រូបភាពជុំវិញពិភពលោក ២២ មេសា ២០១៩ មកពីប្រទេសស្រីលង្កា អ៊ុយហ្គាន់ដា សហរដ្ឋអាមេរិក អ៊ីស្រាអែល អង់គ្លេស កូរ៉េខាងត្បូង ហ្វីលីពីន ហុងគ្រី និងកាណាដា។
រូបភាពជុំវិញពិភពលោក ២២ មេសា ២០១៩
- VOA English
![ស្រ្តីម្នាក់ដែលរស់នៅជិតវិហារ St. Anthony រត់រកកន្លែងសុវត្ថិភាព ដោយមានបីកូនក្នុងដៃ បន្ទាប់ប៉ូលិសបានរកឃើញគ្រឿងផ្ទុះនៅកន្លែងថតយានយន្តមួយនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ ](https://gdb.voanews.com/5cbc222a-668d-4bfe-9e1a-ff406673f03e_w1024_q10_s.jpg)
១
ស្រ្តីម្នាក់ដែលរស់នៅជិតវិហារ St. Anthony រត់រកកន្លែងសុវត្ថិភាព ដោយមានបីកូនក្នុងដៃ បន្ទាប់ប៉ូលិសបានរកឃើញគ្រឿងផ្ទុះនៅកន្លែងថតយានយន្តមួយនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
![ប៉ូលិសហ៊ុមព័ទ្ធរថយន្តដឹកតន្រ្តីករអ៊ុយហ្គាន់ដាប្រែខ្លួនជាអ្នកនយោបាយលោក Robert Kyagulanyi ដែលត្រូវបានគេស្គាល់តាមឈ្មោះជាទូទៅថា Bobi Wine នៅក្រុង Busabala។ លោក Wine ត្រូវបានគេចាប់ខ្លួនអំឡុងពេលធ្វើដំណើរទៅកាន់សន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការលុបចោលការសម្តែងរបស់លោក។ ](https://gdb.voanews.com/2a9367b5-76e2-47cf-8dcd-ecbdcd9f270a_w1024_q10_s.jpg)
២
ប៉ូលិសហ៊ុមព័ទ្ធរថយន្តដឹកតន្រ្តីករអ៊ុយហ្គាន់ដាប្រែខ្លួនជាអ្នកនយោបាយលោក Robert Kyagulanyi ដែលត្រូវបានគេស្គាល់តាមឈ្មោះជាទូទៅថា Bobi Wine នៅក្រុង Busabala។ លោក Wine ត្រូវបានគេចាប់ខ្លួនអំឡុងពេលធ្វើដំណើរទៅកាន់សន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការលុបចោលការសម្តែងរបស់លោក។
![ជំទាវទីមួយលោកស្រី Melania Trump ទះដៃជាមួយកុមារម្នាក់នៅអំឡុងពេលកម្មវិធី Easter Egg Roll នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។](https://gdb.voanews.com/78b158dc-db3a-4762-8eb7-e52c7dcd4faa_w1024_q10_s.jpg)
៣
ជំទាវទីមួយលោកស្រី Melania Trump ទះដៃជាមួយកុមារម្នាក់នៅអំឡុងពេលកម្មវិធី Easter Egg Roll នៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
![ក្រុមអ្នកបួងសួងធ្វើការបួងសួងអំឡុងពេលប្រសិទ្ធពរដោយអាចារ្យសាសនាជ្វីពនៅជញ្ជាំងពិសិដ្ឋ Western Wall ក្នុងប្រទេសអ៊ីស្រាអែល។ ](https://gdb.voanews.com/6eedc07a-d89d-4fd7-8d5f-df29b2c98a39_w1024_q10_s.jpg)
៤
ក្រុមអ្នកបួងសួងធ្វើការបួងសួងអំឡុងពេលប្រសិទ្ធពរដោយអាចារ្យសាសនាជ្វីពនៅជញ្ជាំងពិសិដ្ឋ Western Wall ក្នុងប្រទេសអ៊ីស្រាអែល។
![ពលរដ្ឋដែលរស់នៅជិតព្រះវិហារកាតូលិកដែលត្រូវបានរងការវាយប្រហារអំឡុងពេលប្រារព្ធពិធី Easter Sunday ចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលប៉ូលិសព្យាយាមដោះគ្រឿងផ្ទុះចេញពីរថយន្តវ៉េនមួយ មុនពេលដែលគ្រឿងផ្ទុះនោះបានផ្ទុះនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។ ](https://gdb.voanews.com/4f325852-46fd-4fcb-b901-2cc6ec36b951_w1024_q10_s.jpg)
