បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាន និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២៦ មេសា ២០១៨
![តារាបង្ហាញម៉ូដម្នាក់ពាក់របស់ច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Lino Villaventura នៅក្នុងការបង្ហាញម៉ូដប្រចាំសប្តាហ៍ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។](https://gdb.voanews.com/c3bb4373-cf8d-4900-b62d-a542c350c885_w1024_q10_s.jpg)
១
តារាបង្ហាញម៉ូដម្នាក់ពាក់របស់ច្នៃប្រឌិតរបស់អ្នករចនាម៉ូដ Lino Villaventura នៅក្នុងការបង្ហាញម៉ូដប្រចាំសប្តាហ៍ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល។
![កុមារ Danusorn Sdisaithaworn អាយុ១០ឆ្នាំ ឈរថតរូបក្រោយពេលបានចូលរួមក្នុងពិធី Poy Sang Long ប្រចាំឆ្នាំ ដែលជាពិធីបំបួសជាសង្ឃពុទ្ធសាសនាតាមប្រពៃណី នៅពេលគាត់ទៅលេងផ្ទះសាច់ញាតិរបស់ខ្លួន នៅទីក្រុង Mae Hong Son ប្រទេសថៃ។](https://gdb.voanews.com/874e15b3-fbc4-43f5-9bfe-ef118a9c929a_w1024_q10_s.jpg)
២
កុមារ Danusorn Sdisaithaworn អាយុ១០ឆ្នាំ ឈរថតរូបក្រោយពេលបានចូលរួមក្នុងពិធី Poy Sang Long ប្រចាំឆ្នាំ ដែលជាពិធីបំបួសជាសង្ឃពុទ្ធសាសនាតាមប្រពៃណី នៅពេលគាត់ទៅលេងផ្ទះសាច់ញាតិរបស់ខ្លួន នៅទីក្រុង Mae Hong Son ប្រទេសថៃ។
![អ្នកគោរពសាសនាហិណ្ឌូជនជាតិឥណ្ឌា ស្លៀកពាក់ជាព្រះ Radha និង Krishna នៃសាសនាហិណ្ឌូ ក្នុងពិធី Shyam Baba នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា។](https://gdb.voanews.com/b6a679df-02e5-49ed-a7fa-c57df2fe6132_w1024_q10_s.jpg)
៣
អ្នកគោរពសាសនាហិណ្ឌូជនជាតិឥណ្ឌា ស្លៀកពាក់ជាព្រះ Radha និង Krishna នៃសាសនាហិណ្ឌូ ក្នុងពិធី Shyam Baba នៅរដ្ឋ Rajasthan ប្រទេសឥណ្ឌា។
![បុរសជនជាតិដើមនៃប្រទេសប្រេស៊ីលសម្តែងរបាំប្រពៃណី ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលមិនទទួលស្គាល់ការកំណត់ព្រំដែនរបស់ជនជាតិដើមរស់នៅទីក្រុង Raposa Serra do Sol រដ្ឋ Roraima នៃប្រទេសប្រេស៊ីល។](https://gdb.voanews.com/0fd92033-81b4-4b68-ba68-e14e0fc7f1b6_w1024_q10_s.jpg)
៤
បុរសជនជាតិដើមនៃប្រទេសប្រេស៊ីលសម្តែងរបាំប្រពៃណី ក្នុងពេលធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលមិនទទួលស្គាល់ការកំណត់ព្រំដែនរបស់ជនជាតិដើមរស់នៅទីក្រុង Raposa Serra do Sol រដ្ឋ Roraima នៃប្រទេសប្រេស៊ីល។
![ក្រុមបាតុករច្រៀងចម្រៀងជាតិនៅមុខស្ថានីយ៍ប៉ូលិស ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Daniel Ortega នៅរដ្ឋធានីម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។](https://gdb.voanews.com/4e5f98c8-9d3b-44b5-83aa-96ef348a9d97_w1024_q10_s.jpg)
