីក្រុង Hamburg នៅភាគខាងជើងរបស់ប្រទេសអាល្លឺម៉ង់។
![សមាជិកក្រុមបងធំ Mara Salvatrucha ឬ MS-13 កំពុងរង់ចាំបញ្ជូនខ្លួនចូលពន្ធនាគារដែលមានការរឹតត្បិតសន្តិសុខខ្លាំងបំផុត នៅក្រុង Zacatecoluca ប្រទេសអែលសាល់វ៉ាឌ័រ។](https://gdb.voanews.com/e78a4680-bf78-40d3-89e0-8e3e10677d0b_w1024_q10_s.jpg)
៤
សមាជិកក្រុមបងធំ Mara Salvatrucha ឬ MS-13 កំពុងរង់ចាំបញ្ជូនខ្លួនចូលពន្ធនាគារដែលមានការរឹតត្បិតសន្តិសុខខ្លាំងបំផុត នៅក្រុង Zacatecoluca ប្រទេសអែលសាល់វ៉ាឌ័រ។
![ឡានមួយគ្រឿងកំពុងស្ថិតនៅក្នុងផ្លូវទឹកនៅលើភ្នំមួយនៅក្បែរផ្លូវ ដែលរងការវាយប្រហារដោយដុំថ្មធ្លាក់ ដោយសារតែគ្រោះរញ្ជួយដីមួយនៅខាងក្រៅទីក្រុង Jiuzhaigou ខេត្ត Sichuan ប្រទេសចិន។](https://gdb.voanews.com/8e59c538-0f39-4c97-ad6b-23031f274e4d_w1024_q10_s.jpg)
៥
ឡានមួយគ្រឿងកំពុងស្ថិតនៅក្នុងផ្លូវទឹកនៅលើភ្នំមួយនៅក្បែរផ្លូវ ដែលរងការវាយប្រហារដោយដុំថ្មធ្លាក់ ដោយសារតែគ្រោះរញ្ជួយដីមួយនៅខាងក្រៅទីក្រុង Jiuzhaigou ខេត្ត Sichuan ប្រទេសចិន។
![កីឡាការនី Raven Saunders របស់សហរដ្ឋអាមេរិក ចូលរួមប្រកួតក្នុងវិញ្ញាសារគប់ដុំដែកយកចម្ងាយឆ្ងាយ ក្នុងការប្រកួតជើងឯកអត្តពលកម្មអន្តរជាតិនៅកីឡដ្ឋានទីក្រុងឡុងដ៍។](https://gdb.voanews.com/1eb5eceb-3e68-43c8-9616-3f6de836f705_w1024_q10_s.jpg)
៦
កីឡាការនី Raven Saunders របស់សហរដ្ឋអាមេរិក ចូលរួមប្រកួតក្នុងវិញ្ញាសារគប់ដុំដែកយកចម្ងាយឆ្ងាយ ក្នុងការប្រកួតជើងឯកអត្តពលកម្មអន្តរជាតិនៅកីឡដ្ឋានទីក្រុងឡុងដ៍។
![ក្មេងប្រុសម្នាក់កំពុងសប្បាយរីករាយនឹងទឹករលកនៅពេលថ្ងៃលិច នៅលើមាត់កំពង់ផែ Sevastopol នៃសមុទ្រខ្មៅ ក្នុងតំបន់ Crimea។](https://gdb.voanews.com/5e390d4c-9e2c-4dc4-8ce2-556bbd2c4bed_w1024_q10_s.jpg)
៧
ក្មេងប្រុសម្នាក់កំពុងសប្បាយរីករាយនឹងទឹករលកនៅពេលថ្ងៃលិច នៅលើមាត់កំពង់ផែ Sevastopol នៃសមុទ្រខ្មៅ ក្នុងតំបន់ Crimea។
![អណ្ដាតភ្លើងនិងផ្សែងហោះឡើងចេញពីភ្លើងព្រៃនៅជិត ក្រុងមាត់សមុទ្រ Sarande នៅតំបន់ជួរភ្នំ Muzina នៅភាគខាងជើងនៃប្រទេសអាល់បានី។](https://gdb.voanews.com/fcff1981-2f6b-4fb1-a1eb-f13f6b062ce0_w1024_q10_s.jpg)
៨
អណ្ដាតភ្លើងនិងផ្សែងហោះឡើងចេញពីភ្លើងព្រៃនៅជិត ក្រុងមាត់សមុទ្រ Sarande នៅតំបន់ជួរភ្នំ Muzina នៅភាគខាងជើងនៃប្រទេសអាល់បានី។
![សមាជិកនៃក្រុមកីឡាវាយកូនបាល់ St. Louis Cardinals កំពុងកាន់ឆ្មាមួយក្បាលដែលបានរត់ចូលក្នុងទីធ្លាប្រកួត ក្នុងពេលប្រកួតវគ្គទី៦ ជាមួយក្រុម Kansas City Royals នៅកីឡដ្ឋាន Busch រដ្ឋ Missouri សហរដ្ឋអាមេរិក។](https://gdb.voanews.com/d403488e-baa9-4cf2-a760-b3d3798e9df1_w1024_q10_s.jpg)
៩
សមាជិកនៃក្រុមកីឡាវាយកូនបាល់ St. Louis Cardinals កំពុងកាន់ឆ្មាមួយក្បាលដែលបានរត់ចូលក្នុងទីធ្លាប្រកួត ក្នុងពេលប្រកួតវគ្គទី៦ ជាមួយក្រុម Kansas City Royals នៅកីឡដ្ឋាន Busch រដ្ឋ Missouri សហរដ្ឋអាមេរិក។
![លោក Benjamin David បានឆ្លងកាន់សារមន្ទីររបស់អាល្លឺម៉ង់ Deutsches Museum នៅពេលគាត់ហែលពីផ្ទះរបស់គាត់ទៅកន្លែងធ្វើការតាមទន្លេ Isar ក្នុងទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/4141d99c-595d-4fe0-8090-af61ab51dd94_w1024_q10_s.jpg)
១០
លោក Benjamin David បានឆ្លងកាន់សារមន្ទីររបស់អាល្លឺម៉ង់ Deutsches Museum នៅពេលគាត់ហែលពីផ្ទះរបស់គាត់ទៅកន្លែងធ្វើការតាមទន្លេ Isar ក្នុងទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់។
![លោក J.R. Kail ថើបវត្ថុសម្រាប់រំឭកដល់តារាចម្រៀងបែបស្រុកស្រែ Glen Campbell ដែលទើបបានស្លាប់ នៅក្នុងក្រុងហូលីវូដ ក្នុងទីក្រុងឡូសអែនជឺឡែស រដ្ឋកាលីហ្វ័រញ៉ា។](https://gdb.voanews.com/f6238cda-3351-48d1-8408-117dd8121ac0_w1024_q10_s.jpg)
១១
លោក J.R. Kail ថើបវត្ថុសម្រាប់រំឭកដល់តារាចម្រៀងបែបស្រុកស្រែ Glen Campbell ដែលទើបបានស្លាប់ នៅក្នុងក្រុងហូលីវូដ ក្នុងទីក្រុងឡូសអែនជឺឡែស រដ្ឋកាលីហ្វ័រញ៉ា។