រូបភាពជុំវិញពិភពលោកថ្ងៃទី ០៣ ខែ មេសា ២០១៧ មានមកពីប្រទេសដូចជា ឥណ្ឌា រុស្ស៊ី អេមីរ៉ាតអារ៉ាប់រួម អង់គ្លេស អាមេរិក អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង ម៉ារ៉ុក និងអ៊ីរ៉ាក់។
រូបភាពជុំវិញពិភពលោក ០៣ មេសា ២០១៧
![កសិករមកពីរដ្ឋភាគខាងត្បូងនៃរដ្ឋ Tamil Nadu បានកោរក្បាលពាក់កណ្តាលអំឡុងបាតុកម្មទាមទារកញ្ចប់ជំនួយគ្រោះរាំងស្ងួតពីរដ្ឋាភិបាលសហព័ន្ធ ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃ០៣ មេសា ២០១៧។](https://gdb.voanews.com/614b473c-5d36-41b2-915d-f624c175e372_w1024_q10_s.jpg)
១
កសិករមកពីរដ្ឋភាគខាងត្បូងនៃរដ្ឋ Tamil Nadu បានកោរក្បាលពាក់កណ្តាលអំឡុងបាតុកម្មទាមទារកញ្ចប់ជំនួយគ្រោះរាំងស្ងួតពីរដ្ឋាភិបាលសហព័ន្ធ ក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃ០៣ មេសា ២០១៧។
![មនុស្សរងរបួសម្នាក់ដើរនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដី Sennaya Ploshchad បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទូររថភ្លើង២ឯស្ថានីយរថភ្លើងក្រោមដីក្នុងរដ្ឋ St. Petersburg ប្រទេសរុស្ស៊ី។](https://gdb.voanews.com/6870fb46-856e-41f8-a252-130b309bb8a8_w1024_q10_s.jpg)
២
មនុស្សរងរបួសម្នាក់ដើរនៅខាងក្រៅស្ថានីយរថភ្លើងក្រោមដី Sennaya Ploshchad បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅក្នុងទូររថភ្លើង២ឯស្ថានីយរថភ្លើងក្រោមដីក្នុងរដ្ឋ St. Petersburg ប្រទេសរុស្ស៊ី។
![អ្នកស្រី Sally Goodsir ជំនួយការអភិរក្សនៃសិល្បៈតុបតែង ឈរកាន់ស្លាកសញ្ញាក្រោមដីទីក្រុងឡុងដ៏ ដែលដាក់បង្ហាញទៅព្រះមហាក្សត្រី Elizabeth ក្នុងឆ្នាំ២០១០។ នោះជាវត្ថុមួយក្នុងពិព័រណ៍ព្រះរាជអំណោយដែលបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃទី២២ កក្កដា នៅពិធីសម្ភោធសម្រាប់រដូវក្តៅ ក្នុងបន្ទប់មួយនៅព្រះរាជវាំង Buckingham ទីក្រុងឡុងដ៏។](https://gdb.voanews.com/ee7d0c6d-46b0-442d-af48-480b8add2f3e_w1024_q10_s.jpg)
៣
អ្នកស្រី Sally Goodsir ជំនួយការអភិរក្សនៃសិល្បៈតុបតែង ឈរកាន់ស្លាកសញ្ញាក្រោមដីទីក្រុងឡុងដ៏ ដែលដាក់បង្ហាញទៅព្រះមហាក្សត្រី Elizabeth ក្នុងឆ្នាំ២០១០។ នោះជាវត្ថុមួយក្នុងពិព័រណ៍ព្រះរាជអំណោយដែលបានដាក់បង្ហាញជាសាធារណៈកាលពីថ្ងៃទី២២ កក្កដា នៅពិធីសម្ភោធសម្រាប់រដូវក្តៅ ក្នុងបន្ទប់មួយនៅព្រះរាជវាំង Buckingham ទីក្រុងឡុងដ៏។
![សត្វកុកពណ៌ផ្កាឈូកឈរក្នុងទឹកនៅជម្រកសត្វព្រៃ Ras al-Khor ជាយក្រុងឌូបៃ នៅអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/a03468d0-b680-4e3c-b6b2-643a563c4bb5_w1024_q10_s.jpg)
៤
សត្វកុកពណ៌ផ្កាឈូកឈរក្នុងទឹកនៅជម្រកសត្វព្រៃ Ras al-Khor ជាយក្រុងឌូបៃ នៅអេមីរ៉ាតអារ៉ាប់រួម។
