រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាកាណាដា សហរដ្ឋអាមេរិក ស៊ីរី អង់គ្លេស មីយ៉ាន់ម៉ា អាល្លឺម៉ង់ និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៤ មេសា ២០១៨

១
លោក Jack Young បន្សល់ទុកលិខិតក្នុងទីរំឮកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះក្នុងការវាយប្រហារដោយរថយន្តវ៉ែនក្នុងទីក្រុងតូរ៉ុនតូ រដ្ឋ Ontario។ អ្នកបើកបររថយន្តដែលត្រូវបានសង្ស័យថាបានសម្លាប់មនុស្ស១០នាក់និងធ្វើឲ្យរបួសនៅពេលដែលលោកបើកចូលលើផ្លូវដើរក្នុងទីក្រុង Toronto ត្រូវបានចោទប្រកាន់ពីបទឃាតកម្មខណដែលនាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau អំពាវនាវកុំឲ្យជាតិដែលកំពុងរង្គោះរង្គើនេះរស់នៅដោយការភ័យខ្លាចបន្ទាប់ពី «ការវាយប្រហារដោយគ្មានហេតុផល»។

២
អ្នកស្រី Brigitte Macron ស្រ្តីទីមួយ Melania Trump ប្រធានាធិបតីបារាំងលោក Emmanuel Macron និងប្រធានាធិបតី Donald Trump ឈរនៅក្នុងពិធីស្វាគមន៍នៅទីធ្លាខាងត្បូងនៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

៤
កុមារពីរនាក់ទូលនំប៉័ងក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរី។

៥
ស្រ្តីទីមួយ Melania Trump ប្រធានាធិបតី Donald Trump ប្រធានាធិបតីបារាំងលោក Emmanuel Macron និងអ្នកស្រី Brigitte Macron រៀបចំឈរថតរូបជាមួយគ្នាក្នុងទស្សនកិច្ចទៅកាន់គេហដ្ឋានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយគឺលោក George Washington នៅ Mount Vernon ទីក្រុង Virginia ខាងក្រៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី២៣ មេសា ២០១៨។

៦
ព្រះនាង Catherine នៃទីក្រុង Cambridge និងព្រះបុត្រា William ចាកចេញពីមន្ទីរពេទ្យ St. Mary ជាមួយនឹងទារករបស់ខ្លួនក្នុងទីក្រុងឡុងដ៍។

៨
នេះជារូបចម្លាក់សំរិទ្ធហៅថា «លើកឡើង» ដែលជាផ្នែកមួយនៅក្នុងការតាំងបង្ហាញនៅឯទីតាំងរំឮកវិញ្ញាណក្ខន្ធជាតិសម្រាប់សន្តិភាពនិងយុត្តិធម៌ដែលជា ទីតាំងថ្មីដើម្បីរំឮកដល់ជនរងគ្រោះរាប់ពាន់នាក់នៅក្នុងការសម្លាប់ពូជសាសន៍ក្នុងទីក្រុង Montgomery រដ្ឋ Alabama កាលពីថ្ងៃទី២៣ មេសា ២០១៨។

៩
ជនពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលឆេះនៅកន្លែងចាក់សំរាមដែលបានឆេះជាច្រើនម៉ោងក្នុងទីក្រុងរ៉ង់ហ្គូនប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។

១០
រូបភាពថតពីលើអាកាសបង្ហាញ ផ្កាកំពុងរីកស្គុះស្គាយនៅតំបន់ Lower Rhine ក្នុងទីក្រុង Sonsbeck ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៣ មេសា ឆ្នាំ ២០១៨។

១១
មនុស្សម្នាជាច្រើនថតរូបជាមួយនឹងរូបសំណាក អ្នកទាមទារសិទ្ធិឲ្យស្ត្រីក្នុងការបោះឆ្នោតតាមរយៈបាតុក្មអ្នកស្រី Millicent Fawcett ដែលធ្វើឡើងដោយវិចិត្រករអង់គ្លេសលោក Gillian Wearing។

១២
ក្មេងប្រុសម្នាក់ដើរលើគំនរសំរាមនៅលើបំពង់លូរក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌាកាលពីថ្ងៃទី២៣ មេសា ឆ្នាំ ២០១៨។