កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០២ សីហា ២០១៨
![បុរសម្នាក់កំពុងចែវទូកកាត់ទឹកជំនន់នៅស្រុក Chuong My នៅជាយក្រុងហាណូយ ប្រទេសវៀតណាម។](https://gdb.voanews.com/0a82b532-82ca-4da2-a539-162fe976a210_w1024_q10_s.jpg)
១
បុរសម្នាក់កំពុងចែវទូកកាត់ទឹកជំនន់នៅស្រុក Chuong My នៅជាយក្រុងហាណូយ ប្រទេសវៀតណាម។
![មនុស្សម្នាកំពុងលេងនៅមាត់សមុទ្រដើម្បីឲ្យត្រជាក់ខ្លួន ក្នុងពេលដែលមានរលកកំដៅនៅទីក្រុង Benidorm ដែលជាទីក្រុងមាត់សមុទ្រនៅភាគឦសាននៃប្រទេសអេស្ប៉ាញ។](https://gdb.voanews.com/57ad3e1c-eb4f-442c-8746-c8e2bf93b457_w1024_q10_s.jpg)
២
មនុស្សម្នាកំពុងលេងនៅមាត់សមុទ្រដើម្បីឲ្យត្រជាក់ខ្លួន ក្នុងពេលដែលមានរលកកំដៅនៅទីក្រុង Benidorm ដែលជាទីក្រុងមាត់សមុទ្រនៅភាគឦសាននៃប្រទេសអេស្ប៉ាញ។
![ប្រអប់ដែលមានរុំព័ទ្ធដោយទង់ជាតិអាមេរិកាំងនិងមានអដ្ឋិធាតុទាហានអាមេរិកាំងនៅខាងក្នុង ត្រូវបានគេបញ្ជូនពីប្រទេសកូរ៉េខាងជើង ហើយបានមកដល់មូលដ្ឋានទ័ពចម្រុះ Pearl Harbor-Hickam ក្នុងទីក្រុង Honolulu រដ្ឋហាវ៉ៃ។](https://gdb.voanews.com/03f0ecdd-b130-4ec0-884e-afc6ba474309_w1024_q10_s.jpg)
៣
ប្រអប់ដែលមានរុំព័ទ្ធដោយទង់ជាតិអាមេរិកាំងនិងមានអដ្ឋិធាតុទាហានអាមេរិកាំងនៅខាងក្នុង ត្រូវបានគេបញ្ជូនពីប្រទេសកូរ៉េខាងជើង ហើយបានមកដល់មូលដ្ឋានទ័ពចម្រុះ Pearl Harbor-Hickam ក្នុងទីក្រុង Honolulu រដ្ឋហាវ៉ៃ។
![មនុស្សកំពុងប្រមូលផ្លែឈូកនៅក្នុងបឹងមួយក្នុងទីក្រុង Tancheng ខេត្ត Shandong នៅភាគខាងកើតរបស់ប្រទេសចិន។](https://gdb.voanews.com/cf86c698-76a6-49a7-883d-abe48e92da57_w1024_q10_s.jpg)
៤
មនុស្សកំពុងប្រមូលផ្លែឈូកនៅក្នុងបឹងមួយក្នុងទីក្រុង Tancheng ខេត្ត Shandong នៅភាគខាងកើតរបស់ប្រទេសចិន។
![មនុស្សម្នាកំពុងប្រមូលផ្តុំគ្នានៅអាងហែលទឹក Caribbean Bay ដើម្បីគេចចេញពីអាកាសធាតុក្តៅហែង នៅក្នុងទីក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/3079d21b-f831-44a6-8610-dffd2e636429_w1024_q10_s.jpg)
៥
មនុស្សម្នាកំពុងប្រមូលផ្តុំគ្នានៅអាងហែលទឹក Caribbean Bay ដើម្បីគេចចេញពីអាកាសធាតុក្តៅហែង នៅក្នុងទីក្រុង Yongin ប្រទេសកូរ៉េខាងត្បូង។
![នាង Ayah អាយុ ៣៧ឆ្នាំ ដែលមានពាក់ក្រណាត់ឃ្លុំមុខ កំពុងយំនៅពេលនាងត្រូវបានប៉ូលិសឱបក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការហាមឃាត់មិនឲ្យបិទមុខនៅប្រទេសដាណឺម៉ាក ក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។](https://gdb.voanews.com/e33ababe-f053-4b4d-9677-83f47bf23a60_w1024_q10_s.jpg)
៦
នាង Ayah អាយុ ៣៧ឆ្នាំ ដែលមានពាក់ក្រណាត់ឃ្លុំមុខ កំពុងយំនៅពេលនាងត្រូវបានប៉ូលិសឱបក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការហាមឃាត់មិនឲ្យបិទមុខនៅប្រទេសដាណឺម៉ាក ក្នុងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក។
