រូបភាពជុំវិញពិភពលោក ២៧ មេសា ២០១៧ មកពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន អ៊ីស្រាអែល វេណេស៊ុយអេឡា អង់គ្លេស អាល្លឺម៉ង់ និង អ៊ីរ៉ាក់។
រូបភាពជុំវិញពិភពលោក ២៧ មេសា ២០១៧
![ខ្លាសមួយក្បាលកំពុងហែលនៅក្នុងព្រែកតូចមួយដើម្បីធ្វើឲ្យខ្លួនវាត្រជាក់នៅក្នុងថ្ងៃដ៏ក្តៅហួតហែងមួយ នៅឧទ្យានសួនសត្វជាតិ Anna ក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។](https://gdb.voanews.com/6f436923-9a8e-416f-9dc7-7c8860a6fcd8_w1024_q10_s.jpg)
១
ខ្លាសមួយក្បាលកំពុងហែលនៅក្នុងព្រែកតូចមួយដើម្បីធ្វើឲ្យខ្លួនវាត្រជាក់នៅក្នុងថ្ងៃដ៏ក្តៅហួតហែងមួយ នៅឧទ្យានសួនសត្វជាតិ Anna ក្នុងទីក្រុង Chennai ប្រទេសឥណ្ឌា។
![ស្ត្រីទីមួយ Melania Trump កំពុងស្តាប់នៅខណៈពេលដែលស្វាមីអ្នកស្រី គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអាហ្សង់ទីន Mauricio Macri និងភរិយារបស់លោក អ្នកស្រី Juliana Awada នៅការិយាល័យរាងពងក្រពើនៅសេតវិមាន។](https://gdb.voanews.com/67f5d672-db2a-42fc-acf5-c910c7093736_w1024_q10_s.jpg)
២
ស្ត្រីទីមួយ Melania Trump កំពុងស្តាប់នៅខណៈពេលដែលស្វាមីអ្នកស្រី គឺលោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអាហ្សង់ទីន Mauricio Macri និងភរិយារបស់លោក អ្នកស្រី Juliana Awada នៅការិយាល័យរាងពងក្រពើនៅសេតវិមាន។
![គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានរង់ចាំចុះឈ្មោះនៅឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR នៅមណ្ឌលធ្វើមាតុភូមិនិវត្តន៍ នៅជាយក្រុង Peshawar ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/1aeb6667-9a44-4e9b-beea-c26596f270b4_w1024_q10_s.jpg)
៣
គ្រួសារជនភៀសខ្លួនអាហ្វហ្គានីស្ថានរង់ចាំចុះឈ្មោះនៅឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR នៅមណ្ឌលធ្វើមាតុភូមិនិវត្តន៍ នៅជាយក្រុង Peshawar ប្រទេសប៉ាគីស្ថាន។
![អ្នកបង្ហាញម៉ូតបុរសម្នាក់ត្រូវបានវិចិត្រករអ៊ីស្រាអែល Avi Ram គូររូបនៅលើខ្លួន។ លោកបានឈរឲ្យគេថតរូបនៅចំណុច Tower of David ក្នុងទីក្រុងចាស់នៃក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/25723493-3053-484f-8ae2-71e994f7b5d9_w1024_q10_s.jpg)
៤
អ្នកបង្ហាញម៉ូតបុរសម្នាក់ត្រូវបានវិចិត្រករអ៊ីស្រាអែល Avi Ram គូររូបនៅលើខ្លួន។ លោកបានឈរឲ្យគេថតរូបនៅចំណុច Tower of David ក្នុងទីក្រុងចាស់នៃក្រុងហ្សេរុយសាឡិម ប្រទេសអ៊ីស្រាអែល។
![អ្នកគាំទ្ររបស់ក្រុមប្រឆាំងចូលរួមក្នុងការជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។](https://gdb.voanews.com/ab66eff8-cb35-4605-a37a-b33f8b37b1f9_w1024_q10_s.jpg)
៥
អ្នកគាំទ្ររបស់ក្រុមប្រឆាំងចូលរួមក្នុងការជួបជុំគ្នាធ្វើបាតុកម្មប្រឆាំងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។
