រូបភាពជុំវិញពិភពលោកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសបារាំង ស៊ុយអែត រុស្ស៊ី ស៊ូដង់ ស្វ៊ីស វ៉េណេស៊ុយអេឡា កូរ៉េខាងត្បូង និងចិន។
រូបភាពជុំវិញពិភពលោក ០៩ មេសា ២០១៧
![ទាហាន និងប៉ូលិស Royal Canadian Mounted Police ប្រារព្ធខួបលើកទី១០០នៃសង្គ្រាម Battle of Vimy Ridge នៅកន្លែងបញ្ចុះសព WWI Canadian National Vimy Memorial ក្នុងសង្កាត់ Vimy ប្រទេសបារាំង។](https://gdb.voanews.com/25db9a1f-65cb-4e44-9e4b-4759f9135695_w1024_q10_s.jpg)
១
ទាហាន និងប៉ូលិស Royal Canadian Mounted Police ប្រារព្ធខួបលើកទី១០០នៃសង្គ្រាម Battle of Vimy Ridge នៅកន្លែងបញ្ចុះសព WWI Canadian National Vimy Memorial ក្នុងសង្កាត់ Vimy ប្រទេសបារាំង។
![មនុស្សម្នាចូលរួមក្នុងពិធីគោរពវិញ្ញាក្ខន្ធនៅទីលាន Sergels Torg ក្នុងក្រុង Stockholm នៅក្បែរហាងទំនិញ ទីដែលឡានដឹកទំនិញមួយបានបុករះកាលពី២ថ្ងៃមុន។ មនុស្ស៤នាក់បានស្លាប់ និងមនុស្ស១៥នាក់បានរងរបួស។](https://gdb.voanews.com/945f1fe8-e3bd-4658-8cbb-e9bef2a5e6e8_w1024_q10_s.jpg)
២
មនុស្សម្នាចូលរួមក្នុងពិធីគោរពវិញ្ញាក្ខន្ធនៅទីលាន Sergels Torg ក្នុងក្រុង Stockholm នៅក្បែរហាងទំនិញ ទីដែលឡានដឹកទំនិញមួយបានបុករះកាលពី២ថ្ងៃមុន។ មនុស្ស៤នាក់បានស្លាប់ និងមនុស្ស១៥នាក់បានរងរបួស។
![ស្ត្រីម្នាក់ដុតទៀនក្នុងពិធី Palm Sunday Mass នៅខាងក្នុងព្រះវិហារ St. Peter's Cathedral ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/b13730c4-400d-4967-9ade-aa244b3540ba_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់ដុតទៀនក្នុងពិធី Palm Sunday Mass នៅខាងក្នុងព្រះវិហារ St. Peter's Cathedral ក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![យន្តហោះជាច្រើនចូលរួមនៅក្នុងសមយុទ្ធចុងក្រោយរួមគ្នារវាងទ័ពអាកាសស៊ូដង់ និងអារ៉ាប៊ីសាអូឌីតនៅព្រលានយន្តហោះ Merowe ក្នុងក្រុង Merowe ប្រទេសស៊ូដង់។](https://gdb.voanews.com/16f207ac-7e6d-4322-83cd-e51cae4ca0b4_w1024_q10_s.jpg)
៤
យន្តហោះជាច្រើនចូលរួមនៅក្នុងសមយុទ្ធចុងក្រោយរួមគ្នារវាងទ័ពអាកាសស៊ូដង់ និងអារ៉ាប៊ីសាអូឌីតនៅព្រលានយន្តហោះ Merowe ក្នុងក្រុង Merowe ប្រទេសស៊ូដង់។
![អ្នកប្រកួតប្រជែងជាប់នៅក្នុងភក់នៅក្នុងការរត់ប្រណាំងដែលមានឧបសគ្គជាច្រើនមានឈ្មោះថា Barjot Run នៅក្នុងក្រុង Biere ប្រទេសស្វ៊ីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។](https://gdb.voanews.com/787895bf-086f-4ccb-b156-70bbe7154130_w1024_q10_s.jpg)
៥
អ្នកប្រកួតប្រជែងជាប់នៅក្នុងភក់នៅក្នុងការរត់ប្រណាំងដែលមានឧបសគ្គជាច្រើនមានឈ្មោះថា Barjot Run នៅក្នុងក្រុង Biere ប្រទេសស្វ៊ីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។
![ប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅពេលប៉ះទង្គិចជាមួយនឹងបាតុករ ក្នុងពេលប្រមូលផ្តុំមួយក្នុងក្រុងការ៉ាកាស (Caracas) ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។](https://gdb.voanews.com/84723cff-5bb2-4ae6-b4d8-a8bd450c8b45_w1024_q10_s.jpg)
៦
ប៉ូលិសកុបកម្មបាញ់ឧស្ម័នទឹកភ្នែក នៅពេលប៉ះទង្គិចជាមួយនឹងបាតុករ ក្នុងពេលប្រមូលផ្តុំមួយក្នុងក្រុងការ៉ាកាស (Caracas) ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។
![សុនខមួយក្បាលដែលមានលម្អងផ្កាសេរីហ្សនៅលើក្បាល ត្រូវបានគេថតបាននៅក្នុងពិធីបុណ្យមួយនៅ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/0f36abee-87fb-4977-8331-6e9ff7169b4d_w1024_q10_s.jpg)
៧
សុនខមួយក្បាលដែលមានលម្អងផ្កាសេរីហ្សនៅលើក្បាល ត្រូវបានគេថតបាននៅក្នុងពិធីបុណ្យមួយនៅ ក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![មនុស្សម្នាមើលថ្ងៃលិច នៅលើឆ្នេរ Arcachon Bay ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។](https://gdb.voanews.com/8e8f112e-1fdb-4e8a-865a-0a82aa2d8a80_w1024_q10_s.jpg)
៨
មនុស្សម្នាមើលថ្ងៃលិច នៅលើឆ្នេរ Arcachon Bay ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។
![រូបចម្លាក់សត្វបុរាណនៅលើដំបូលព្រះវិហារ Notre-Dame ត្រូវបានគេថតបាននៅពីមុខព្រះច័ន្ទក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។](https://gdb.voanews.com/4cdd7fa3-2129-4c2d-be5b-62fe011f969f_w1024_q10_s.jpg)
៩
រូបចម្លាក់សត្វបុរាណនៅលើដំបូលព្រះវិហារ Notre-Dame ត្រូវបានគេថតបាននៅពីមុខព្រះច័ន្ទក្នុងក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧។
![កីឡាករ Sebastian Vettel អ្នកប្រណាំងឡានជនជាតិអាល្លឺម៉ង់ធ្វើការប្រកួតនៅក្នុងការប្រណាំងឡានមួយឈ្មោះថា Formula One Chinese Grand Prix ក្នុងក្រុង Shanghai។](https://gdb.voanews.com/1669d0f9-114a-4d4d-853b-d4bca304e19a_w1024_q10_s.jpg)
១០
កីឡាករ Sebastian Vettel អ្នកប្រណាំងឡានជនជាតិអាល្លឺម៉ង់ធ្វើការប្រកួតនៅក្នុងការប្រណាំងឡានមួយឈ្មោះថា Formula One Chinese Grand Prix ក្នុងក្រុង Shanghai។