![ក្រុមអ្នកពន្លត់ភ្លើងកំពុងស្ថិតនៅពីក្រោយរូបវិមាន El Salvador del Mundo ក្នុងពេលចាប់ផ្តើមនៃពិធី El Divino Salvador del Mundo (ទេវតាសង្គ្រោះពិភពលោក) នៅទីក្រុងអែលសាល់វ៉ាឌ័រ (San Salvador) ប្រទេសអែលសាល់វ៉ាឌ័រ។](https://gdb.voanews.com/b0bfbac9-c00f-4556-baa0-69a32540e2b7_w1024_q10_s.jpg)
៧
ក្រុមអ្នកពន្លត់ភ្លើងកំពុងស្ថិតនៅពីក្រោយរូបវិមាន El Salvador del Mundo ក្នុងពេលចាប់ផ្តើមនៃពិធី El Divino Salvador del Mundo (ទេវតាសង្គ្រោះពិភពលោក) នៅទីក្រុងអែលសាល់វ៉ាឌ័រ (San Salvador) ប្រទេសអែលសាល់វ៉ាឌ័រ។
![មនុស្សកំពុងប្រមូលផ្តុំគ្នានៅកន្លែងមួយជិតភ្នំ Preikestolen នៃក្រុង Forsand ប្រទេសន័រវែស។ ពួកគេកំពុងមើលខ្សែភាពយន្តដែលមានចំណងជើងថា «បេសកកម្មមិនជោគជ័យ»។](https://gdb.voanews.com/ba156d71-8890-4af8-9519-2d9378b1806a_w1024_q10_s.jpg)
៨
មនុស្សកំពុងប្រមូលផ្តុំគ្នានៅកន្លែងមួយជិតភ្នំ Preikestolen នៃក្រុង Forsand ប្រទេសន័រវែស។ ពួកគេកំពុងមើលខ្សែភាពយន្តដែលមានចំណងជើងថា «បេសកកម្មមិនជោគជ័យ»។
![នាង Anastasia Dubova របស់ប្រទេសឡេតូនីកំពុងប្រកួតក្នុងវិញ្ញាសារកីឡាអត្តពលកម្មផ្នែកស្ត្រី ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០១៨ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន។](https://gdb.voanews.com/69b26e6a-f97d-4cc2-ae9b-4c622ef2913f_w1024_q10_s.jpg)
៩
នាង Anastasia Dubova របស់ប្រទេសឡេតូនីកំពុងប្រកួតក្នុងវិញ្ញាសារកីឡាអត្តពលកម្មផ្នែកស្ត្រី ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០១៨ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន។
![ជនចំណាកស្រុកម្នាក់កំពុងហែលទឹកទាំងការភ័យខ្លាចឆ្ពោះទៅកាន់នាវាសង្គ្រោះនៅសមុទ្រមេឌីទែរ៉ានេ នៃឈូងសមុទ្រប្រទេសលីប៊ី។](https://gdb.voanews.com/b9beb30e-be37-4088-b77a-106e0995c58f_w1024_q10_s.jpg)
១០
ជនចំណាកស្រុកម្នាក់កំពុងហែលទឹកទាំងការភ័យខ្លាចឆ្ពោះទៅកាន់នាវាសង្គ្រោះនៅសមុទ្រមេឌីទែរ៉ានេ នៃឈូងសមុទ្រប្រទេសលីប៊ី។
![អតិថិជនដើរកាត់ផ្លាកសញ្ញាក្រុមហ៊ុន Apple នៅក្នុងហាងរបស់ Apple នៅស្ថានីយ៍រថភ្លើង Grand Central Station ក្នុងទីក្រុងញូវយ៉ក។](https://gdb.voanews.com/e6d9013d-eaa9-4494-8ef2-567ffa59a830_w1024_q10_s.jpg)
១១
អតិថិជនដើរកាត់ផ្លាកសញ្ញាក្រុមហ៊ុន Apple នៅក្នុងហាងរបស់ Apple នៅស្ថានីយ៍រថភ្លើង Grand Central Station ក្នុងទីក្រុងញូវយ៉ក។
![ប្រភេទសត្វ Lemurs កំពុងស៊ីផ្លែឪឡឹកក្នុងអាកាសធាតុក្តៅនៅសួនសត្វ Biopark ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/a640ffa2-874f-441b-a606-a319219de3ea_w1024_q10_s.jpg)
១២
ប្រភេទសត្វ Lemurs កំពុងស៊ីផ្លែឪឡឹកក្នុងអាកាសធាតុក្តៅនៅសួនសត្វ Biopark ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។