ភេរវករបានបើកឡានដឹកទំនិញមួយ ហើយបុករះហ្វូងមនុស្សក្នុងផ្សារលក់របស់របរសម្រាប់បុណ្យណូអែលមួយនៅកណ្តាលក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងធ្វើឲ្យជាង ៥០នាក់ទៀតរងរបួស។
កម្រងរូបភាព៖ យ៉ាងហោចណាស់ ១២នាក់ស្លាប់ បន្ទាប់ពីហេតុការណ៍ភេរវកម្មបុករះចូលផ្សារមួយក្នុងក្រុងប៊ែរឡាំង

១
ប៉ូលិសល្បាតផ្សារលក់របស់របរសម្រាប់បុណ្យណូអែល បន្ទាប់ពីឡានដឹកទំនិញមួយបានបុករះហ្វូងមនុស្សក្នុងផ្សារដ៏មមាញឹកនោះក្នុងក្រុងប៊ែកឡាំង ប្រទេសប៊ែរឡាំង។

២
អ្នកពន្លត់អគ្គីភ័យម្នាក់ដើរពីមុខឡានដឹកទំនិញនៅផ្សារលក់របស់របរសម្រាប់បុណ្យណូអែលនៅទីលាន Breitscheidplatz ជិតវិថី Kurfuerstendamm ភាគខាងលិចក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែធ្នូ។

៣
ក្រុមអ្នកពន្លត់អគ្គីភ័យលើកអ្នករងរបួសចូលក្នុងរថយន្តសាមុយ បន្ទាប់ពីឡានដឹកទំនិញមួយបានបុករះចូលទៅក្នុងផ្សារលក់របស់របរបុណ្យណូអែលដ៏មមាញឹកមួយ ហើយបានសម្លាប់មនុស្សជាច្រើននាក់នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

៤
ឡានដឹកទំនិញដែលត្រូវបានភេរវករបើកបុករះចូលផ្សារលក់របស់របរសម្រាប់បុណ្យណូអែលក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

៥
រថយន្តសាមុយបានមកដល់ផ្សារលក់របស់របរថ្ងៃបុណ្យណូអែល បន្ទាប់ពីមានភេរវកម្មបុករះចូលក្នុងផ្សារដ៏មមាញឹកនោះ ដោយមានមនុស្សជាច្រើននាក់បានស្លាប់ នៅក្រុងប៊ែរឡាំង។

៦
មន្រ្តីប៉ូលិសអាល្លឺម៉ង់ល្បាតផ្សារលក់របស់របរថ្ងៃបុណ្យណូអែលជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ នៅទីលាន Breitscheidplatz ភាគខាងលិចប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

៧
មន្រ្តីប៉ូលិសឈរជិតឡានដឹកទំនិញ ដែលត្រូវបានភេរវករបើកបុករះផ្សារលក់របស់របរថ្ងៃបុណ្យណូអែលក្នុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

៨
អ្នកពន្លត់អគ្គីភ័យម្នាក់ឈរជិតឡានដឹកទំនិញនៅផ្សារលក់របរថ្ងៃបុណ្យណូអែលក្នុងក្រុងប៊ែកឡាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ បន្ទាប់ពីភេរវករបានបើកឡានដឹកទំនិញនោះបុករះហ្វូងមនុស្សក្នុងផ្សារក្នុងក្រុងប៊ែរឡាំង។