រូបភាពជុំវិញពិភពលោកថ្ងៃទី ២៤ ខែមេសា ២០១៧ មានមកពីប្រទេសដូចជាហូឡង់ ម៉ាឡេស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល អ៊ីស្រាអែល បង់ក្លាដែស រុស្ស៊ី ស្វីស និងឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២៤ មេសា ២០១៧
![កសិករ Piet Warmerdam កំពុងរើសជ្រើសរើសផ្កាទូលីបពណ៌លឿងពីក្នុងចម្ការផ្កាពណ៌ក្រហមដោយសារតែវាអាចប៉ះពាល់ដល់ផ្កាឯទៀតក្នុងទីក្រុង Den Helderin ប្រទេសហូឡង់។](https://gdb.voanews.com/e214cb3b-ff0f-45fd-87fc-dee67cfc3f36_w1024_q10_s.jpg)
១
កសិករ Piet Warmerdam កំពុងរើសជ្រើសរើសផ្កាទូលីបពណ៌លឿងពីក្នុងចម្ការផ្កាពណ៌ក្រហមដោយសារតែវាអាចប៉ះពាល់ដល់ផ្កាឯទៀតក្នុងទីក្រុង Den Helderin ប្រទេសហូឡង់។
![បុរសម្នាក់លោតពីជ្រោះ Serendah ក្នុងទីក្រុង Rawang ខាងក្រៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។](https://gdb.voanews.com/5ae4fa46-93a1-4fe8-bcae-3b2aa5d00e9a_w1024_q10_s.jpg)
២
បុរសម្នាក់លោតពីជ្រោះ Serendah ក្នុងទីក្រុង Rawang ខាងក្រៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
![ប្រធានាធិបតីអាមេរិកលោក Donald Trump និងកូនស្រីអ្នកស្រី Ivanka បានរៀបចំទាក់ទងទូរស័ព្ទតាមវីដេអូមួយជាមួយមេបញ្ជាការ Peggy Whitson និងវិស្វករជើងហោះហើរ Jack Fischer នៃអង្គការណាសានៅស្ថានីយអាកាសអន្តរជាតិពីការិយាល័យនៃសេតិវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។](https://gdb.voanews.com/0896cc2e-bb68-444b-a8d6-92e37b0aedbc_w1024_q10_s.jpg)
៣
ប្រធានាធិបតីអាមេរិកលោក Donald Trump និងកូនស្រីអ្នកស្រី Ivanka បានរៀបចំទាក់ទងទូរស័ព្ទតាមវីដេអូមួយជាមួយមេបញ្ជាការ Peggy Whitson និងវិស្វករជើងហោះហើរ Jack Fischer នៃអង្គការណាសានៅស្ថានីយអាកាសអន្តរជាតិពីការិយាល័យនៃសេតិវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
![ទូកមួយនៅកណ្តាលសមុទ្រពេលព្រះអាទិត្យលិចនៅសមុទ្រ Fortaleza ប្រទេសប្រេស៊ីល។](https://gdb.voanews.com/f0e7df74-366d-4956-8795-3ce967114ee0_w1024_q10_s.jpg)
៤
ទូកមួយនៅកណ្តាលសមុទ្រពេលព្រះអាទិត្យលិចនៅសមុទ្រ Fortaleza ប្រទេសប្រេស៊ីល។
![អ្នកជិះរលកឈរនៅលើឆ្នេរសមុទ្រ Mediterranean នៅពេលដែលសំឡេងស៊ីរ៉ែនបានបន្លឺឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងរបប Holocaust ទីក្រុង Netanya ប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/6f2d8abe-0550-40e3-85b0-9e89472d9f5b_w1024_q10_s.jpg)
៥
អ្នកជិះរលកឈរនៅលើឆ្នេរសមុទ្រ Mediterranean នៅពេលដែលសំឡេងស៊ីរ៉ែនបានបន្លឺឡើងដើម្បីរំលឹកដល់ជនរងគ្រោះក្នុងរបប Holocaust ទីក្រុង Netanya ប្រទេសអ៊ីស្រាអែល។
