រូបភាពជុំវិញពិភពលោកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសស៊ីរី ឥណ្ឌា អ៊ីតាលី ប៉ាឡេស្ទីន អេមីរ៉ាតអារ៉ាប់រួម អាល្លឺម៉ង់ និងរុស្ស៊ី។
រូបភាពជុំវិញពិភពលោក ២៥ មេសា ២០១៧
![ក្មេងប្រុសស៊ីរីម្នាក់ឈរនៅក្បែរជញ្ជាំងដែលមានសុទ្ធតែស្នាមគ្រាប់កាំភ្លើង នៅក្នុងក្រុង Douma ដែលកាន់កាប់ដោយក្រុមឧទ្ទាម ប្រទេសស៊ីរី។](https://gdb.voanews.com/b8c37216-1ed6-41fe-9d5e-18bde5c61c8e_w1024_q10_s.jpg)
១
ក្មេងប្រុសស៊ីរីម្នាក់ឈរនៅក្បែរជញ្ជាំងដែលមានសុទ្ធតែស្នាមគ្រាប់កាំភ្លើង នៅក្នុងក្រុង Douma ដែលកាន់កាប់ដោយក្រុមឧទ្ទាម ប្រទេសស៊ីរី។
![ស្ត្រីមូស្លីមនៅតំបន់ Kashmiri ធ្វើការបួងសួងនៅពេលឃើញរបស់ម្យ៉ាងដែលគេជឿថា ជាពុកចង្ការបស់ព្យាការី Mohammed ក្នុងពិធីបុណ្យ Meeraj-un-Nabi ដើម្បីប្រារព្ធការឡើងទៅឋានសួគ៌របស់ព្យាការី Mohammed នៅកន្លែងពិសិដ្ឋមួយកន្លែងឈ្មោះ Hazratbal នៅក្នុងក្រុង Srinagar។](https://gdb.voanews.com/df3d9897-f4a5-42c4-b5f5-aaae1b418cbf_w1024_q10_s.jpg)
២
ស្ត្រីមូស្លីមនៅតំបន់ Kashmiri ធ្វើការបួងសួងនៅពេលឃើញរបស់ម្យ៉ាងដែលគេជឿថា ជាពុកចង្ការបស់ព្យាការី Mohammed ក្នុងពិធីបុណ្យ Meeraj-un-Nabi ដើម្បីប្រារព្ធការឡើងទៅឋានសួគ៌របស់ព្យាការី Mohammed នៅកន្លែងពិសិដ្ឋមួយកន្លែងឈ្មោះ Hazratbal នៅក្នុងក្រុង Srinagar។
![ស្ត្រីម្នាក់កាន់ក្អមដើម្បីទៅយកទឹកមកញ៉ាំ ក្នុងរដូវក្តៅ នៅជាយក្រុង Ajmer ប្រទេសឥណ្ឌា។](https://gdb.voanews.com/87d672ea-6ddc-4b5b-aa61-94957d039d67_w1024_q10_s.jpg)
៣
ស្ត្រីម្នាក់កាន់ក្អមដើម្បីទៅយកទឹកមកញ៉ាំ ក្នុងរដូវក្តៅ នៅជាយក្រុង Ajmer ប្រទេសឥណ្ឌា។
![កងទ័ពរបស់ប្រធានាធិបតីកាលពីបុរាណចុះពីកាំជណ្តើរនៃវិមានមួយ ក្នុងពិធីអបអរសាទរទិវាសេរីភាពរបស់អ៊ីតាលី នៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។](https://gdb.voanews.com/3d67e6f2-b57b-4e5e-9a2c-cc6dba486436_w1024_q10_s.jpg)
៤
កងទ័ពរបស់ប្រធានាធិបតីកាលពីបុរាណចុះពីកាំជណ្តើរនៃវិមានមួយ ក្នុងពិធីអបអរសាទរទិវាសេរីភាពរបស់អ៊ីតាលី នៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី។
![អ្នកចិញ្ចឹមឃ្មុំជនជាតិប៉ាឡេស្ទីនប្រមូលយកទឹកឃ្មុំនៅកសិដ្ឋានមួយក្នុងក្រុង Rafah។](https://gdb.voanews.com/a4a0acc6-dd1f-4567-8377-bfaabd136da6_w1024_q10_s.jpg)
៥
អ្នកចិញ្ចឹមឃ្មុំជនជាតិប៉ាឡេស្ទីនប្រមូលយកទឹកឃ្មុំនៅកសិដ្ឋានមួយក្នុងក្រុង Rafah។
