រូបភាពជុំវិញពិភពលោក ២៨ មេសា ២០១៧ មកពីប្រទេសរុស្ស៊ី កូរ៉េខាងត្បូង បារាំង អ៊ីរ៉ាក់ ចិន អេហ្ស៊ីប ប៉ាគីស្ថាន ប៉ូឡូញ អង់គ្លេស និងអ៊ុយក្រែន។
រូបភាពជុំវិញពិភពលោក ២៨ មេសា ២០១៧
![اٹلی میں کرونا وائرس کا پہلا کیس آج سے ٹھیک دو ماہ پہلے یعنی 29 جنوری کو رپورٹ ہوا تھا۔](https://gdb.voanews.com/199bc767-8d36-4d51-9232-70d372eebd67_w1024_q10_s.jpg)
១
اٹلی میں کرونا وائرس کا پہلا کیس آج سے ٹھیک دو ماہ پہلے یعنی 29 جنوری کو رپورٹ ہوا تھا۔
![កុមារមួយក្រុមថតរូបដោយស្លៀកពាក់ឯកសណ្ឋានសិស្សសាលាសម័យ១៩៧០ ដែលជាផ្នែកមួយនៃការផ្តួចផ្តើមរបស់វិស័យអប់រំ ដើម្បីបង្ហាញដល់អ្នកទស្សនានៅក្នុងភូមិសិល្បៈ Naksan ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/cded2f2f-97ee-49f1-a1a1-0331f8839ced_w1024_q10_s.jpg)
២
កុមារមួយក្រុមថតរូបដោយស្លៀកពាក់ឯកសណ្ឋានសិស្សសាលាសម័យ១៩៧០ ដែលជាផ្នែកមួយនៃការផ្តួចផ្តើមរបស់វិស័យអប់រំ ដើម្បីបង្ហាញដល់អ្នកទស្សនានៅក្នុងភូមិសិល្បៈ Naksan ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![កម្មករនិងអ្នកដាំទំពាំងបាយជូរដុតភ្លើងកម្តៅនៅពេលព្រឹកព្រលឹម ដើម្បីការពារចម្ការទំពាំងបាយជូរមិនឲ្យមានកំណកទឹកកក នៅខាងក្រៅទីក្រុង Chablis ប្រទេសបារាំង។](https://gdb.voanews.com/8da72f9c-4baa-4829-b5cd-a744363b5573_w1024_q10_s.jpg)
៣
កម្មករនិងអ្នកដាំទំពាំងបាយជូរដុតភ្លើងកម្តៅនៅពេលព្រឹកព្រលឹម ដើម្បីការពារចម្ការទំពាំងបាយជូរមិនឲ្យមានកំណកទឹកកក នៅខាងក្រៅទីក្រុង Chablis ប្រទេសបារាំង។
![មន្ត្រីប៉ូលិសសហព័ន្ធម្នាក់របស់ប្រទេសអ៊ីរ៉ាក់កំពុងដើរនៅជិតផ្ទះមួយដែលត្រូវបានកម្ទេច ក្រោយមានការវាយប្រយុទ្ធគ្នាជាមួយក្រុមរដ្ឋឥស្លាម នៅភាគខាងលិចនៃទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/e426d809-1672-48d1-ad86-a16230599e5c_w1024_q10_s.jpg)
៤
មន្ត្រីប៉ូលិសសហព័ន្ធម្នាក់របស់ប្រទេសអ៊ីរ៉ាក់កំពុងដើរនៅជិតផ្ទះមួយដែលត្រូវបានកម្ទេច ក្រោយមានការវាយប្រយុទ្ធគ្នាជាមួយក្រុមរដ្ឋឥស្លាម នៅភាគខាងលិចនៃទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។
![សិស្សសាលាបឋមសិក្សាស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចិន ដើរក្នុងកម្មវិធីប្រកួតកីឡាមួយនៅក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។](https://gdb.voanews.com/358df383-eb6d-4130-848b-39f91d895a34_w1024_q10_s.jpg)
៥
សិស្សសាលាបឋមសិក្សាស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចិន ដើរក្នុងកម្មវិធីប្រកួតកីឡាមួយនៅក្នុងទីក្រុង Shenyang ខេត្ត Liaoning ប្រទេសចិន។
![អ្នករចនាម៉ូដជនជាតិបារាំង Sandrine Paskusz-Koffi បង្ហាញគំរូថ្មីនៃវ៉ែនតាការពារពន្លឺព្រះអាទិត្យ ក្នុងអំឡុងនៃការតាំងបង្ហាញម៉ូដ និងរូបថតថ្មីៗអន្តរជាតិ នៅ Hyeres ប្រទេសបារាំង។](https://gdb.voanews.com/ff52b2d7-dad2-4272-be25-51213af7ccdf_w1024_q10_s.jpg)
៦
អ្នករចនាម៉ូដជនជាតិបារាំង Sandrine Paskusz-Koffi បង្ហាញគំរូថ្មីនៃវ៉ែនតាការពារពន្លឺព្រះអាទិត្យ ក្នុងអំឡុងនៃការតាំងបង្ហាញម៉ូដ និងរូបថតថ្មីៗអន្តរជាតិ នៅ Hyeres ប្រទេសបារាំង។
![ក្រុមអ្នកជិះឆ័ត្រយោងពីខេត្ត Henan កំពុងសម្តែងនៅក្នុងកម្មវិធី Airshow Zhengzhou ឆ្នាំ២០១៧ ក្នុងទីក្រុង Zhengzhou ខេត្ត Hena ភាគកណ្តាលនៃប្រទេសចិន។](https://gdb.voanews.com/b06cd4c2-e2b4-477f-9800-e4881115353e_w1024_q10_s.jpg)