![សកម្មជននៃក្រុមប្រឆាំងបានគប់ដុំថ្មទៅកាន់ប៉ូលិសបង្ក្រាបកូដកម្ម ក្នុងពេលមានការប៉ះទង្គិចគ្នាក្រោយពេលមានបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅទីក្រុងការ៉ាកាស។](https://gdb.voanews.com/eabd1342-4682-4d93-9f47-437de532448d_w1024_q10_s.jpg)
៦
សកម្មជននៃក្រុមប្រឆាំងបានគប់ដុំថ្មទៅកាន់ប៉ូលិសបង្ក្រាបកូដកម្ម ក្នុងពេលមានការប៉ះទង្គិចគ្នាក្រោយពេលមានបាតុកម្មប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro នៅទីក្រុងការ៉ាកាស។
![ក្រុមសកម្មជនមកពីអង្គការលើកលែងទោសអន្តរជាតិ បានស្លៀកពាក់តែងខ្លួនជារូបស្ត្រីតំណាងសេរីភាព ហើយបានចូលរួមក្នុងការធ្វើបាតុកម្មក្នុងថ្ងៃខួប១០០ថ្ងៃ នៃការកាន់តំណែងរបស់ប្រធានាធិបតី ត្រាំ នៅខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/30b6029f-3d16-4826-8fc4-3f78c8e8d266_w1024_q10_s.jpg)
៧
ក្រុមសកម្មជនមកពីអង្គការលើកលែងទោសអន្តរជាតិ បានស្លៀកពាក់តែងខ្លួនជារូបស្ត្រីតំណាងសេរីភាព ហើយបានចូលរួមក្នុងការធ្វើបាតុកម្មក្នុងថ្ងៃខួប១០០ថ្ងៃ នៃការកាន់តំណែងរបស់ប្រធានាធិបតី ត្រាំ នៅខាងក្រៅស្ថានទូតអាមេរិកប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![ជំនួយការកំពុងប្រកួតជាមួយសត្វឆ្កែ Charlie of Greydon ដែលមានម្ចាស់ឈ្មោះ Zsolt Erdei និង Jersey ក្នុងការប្រកួត IPO នៃកម្មវិធីប្រកួតជើងឯកពិភពលោកពូជឆ្កែ Belgian Shepherd នៅទីក្រុង Halle ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/693d431a-f4ea-4caa-b31a-f4dfac6c40fc_w1024_q10_s.jpg)
៨
ជំនួយការកំពុងប្រកួតជាមួយសត្វឆ្កែ Charlie of Greydon ដែលមានម្ចាស់ឈ្មោះ Zsolt Erdei និង Jersey ក្នុងការប្រកួត IPO នៃកម្មវិធីប្រកួតជើងឯកពិភពលោកពូជឆ្កែ Belgian Shepherd នៅទីក្រុង Halle ប្រទេសអាល្លឺម៉ង់។
![Abdul Aziz អាយុ១៥ឆ្នាំ ជក់បារីមួយដើមខណៈពេលគាត់រង់ចាំភ្ញៀវមកទិញដីភក់ដែលយកចេញពីអណ្ដូងស្ពាន់ធ័រ នៅជិតស្ប៉ា Hamam Alil នៅភាគខាងត្បូងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។ ដីភក់នេះត្រូវគេជឿថាធ្វើឲ្យស្បែកមានសុខភាពល្អ។](https://gdb.voanews.com/d08191a0-e56f-49ec-8ea9-52f8274fcafc_w1024_q10_s.jpg)
៩
Abdul Aziz អាយុ១៥ឆ្នាំ ជក់បារីមួយដើមខណៈពេលគាត់រង់ចាំភ្ញៀវមកទិញដីភក់ដែលយកចេញពីអណ្ដូងស្ពាន់ធ័រ នៅជិតស្ប៉ា Hamam Alil នៅភាគខាងត្បូងទីក្រុងម៉ូស៊ុល ប្រទេសអ៊ីរ៉ាក់។ ដីភក់នេះត្រូវគេជឿថាធ្វើឲ្យស្បែកមានសុខភាពល្អ។
![កសិករម្នាក់កំពុងសម្រាកពីការច្រូតកាត់ស្រូវសាឡីនៅក្នុងចម្ការមួយ នៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/82f9025a-b928-4f02-9362-17319bfb9657_w1024_q10_s.jpg)
១០
កសិករម្នាក់កំពុងសម្រាកពីការច្រូតកាត់ស្រូវសាឡីនៅក្នុងចម្ការមួយ នៅជាយក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។