![សាច់ញាតិរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ដោយសារអគារ Rana Plaza រលំក្នុងឆ្នាំ២០១៣កាន់ទុក្ខក្នុងពិធីរំលឹកខួបទី០៤ក្នុងទីក្រុង Savar ជាយក្រុង Dhaka ប្រទេសបង់ក្លាដែស។](https://gdb.voanews.com/413a9601-89f2-4def-b461-a798371e930d_w1024_q10_s.jpg)
៦
សាច់ញាតិរបស់ជនរងគ្រោះដែលត្រូវបានសម្លាប់ដោយសារអគារ Rana Plaza រលំក្នុងឆ្នាំ២០១៣កាន់ទុក្ខក្នុងពិធីរំលឹកខួបទី០៤ក្នុងទីក្រុង Savar ជាយក្រុង Dhaka ប្រទេសបង់ក្លាដែស។
![ប្រជាជនដើរចេញពីផ្លូវក្រោមដីឆ្លងកាត់ទីក្រុងមូស្គូប្រទេសរុស្ស៊ី។](https://gdb.voanews.com/03bd548b-ecc7-4a18-bfce-f80a7696c6c6_w1024_q10_s.jpg)
៧
ប្រជាជនដើរចេញពីផ្លូវក្រោមដីឆ្លងកាត់ទីក្រុងមូស្គូប្រទេសរុស្ស៊ី។
![ប្រជាជនក្នុងទីក្រុង Mosul ស្រែករកជំនួយបន្ទាប់ពីលោកបានរត់ចេញពីផ្ទះនៅភាគខាងលិចទីក្រុង Mosul ដោយសារតែមានការវាយប្រហាររវាងកងកម្លាំងអ៊ីរ៉ាក់និងក្រុមរដ្ឋឥស្លាមកំពុងបន្ត។](https://gdb.voanews.com/134a5176-3f4e-4c30-b222-fe1ad9fd2a3c_w1024_q10_s.jpg)
៨
ប្រជាជនក្នុងទីក្រុង Mosul ស្រែករកជំនួយបន្ទាប់ពីលោកបានរត់ចេញពីផ្ទះនៅភាគខាងលិចទីក្រុង Mosul ដោយសារតែមានការវាយប្រហាររវាងកងកម្លាំងអ៊ីរ៉ាក់និងក្រុមរដ្ឋឥស្លាមកំពុងបន្ត។
![សកម្មជនគ្រឿងញៀនម្នាក់កាន់បារីកញ្ឆានៅ Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/5f889637-71bf-4b15-ab84-42d390368d0f_w1024_q10_s.jpg)
៩
សកម្មជនគ្រឿងញៀនម្នាក់កាន់បារីកញ្ឆានៅ Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![សមាជិកក្រុមជិះសេះជិះជុំវិញ Boeoegg ដែលជាមនុស្សព្រិលយក្សធ្វើពីសំឡីត្រូវបានដាក់លើពំនូកភ្លើងក្នុងតំបន់ Sechselaeuten ទីក្រុង Zurich។](https://gdb.voanews.com/cd05baab-8c7a-4261-8e23-8020c5b405eb_w1024_q10_s.jpg)
១០
សមាជិកក្រុមជិះសេះជិះជុំវិញ Boeoegg ដែលជាមនុស្សព្រិលយក្សធ្វើពីសំឡីត្រូវបានដាក់លើពំនូកភ្លើងក្នុងតំបន់ Sechselaeuten ទីក្រុង Zurich។
![សិស្សនិស្សិត Kashmiri ប៉ះទង្គិចជាមួយនឹងរដ្ឋាភិបាលឥណ្ឌានៅភាគកណ្តាលទីក្រុង Srinagar ក្នុង Lal Chowk។ ក្រុមប៉ូលិសបានបាញ់កាំភ្លើងទៅកាន់ហ្វូងសិស្សដែលបានគប់ដុំថ្មក្នុងទីក្រុង Kashmir ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៤ មេសា។](https://gdb.voanews.com/309e147f-48d8-47d3-97dd-e3738b9e120a_w1024_q10_s.jpg)
១១
សិស្សនិស្សិត Kashmiri ប៉ះទង្គិចជាមួយនឹងរដ្ឋាភិបាលឥណ្ឌានៅភាគកណ្តាលទីក្រុង Srinagar ក្នុង Lal Chowk។ ក្រុមប៉ូលិសបានបាញ់កាំភ្លើងទៅកាន់ហ្វូងសិស្សដែលបានគប់ដុំថ្មក្នុងទីក្រុង Kashmir ប្រទេសឥណ្ឌាកាលពីថ្ងៃទី២៤ មេសា។