៧
ក្រុមអ្នកជិះឆ័ត្រយោងពីខេត្ត Henan កំពុងសម្តែងនៅក្នុងកម្មវិធី Airshow Zhengzhou ឆ្នាំ២០១៧ ក្នុងទីក្រុង Zhengzhou ខេត្ត Hena ភាគកណ្តាលនៃប្រទេសចិន។
![សម្តេចប៉ាប Francis កំពុងឈរនៅជិតសម្តេចប៉ាប Tawadros II ដែលជាមេដឹកនាំសាសនានៃអ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox របស់ប្រទេសអេហ្ស៊ីប នៅវិហារ St. Mark ក្នុងក្រុងគែរ។](https://gdb.voanews.com/96f8d65b-6554-4820-a783-cbfa9372dfed_w1024_q10_s.jpg)
៨
សម្តេចប៉ាប Francis កំពុងឈរនៅជិតសម្តេចប៉ាប Tawadros II ដែលជាមេដឹកនាំសាសនានៃអ្នកកាន់សាសនាគ្រិស្តនិកាយ Orthodox របស់ប្រទេសអេហ្ស៊ីប នៅវិហារ St. Mark ក្នុងក្រុងគែរ។
![អ្នកគាំទ្រកីឡាករវាយកូនបាល់ Imran Khan ដែលបានក្លាយជាមេដឹកនាំគណបក្សប្រឆាំង Pakistan Tehreek-i-Insaf (PTI) កំពុងចូលរួមក្នុងការជួបជុំគ្នាប្រឆាំងនឹងរដ្ឋាភិបាល ក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ តុលាការកំពូលនៃប្រទេសនេះបានបញ្ជាឲ្យមានការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីពាក់ព័ន្ធរឿងពុករលួយ។](https://gdb.voanews.com/54b0d77e-3ed0-49b7-83b3-a72a1d86bf62_w1024_q10_s.jpg)
៩
អ្នកគាំទ្រកីឡាករវាយកូនបាល់ Imran Khan ដែលបានក្លាយជាមេដឹកនាំគណបក្សប្រឆាំង Pakistan Tehreek-i-Insaf (PTI) កំពុងចូលរួមក្នុងការជួបជុំគ្នាប្រឆាំងនឹងរដ្ឋាភិបាល ក្នុងក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ តុលាការកំពូលនៃប្រទេសនេះបានបញ្ជាឲ្យមានការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីពាក់ព័ន្ធរឿងពុករលួយ។
![ស្ត្រីម្នាក់កំពុងជក់បារីនៅពេលនាងសម្លឹងទៅខាងក្រៅរានហាលនៃអាផាតមិនរបស់នាង ក្នុងទីក្រុង Gdynia ប្រទេសប៉ូឡូញ។](https://gdb.voanews.com/182a6c5e-7603-47e1-b852-b34377c2b93a_w1024_q10_s.jpg)
១០
ស្ត្រីម្នាក់កំពុងជក់បារីនៅពេលនាងសម្លឹងទៅខាងក្រៅរានហាលនៃអាផាតមិនរបស់នាង ក្នុងទីក្រុង Gdynia ប្រទេសប៉ូឡូញ។
![មន្ត្រីប៉ូលិសអង់គ្លេសរក្សាសន្តិសុខនៅកន្លែងហាមឃាត់នៅវិថីដែលមានពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភាគពាយព្យនៃទីក្រុងឡុងដ៍ ជាទីដែលមន្ត្រីប៉ូលិសមានអាវុធក្នុងដៃ បានបាញ់ស្ត្រីម្នាក់ក្រោយពេលពួកគេបានចូលទៅក្នុងផ្ទះមួយក្នុងកិច្ចការស៊ើបអង្កេតប្រឆាំងភេរវកម្ម។](https://gdb.voanews.com/36a87a95-ab38-4c06-9b6d-def43ed94f37_w1024_q10_s.jpg)
១១
មន្ត្រីប៉ូលិសអង់គ្លេសរក្សាសន្តិសុខនៅកន្លែងហាមឃាត់នៅវិថីដែលមានពលរដ្ឋរស់នៅជុំវិញ ស្ថិតនៅភាគពាយព្យនៃទីក្រុងឡុងដ៍ ជាទីដែលមន្ត្រីប៉ូលិសមានអាវុធក្នុងដៃ បានបាញ់ស្ត្រីម្នាក់ក្រោយពេលពួកគេបានចូលទៅក្នុងផ្ទះមួយក្នុងកិច្ចការស៊ើបអង្កេតប្រឆាំងភេរវកម្ម។
![ក្រុមមនុស្សស្លៀកពាក់ជាតុក្កតា ដែលចូលរួមលើកតម្កើងកម្មវិធីប្រកួតចម្រៀងប្រចាំទ្វីបអឺរ៉ុប Eurovision Song Contest កំពុងសម្រាកនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។](https://gdb.voanews.com/85723975-8d59-4443-aeb8-c2e1c4b0f311_w1024_q10_s.jpg)
១២
ក្រុមមនុស្សស្លៀកពាក់ជាតុក្កតា ដែលចូលរួមលើកតម្កើងកម្មវិធីប្រកួតចម្រៀងប្រចាំទ្វីបអឺរ៉ុប Eurovision Song Contest កំពុងសម្រាកនៅក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។