![មនុស្សម្នាដើរតាមផ្លូងអាងទឹក Tidal Basin ដើម្បីទស្សនាផ្កាឈើរីកំពុងរីកក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០២ មេសា ២០១៧។](https://gdb.voanews.com/84e0043f-cace-4d3b-b5f0-12ae242a5a07_w1024_q10_s.jpg)
៥
មនុស្សម្នាដើរតាមផ្លូងអាងទឹក Tidal Basin ដើម្បីទស្សនាផ្កាឈើរីកំពុងរីកក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០២ មេសា ២០១៧។
![មនុស្សដើរនៅខាងមុខច្រកចូលពិព័រណ៍ «ការរចនា Giro Giro Tondo សម្រាប់កុមារ» នៅក្នុងសារមន្ទី Triennale ទីក្រុង Milan ប្រទេសអ៊ីតាលី។](https://gdb.voanews.com/0634e821-9786-45b5-ab1e-1ad9c6b75e89_w1024_q10_s.jpg)
៦
មនុស្សដើរនៅខាងមុខច្រកចូលពិព័រណ៍ «ការរចនា Giro Giro Tondo សម្រាប់កុមារ» នៅក្នុងសារមន្ទី Triennale ទីក្រុង Milan ប្រទេសអ៊ីតាលី។
![បុគ្គលិកថ្មីរបស់ក្រុមហ៊ុនអាកាសចរជប៉ុន Japan Airlines ឈរថតរូបជាក្រុមអំឡុងពីធីផ្តួចផ្តើមនៅបង្ហានៃអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។](https://gdb.voanews.com/ccd68090-bc31-445e-aa35-8a4e3899d6d0_w1024_q10_s.jpg)
៧
បុគ្គលិកថ្មីរបស់ក្រុមហ៊ុនអាកាសចរជប៉ុន Japan Airlines ឈរថតរូបជាក្រុមអំឡុងពីធីផ្តួចផ្តើមនៅបង្ហានៃអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ។
![បុគ្គលិកម្នាក់កំពុងពិនិត្យចង្កៀងគោមដែលរៀបចំសម្រាប់ពិធីបុណ្យអបអរថ្ងៃកំណើតរបស់ព្រះពុទ្ធនៅព្រះវិហារ Jogye ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/32f2095c-dd35-4e1a-8473-7c10dff53b7c_w1024_q10_s.jpg)
៨
បុគ្គលិកម្នាក់កំពុងពិនិត្យចង្កៀងគោមដែលរៀបចំសម្រាប់ពិធីបុណ្យអបអរថ្ងៃកំណើតរបស់ព្រះពុទ្ធនៅព្រះវិហារ Jogye ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![តំបន់មួយដែលត្រូវបានកាន់កាប់ជាថ្មីដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់អំឡុងការប្រយុទ្ធប្រឆាំងនឹងយុទ្ធជនយោធារដ្ឋឥស្លាមភាគខាងលិចនៃទីក្រុង Mosul។](https://gdb.voanews.com/9655500b-4ed2-453c-acd4-5ca9e279eeaf_w1024_q10_s.jpg)
៩
តំបន់មួយដែលត្រូវបានកាន់កាប់ជាថ្មីដោយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់អំឡុងការប្រយុទ្ធប្រឆាំងនឹងយុទ្ធជនយោធារដ្ឋឥស្លាមភាគខាងលិចនៃទីក្រុង Mosul។
![ទិដ្ឋភាពស្ថានីយថាមពលព្រះអាទិត្យ Noor 3 ពីលើអាកាសនៅក្បែរទីក្រុងOuarzazate ភាគខាងត្បូងប្រទេសម៉ារ៉ុក។](https://gdb.voanews.com/8fc6743b-6b4e-4933-bf89-3da543936a4d_w1024_q10_s.jpg)
១០
ទិដ្ឋភាពស្ថានីយថាមពលព្រះអាទិត្យ Noor 3 ពីលើអាកាសនៅក្បែរទីក្រុងOuarzazate ភាគខាងត្បូងប្រទេសម៉ារ៉ុក។