![អ្នកជិះទូកម្នាក់ចែវទូកនៅពីមុខព្រះវិហារ Sheikh Zayed Grand Mosque នៅក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/159ad052-9997-4e00-8d66-f73557dbe5aa_w1024_q10_s.jpg)
៦
អ្នកជិះទូកម្នាក់ចែវទូកនៅពីមុខព្រះវិហារ Sheikh Zayed Grand Mosque នៅក្នុងក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![ស្ត្រីម្នាក់ព្យាយាមលួងលោមលោកស្រី Ankita Sharma នៅពេលពួកគេរង់ចាំសាកសពរបស់ទាហានឥណ្ឌាម្នាក់ឈ្មោះ Sanjay Kumar នៅផ្ទះរបស់គាត់ ក្នុងក្រុង Palampur ប្រទេសឥណ្ឌា។](https://gdb.voanews.com/b67aed8f-3758-4d73-bfae-83d7cd1c3149_w1024_q10_s.jpg)
៧
ស្ត្រីម្នាក់ព្យាយាមលួងលោមលោកស្រី Ankita Sharma នៅពេលពួកគេរង់ចាំសាកសពរបស់ទាហានឥណ្ឌាម្នាក់ឈ្មោះ Sanjay Kumar នៅផ្ទះរបស់គាត់ ក្នុងក្រុង Palampur ប្រទេសឥណ្ឌា។
![កូនដំរីទឹកដែលមានអាយុ២សប្តាហ៍សម្រាកនៅក្នុងជម្រករបស់វានៅក្នុងឧទ្យាន Nyiregyhaza Animal Park ក្នុងក្រុង Nyiregyhaza ប្រទេសហុងគ្រី។](https://gdb.voanews.com/4b057cc7-35a7-49d4-9c3a-fd717c28ab1a_w1024_q10_s.jpg)
៨
កូនដំរីទឹកដែលមានអាយុ២សប្តាហ៍សម្រាកនៅក្នុងជម្រករបស់វានៅក្នុងឧទ្យាន Nyiregyhaza Animal Park ក្នុងក្រុង Nyiregyhaza ប្រទេសហុងគ្រី។
![នាង Ivanka Trump ដែលជាកូនស្រីទី១ និងជាទីប្រឹក្សារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី Christine Lagarde អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់សើចនៅពេលចាប់ផ្តើមកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/9c127815-3b7b-42a9-b94d-bb12071af894_w1024_q10_s.jpg)
៩
នាង Ivanka Trump ដែលជាកូនស្រីទី១ និងជាទីប្រឹក្សារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី Christine Lagarde អគ្គនាយកអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់សើចនៅពេលចាប់ផ្តើមកិច្ចពិភាក្សាមួយនៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅក្នុងក្រុងបែរឡាំង ប្រទេសអាល្លឺម៉ង់។
![អ្នកដំណើរដើរចុះតាមជណ្តើរនៅស្ថានីយរថភ្លើង Dostoyevskaya នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/ee184fef-98ad-46b9-a391-ed6a4583f4f5_w1024_q10_s.jpg)
១០
អ្នកដំណើរដើរចុះតាមជណ្តើរនៅស្ថានីយរថភ្លើង Dostoyevskaya នៅក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី។