ភ្នំពេញ —
សេចក្តីព្រាងច្បាប់ចំនួនបីសម្រាប់កែទម្រង់ប្រព័ន្ធយុត្តិធម៌ត្រូវបានបញ្ជូនទៅដល់រដ្ឋសភាហើយកាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ ដោយរំពឹងថា សេចក្តីព្រាងច្បាប់ទាំងនេះនឹងត្រូវដាក់ជូនកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានៅខែមិថុនា។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថ ធនាគារ និងសវនកម្មរបស់រដ្ឋសភាមានប្រសាសន៍នៅថ្ងៃសុក្រនេះថា រដ្ឋសភាបានដាក់ជូនគណៈកម្មការនិតិកម្មដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ទាំងនេះក្រោយពីកិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍ប្រជុំរួច។
«ច្បាប់ទាំងបីនេះគឺដាក់ចូលក្នុងសម័យប្រជុំពេញអង្គរបស់គណៈកម្មការអចិន្ត្រៃនៃរដ្ឋសភានៅព្រឹកថ្ងៃចន្ទទី២៨ខាងមុខនេះដើម្បីឲ្យសម្តេចប្រធានរដ្ឋសភាប្រគល់ជូនទៅគណៈកម្មការជំនាញគឺគណៈកម្មការនិតិកម្ម»។
លោក ជាម យៀប បញ្ជាក់បន្ថែមថា គណៈកម្មការនិតិកម្មទំនងជាត្រូវការពេលវេលាយ៉ាងហោចណាស់ក៏មួយខែដែរដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ទាំងបីគឺសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអជ្ញា។ ក្រោយមកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះនឹងអាចធ្វើឡើងនៅខែមិថុនា។
លោក ជាម យៀប បញ្ជាក់ថា រដ្ឋសភានឹងទទួលយកមតិយោបល់ពីសង្គមស៊ីវិលមួយចំនួនដែលបង្ហាញការយល់ឃើញរបស់ខ្លួនលើសេចក្តីព្រាងច្បាប់ទាំងនេះដើម្បីឲ្យតំណាងរដ្ឋាភិបាលស្រាយបំភ្លឺ។
សង្គមស៊ីវិលឲ្យដឹងថាច្បាប់ទាំងបីនេះនៅខ្វះចន្លោះច្រើននិងមិនត្រូវបានផ្សព្វផ្សាយជាមុននិងមិនបានបើកឲ្យមានការពិគ្រោះយោបល់ជាចំហនិងបើកទូលាយ។ មន្ត្រីអង្គការសង្គមស៊ីវិលក៏បានស្នើឲ្យរដ្ឋសភាផ្អាកការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ខាងលើដោយរង់ចាំឲ្យមានសមាជិកសភានៃគណបក្សដែលជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិចូលអង្គុយពិភាក្សារួមគ្នា។ គណបក្សជំទាស់មិនព្រមចូលប្រជុំសភាដោយសារជំទាស់នឹងលទ្ធផលបោះឆ្នោតដែលខ្លួនចោទប្រកាន់ថាមានភាពមិនប្រក្រតីជាច្រើន។
លោក ឌុច ពិសិដ្ឋ អ្នកសម្របសម្រួលគម្រោងសង្កេតសវនាការនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា មជ្ឈមណ្ឌលរបស់លោកកំពុងពិនិត្យសេចក្តីព្រាងច្បាប់ទាំងនេះឡើងវិញ។
«ក្រុមការងាររបស់យើងកំពុងធ្វើការសិក្សាលើសេចក្តីព្រាងច្បាប់ទាំងបីនេះ។ យើងគ្រោងនឹងផ្តល់មតិយោបល់ដល់រដ្ឋសភាមុនដំណាច់ខែឧសភា»។
ដោយឡែកលោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាCDPក៏គ្រោងនឹងធ្វើដូចគ្នានេះដែរ។