៥
ក្រុមបាតុករច្រៀងចម្រៀងជាតិនៅមុខស្ថានីយ៍ប៉ូលិស ក្នុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតី Daniel Ortega នៅរដ្ឋធានីម៉ាណាហ្គា ប្រទេសនីការ៉ាហ្គា។
![មនុស្សកំពុងសែងសាកសពអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនម្នាក់ឈ្មោះ Ahmed Abu Hussein អាយុ ២៤ ឆ្នាំ ដែលបានស្លាប់ដោយសាររងរបួសនៅពេលលោកយកព័ត៌មានអំពីបាតុកម្មតវ៉ានៅព្រំដែននៃតំបន់ Gaza និងប្រទេសអ៊ីស្រាអែល ហើយបានស្លាប់នៅមន្ទីរពេទ្យមួយនៅតំបន់ Gaza Strip ខាងជើង។](https://gdb.voanews.com/136449cc-1b84-4dc3-af98-ca1d9c3f737d_w1024_q10_s.jpg)
៦
មនុស្សកំពុងសែងសាកសពអ្នកសារព័ត៌មានជនជាតិប៉ាឡេស្ទីនម្នាក់ឈ្មោះ Ahmed Abu Hussein អាយុ ២៤ ឆ្នាំ ដែលបានស្លាប់ដោយសាររងរបួសនៅពេលលោកយកព័ត៌មានអំពីបាតុកម្មតវ៉ានៅព្រំដែននៃតំបន់ Gaza និងប្រទេសអ៊ីស្រាអែល ហើយបានស្លាប់នៅមន្ទីរពេទ្យមួយនៅតំបន់ Gaza Strip ខាងជើង។
![ទាហានកូរ៉េខាងត្បូង (មុខ) និងទាហានកូរ៉េខាងជើង (ក្រោយ) ឈរយាមនៅពីមុខបន្ទាត់បែងចែកព្រំដែនយោធានៅលើដែនដីរៀងៗខ្លួន នៅភូមិ ស Panmunjom នៅតំបន់ហាមឃាត់មិនឲ្យមានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំងពីរ។](https://gdb.voanews.com/1d2b9b1c-9af2-408f-9e9d-39b347a0522c_w1024_q10_s.jpg)
៧
ទាហានកូរ៉េខាងត្បូង (មុខ) និងទាហានកូរ៉េខាងជើង (ក្រោយ) ឈរយាមនៅពីមុខបន្ទាត់បែងចែកព្រំដែនយោធានៅលើដែនដីរៀងៗខ្លួន នៅភូមិ ស Panmunjom នៅតំបន់ហាមឃាត់មិនឲ្យមានកងទ័ពដែលបែងចែកប្រទេសកូរ៉េទាំងពីរ។
![ទេសចរបរទេសលេងបាល់នៅលើកោះ Boracay ដ៏ល្បីមួយដែលរដ្ឋាភិបាលហ្វីលីពីនបិទជាបណ្ដោះអាសន្ន នៅខេត្ត Aklan ប្រទេសហ្វីលីពីន។](https://gdb.voanews.com/dfbcfe1a-6d2d-4418-b3ef-bf44f202a349_w1024_q10_s.jpg)
៨
ទេសចរបរទេសលេងបាល់នៅលើកោះ Boracay ដ៏ល្បីមួយដែលរដ្ឋាភិបាលហ្វីលីពីនបិទជាបណ្ដោះអាសន្ន នៅខេត្ត Aklan ប្រទេសហ្វីលីពីន។
![ក្រុមប៉ូលិសប្រមូលសំរាមចេញពីទឹកនៅឆ្នេរសម្រាប់លំហែកាយ Boracay នៅថ្ងៃទី១នៃការបិទបណ្ដោះអាសន្នមិនឲ្យទេសចរចូលទៅកម្សាន្ត នៅក្នុងប្រទេសហ្វីលីពីន។](https://gdb.voanews.com/4d0c26d1-b071-4bba-8c85-4924dbe432e9_w1024_q10_s.jpg)
៩
ក្រុមប៉ូលិសប្រមូលសំរាមចេញពីទឹកនៅឆ្នេរសម្រាប់លំហែកាយ Boracay នៅថ្ងៃទី១នៃការបិទបណ្ដោះអាសន្នមិនឲ្យទេសចរចូលទៅកម្សាន្ត នៅក្នុងប្រទេសហ្វីលីពីន។
![ស្ត្រីកំពុងដើរកាត់ទីលានក្រហមនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/038bd4dc-4ab2-455f-ba6d-d6b4041f0dd8_w1024_q10_s.jpg)
១០
ស្ត្រីកំពុងដើរកាត់ទីលានក្រហមនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។