រូបភាពជុំវិញពិភពលោកថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជា ស៊ីមបាវ៉េ វៀតណាម ប៉ូឡូញ សហរដ្ឋអាមេរិក និងក្រូអាស៊ី។
រូបភាពជុំវិញពិភពលោក ០១ សីហា ២០១៨

១
ទាហានស៊ីមបាវ៉េម្នាក់ប្រើដំបងឆក់ទៅកាន់បុរសម្នាក់នៅតាមផ្លូវមួយក្នុងទីក្រុងហារ៉ារេបន្ទាប់ពីបាតុម្ម ជាច្រើនផ្ទុះឡើងដោយសារតែមានការលួចបន្លំក្នុងការបោះឆ្នោតរបស់ប្រទេសនេះ។

៤
ភ្ញៀវទេសចរដើរកាត់រូបដៃយក្សដ៏ធំមួយនៅលើស្ពាន Gold Bridge ភ្នំ Ba Na ក្បែរទីក្រុងដាណាង ប្រទេសវៀតណាម។

៥
ប្រជាជននៃទីក្រុង Warsaw ឈរជាមួយនឹងទង់ជាតិនិងផ្សែងដើម្បីរក្សាភាពស្ងៀមស្ងាត់និងរំឮកដល់យុទ្ធជននិងជនរងគ្រោះនៃចលនា Warsaw Rising ១៩៤៤ ប្រឆាំងនឹងអ្នកកាន់កាប់របស់ណាស៊ីអាឡឺម៉ង់នៅក្នុងខួបទី៧៤នៃបដិវត្តន៍ក្នុងទីក្រុង Warsaw ប្រទេសប៉ូឡូញ។

៧
ផ្កាឈូករ័ត្នដែលកំពុងរុះរោយនៅក្បែរទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

៨
ប្រធានផ្នែកអគ្គិភ័យនៃរដ្ឋកាលីហ្វ័រញ៉ាលោក Mark Higgins បញ្ជាឧទ្ធម្ភាគចក្រដើម្បីទម្លាក់ទឹកមកលើភ្លើងដែលកំពុងឆេះក្នុងទីក្រុង Lakeport រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០១៨។

៩
ប្រជាជននៅលើទូកកំពុងធ្វើដំណើរតាមនាវាដែលមានដាក់ម្ឈូសអ្នកចម្រៀង Oliver Dragojevic អំឡុងបុណ្យសពរបស់លោកក្នុងទីក្រុង Split ប្រទេសក្រូអាស៊ីកាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ ២០១៨។