«សង្គមស៊ីវិលយើងកំពុងជជែកគ្នា។ ប្រហែលជាខ្ញុំធ្វើសេចក្តីអត្ថាធិប្បាយខ្លះផ្ញើជូនសភាដើម្បីឲ្យគាត់ពិចារណា»។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គតុលាការរួមមាន៩១មាត្រាចែកជាប្រាំបីជំពូក។ សេចក្តីព្រាងច្បាប់នេះបានលើកពីការធានាអំពីឯករាជ្យភាពរបស់តុលាការនិងផ្តល់យុត្តិធម៌ដល់រឿងក្តីគ្រប់ប្រភេទ។ រីឯសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានប្រាំមួយជំពូកនិង៣១មាត្រា។ សេចក្តីព្រាងច្បាប់នេះចែងថា ព្រះមហាក្សត្រគង់ជាព្រះរាជាធិបតីនៃស្ថាប័នកំពូលនេះនិងមានសមាជិកចំនួនប្រាំបួនរូប។ សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទាំងអស់ត្រូវបានតែងតាំងដោយព្រះរាជក្រិត្យនិងត្រូវស្នើដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ និងសេចក្តីព្រាងច្បាប់ទី៣គឺសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអជ្ញា មាន១១១មាត្រានិងចែកចេញជាប្រាំមួយជំពូក។ មាត្រាទី៦នៃសេចក្តីព្រាងច្បាប់នេះចែងថា ចៅក្រម និងព្រះរាជអាជ្ញាមិនត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឬផ្នែករដ្ឋប្បវេណីណាមួយដោយសារការសម្រេចក្នុងក្របខណ្ឌនៃការងារនិងតួនាទីរបស់ខ្លួននោះទេ។ មាត្រាទី៧ចែងថា ចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់ត្រូវស្ថិតនៅក្រោមក្របខណ្ឌរដ្ឋបាលកណ្តាលនៃក្រសួងយុត្តិធម៌។
សេចក្តីព្រាងច្បាប់ទាំងនេះដែលសហគមន៍អន្តរជាតិទទូចជាច្រើនឆ្នាំមកហើយដើម្បីឲ្យប្រទេសកម្ពុជាធ្វើការកែទម្រង់ប្រព័ន្ធយុត្តិធម៌និងប្រព័ន្ធតុលាការរបស់ខ្លួនឲ្យមានឯករាជ្យភាពត្រឹមត្រូវ។
ក៏ប៉ុន្តែប្រសិនបើចាប់ពីពេលនេះរហូតដល់រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះនៅខែមិថុនា មិនមានឯកភាពផ្នែកនយោបាយណាមួយទេ កិច្ចពិភាក្សានិងអនុម័តនោះនឹងត្រូវធ្វើឡើងដោយតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជាតែម្ខាងតែប៉ុណ្ណោះ។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលកំពុងធ្វើពហិកាកិច្ចប្រជុំសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះនឹងមិនមានលក្ខណៈពេញលេញទេប្រសិនបើតំណាងរាស្ដ្រគណបក្សជំទាស់មិនចូលរូម។
«ដោយសារមានវិបត្តិនយោបាយហើយគណបក្សសង្គ្រោះជាតិចាត់ទុកថា សភាបក្សតែមួយមិនទាន់ស្របតាមរដ្ឋធម្មនុញ្ញ។ ហើយការបង្កើតរដ្ឋាភិបាលក៏មិនស្របតាមរដ្ឋធម្មនុញ្ញ។ ដូច្នេះសេចក្តីព្រាងច្បាប់ចាត់ទុកថា មិនមានលក្ខណៈច្បាប់គ្រប់ជ្រុងជ្រោយទេ។ ច្បាប់ដ៏សំខាន់បែបនេះបើគណបក្សប្រជាជនអនុម័តតែម្នាក់ឯងមិនខុសពីច្បាប់ដែលមានកន្លងមកទេគឺយកមកអនុម័តដោយមិនមានប្រសិទ្ធិភាពបានទេ»។
ក្រុមមន្ត្រីនយោបាយរំពឹងថា កិច្ចសម្របសម្រួលនយោបាយទំនងជាអាចកើតមានឡើងវិញក្រោយពីមេដឹកនាំគណបក្សនយោបាយទាំងពីរបក្សវិលត្រឡប់មកកាន់មាតុភូមិវិញ។ មេដឹកនាំនៃគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកំពុងស្ថិតនៅក្រៅប្រទេសហើយគ្រោងនឹងវិលត្រឡប់មកវិញនៅចុងសប្តាហ៍នេះនិងនៅសប្តាហ៍ក្រោយ៕