រូបភាពជុំវិញពិភពលោកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មកពីប្រទេសប្រេស៊ីល ក្រិក ប៉ាគីស្ថាន ព័រទុយហ្គាល់ អាល្លឺម៉ង់ ចិន យេម៉ែន អ៊ុយក្រែន និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ១០ សីហា ២០១៦

១
បុរសពីតំបន់ទីបេ ដែលបាននិរទេសខ្លួន លើកបដា ខណៈដែលគាត់ចូលរួមនៅក្នុងការតវ៉ាមួយក្នុងក្រុង Dharmsala ប្រទេសឥណ្ឌា ប្រឆាំងនឹងការកម្ទេចចោលអគារនានាក្នុងតំបន់ Larung Gar ដោយអាជ្ញាធរចិន។ តំបន់ Larung Gar គឺជា តំបន់មួយនៅក្នុងភាគខាងកើតតំបន់ទីបេ ដែលបានផ្តល់លំនៅដ្ឋានដល់អ្នកកាន់សាសនាព្រះពុទ្ធ ក៏ដូចជាព្រះសង្ឃ និងដូនដីរាប់សិបពាន់នាក់។

២
អ្នកលក់ដូរម្នាក់ពាក់ម៉ាសដែលមានពណ៌ទង់ជាតិប្រទេសប៉ាគីស្ថាននៅឯតូបលក់តាមដងផ្លូវមួយក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដ ខណៈដែលប្រជាជនទូទៅត្រៀមលក្ខណៈដើម្បីធ្វើការអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិ ១៤ សីហា។

៣
មនុស្សម្នាអង្គុយជិតអាងបាញ់ទឹកមួយនៅកណ្តាលក្រុងកៀវ ប្រទេសអ៊ុយក្រែន។

៤
កីឡាការនី Choe Hyo Sim នៃប្រទេសកូរ៉េខាងជើង ប្រកួតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រផ្នែកលើកទម្ងន់ ៦៣ គីឡូក្រាម នៅក្នុងការប្រកួតកីឡាអូឡាំពិកក្រុង Rio ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦។

៥
ផ្សែងពីភ្លើងឆេះព្រៃហុយឡើងពីលើក្រុង Funchal រដ្ឋធានីកោះ Madeira នៃប្រទេសប៉រទុយហ្គាល់ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦។

៦
អ្នកថតរូបថតយករូបកីឡាករប្រកួតហែលទឹកសេរីរយៈចម្ងាយ ១០០ ម៉ែត្រ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅអាងទឹក Olympic Aquatics នៅ ក្នុងការប្រកួតកីឡាអូឡាំពិកក្រុង Rio ប្រទេសប្រេស៊ីល។

៧
បុរសម្នាក់អង្គុយក្នុងតង់របស់ខ្លួននៅជំរុំមួយសម្រាប់ប្រជាជនក្នុងស្រុកដែលបាត់បង់ទីជម្រក ជិតរដ្ឋធានីសាណា ប្រទេសយ៉េមែន។

៨
អគារមួយដួលរលំ អំឡុងពេលការវាយកម្ទេចមួយក្នុងក្រុង Datong ខេត្ត Shanxi ប្រទេសចិន។

៩
អ្នកចម្រៀងសូប្រាណូជនជាតិហូឡង់នាង Kelly God ពេលសម្តែងជា «Floria Tosca» នៅអំឡុងពេលលំហាត់សមការសម្តែងអូប៉េរ៉ា «Tosca» រៀបចំដោយលោក Giacomo Puccini ក្នុងក្រុង Erfuert ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦។

១០
វាលផ្កាឈូករ័ត្ននៅឯព្រំដែនក្រិកនិងម៉ាសេដូនីជិតភូមិ Idomeni ប្រទេសក្រិក។

១១
មជ្ឈមណ្ឌលជិះសេះអូឡាំពិក Deodoro ក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។