៥
ពលរដ្ឋដែលរស់នៅជិតព្រះវិហារកាតូលិកដែលត្រូវបានរងការវាយប្រហារអំឡុងពេលប្រារព្ធពិធី Easter Sunday ចាកចេញពីផ្ទះរបស់ពួកគេ ខណៈដែលប៉ូលិសព្យាយាមដោះគ្រឿងផ្ទុះចេញពីរថយន្តវ៉េនមួយ មុនពេលដែលគ្រឿងផ្ទុះនោះបានផ្ទុះនៅក្រុងកូឡុំបូ ប្រទេសស្រីលង្កា។
![ក្រុមសកម្មជន Extinction Rebellion ដែលប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ សម្តែង «ការស្លាប់រង្គាល» ក្រោមរូបសំណាកត្រីបាឡែននៅសារមន្ទីរ Natural History នៅក្រុងឡុងដ៍ នៅថ្ងៃទីប្រាំបីនៃការធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរគោលនយោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុុ។](https://gdb.voanews.com/c5eafbe6-c1e9-4792-93ec-0c2e7530f320_w1024_q10_s.jpg)
៦
ក្រុមសកម្មជន Extinction Rebellion ដែលប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ សម្តែង «ការស្លាប់រង្គាល» ក្រោមរូបសំណាកត្រីបាឡែននៅសារមន្ទីរ Natural History នៅក្រុងឡុងដ៍ នៅថ្ងៃទីប្រាំបីនៃការធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរគោលនយោបាយដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុុ។
![នេនតូចមួយអង្គសម្រាកអំឡុងពេលពិធីបុណ្យពុទ្ធសាសនាមួយនៅវិហារ Jogye នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ](https://gdb.voanews.com/e3cbaf7b-0145-4f57-97cf-f09c3665835d_w1024_q10_s.jpg)
៨
នេនតូចមួយអង្គសម្រាកអំឡុងពេលពិធីបុណ្យពុទ្ធសាសនាមួយនៅវិហារ Jogye នៅក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![ក្រុមអ្នកជួយសង្រ្គោះព្យាយាមជួយសង្រ្គោះអ្នកដែលនៅជាប់នៅក្នុងគំនរអាគារដួលរលំមួយ ដោយសារគ្រោះរញ្ជួយដីនៅក្រុង Porac ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន។](https://gdb.voanews.com/b3cadb80-34e3-4e77-b4e5-7ccbed19dbab_w1024_q10_s.jpg)
៩
ក្រុមអ្នកជួយសង្រ្គោះព្យាយាមជួយសង្រ្គោះអ្នកដែលនៅជាប់នៅក្នុងគំនរអាគារដួលរលំមួយ ដោយសារគ្រោះរញ្ជួយដីនៅក្រុង Porac ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន។
![បុរសៗជះទឹកដាក់នារីៗអំឡុងពេលអបអរពិធីបុណ្យ Easter នៅក្រុង Mezokovesd ប្រទេសហុងគ្រី។ ](https://gdb.voanews.com/b747a849-ff48-4425-9acc-567ebaba7ed0_w1024_q10_s.jpg)
១១
បុរសៗជះទឹកដាក់នារីៗអំឡុងពេលអបអរពិធីបុណ្យ Easter នៅក្រុង Mezokovesd ប្រទេសហុងគ្រី។
![ទិដ្ឋភាពចេញពីឧទ្ធម្ភាចក្ររបស់កងកម្លាំងទ័ពអាកាសកាណាដាបង្ហាញពីតំបន់រងទឹកជំនន់ Rigaud នៅក្រុង Quebec កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។ ](https://gdb.voanews.com/ae5514c5-223b-4cd3-85d0-49bb074a6415_w1024_q10_s.jpg)
១២
ទិដ្ឋភាពចេញពីឧទ្ធម្ភាចក្ររបស់កងកម្លាំងទ័ពអាកាសកាណាដាបង្ហាញពីតំបន់រងទឹកជំនន់ Rigaud នៅក្រុង Quebec កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។