រូបភាពជុំវិញពិភពលោក ២១ មេសា ២០១៧ មកពីប្រទេសបារាំង អ៊ីរ៉ាក់ អង់គ្លេស អាល្លឺម៉ង់ អេហ្ស៊ីប បូស្ន៊ី អ៊ីស្រាអែល អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិក ប៉ាគីស្ថាន និង ឥណ្ឌា។
រូបភាពជុំវិញពិភពលោក ២១ មេសា ២០១៧
![ប្រហោងគ្រាប់កាំភ្លើងត្រូវបានគេថតនៅបង្អួចហាងមួយនៅវិថី Champs Elysees ក្នុងទីក្រុងប៉ារីស។ កាលពីថ្ងៃសុក្រ ប្រទេសបារាំងប្តេជ្ញាម្តងទៀតប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្រោយមានការបាញ់ប្រហារដែលគេអះអាងថាធ្វើឡើងដោយក្រុមរដ្ឋឥស្លាម។](https://gdb.voanews.com/5fb388ec-9b3d-4a79-adf7-0883e5f607a0_w1024_q10_s.jpg)
១
ប្រហោងគ្រាប់កាំភ្លើងត្រូវបានគេថតនៅបង្អួចហាងមួយនៅវិថី Champs Elysees ក្នុងទីក្រុងប៉ារីស។ កាលពីថ្ងៃសុក្រ ប្រទេសបារាំងប្តេជ្ញាម្តងទៀតប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅក្រោយមានការបាញ់ប្រហារដែលគេអះអាងថាធ្វើឡើងដោយក្រុមរដ្ឋឥស្លាម។
![កុមារបាត់បង់ទីជម្រកដែលគេចខ្លួនមកជាមួយគ្រួសារ ពីក្រុមរដ្ឋឥស្លាមក្នុងទីក្រុងម៉ូស៊ុល កំពុងលេងនៅជំរំ Khazer ប្រទេសអ៊ីរ៉ាក់។](https://gdb.voanews.com/d1ea56a3-7b7a-432a-a3db-e8cb80a90976_w1024_q10_s.jpg)
២
កុមារបាត់បង់ទីជម្រកដែលគេចខ្លួនមកជាមួយគ្រួសារ ពីក្រុមរដ្ឋឥស្លាមក្នុងទីក្រុងម៉ូស៊ុល កំពុងលេងនៅជំរំ Khazer ប្រទេសអ៊ីរ៉ាក់។
![ក្រុមសមាជិកនៃទាហានកាំភ្លើងធំរបស់ព្រះមហាក្សត្រ ចូលរួមក្នុងពិធីបាញ់កាំភ្លើងលើកទី៤១ ដើម្បីប្រារពថ្ងៃខួបកំណើតទី៩១ នៃព្រះមហាក្សត្រិយានីអង់គ្លេស Elizabeth II នៅក្នុងឧទ្យាន Hyde Park កណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។](https://gdb.voanews.com/806a985d-33c6-4cde-a0af-1642beccc7e6_w1024_q10_s.jpg)
៣
ក្រុមសមាជិកនៃទាហានកាំភ្លើងធំរបស់ព្រះមហាក្សត្រ ចូលរួមក្នុងពិធីបាញ់កាំភ្លើងលើកទី៤១ ដើម្បីប្រារពថ្ងៃខួបកំណើតទី៩១ នៃព្រះមហាក្សត្រិយានីអង់គ្លេស Elizabeth II នៅក្នុងឧទ្យាន Hyde Park កណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![បុរសម្នាក់មកពីប្រទេសហូឡង់ បង្ហាញរូបសាក់នៅលើខ្នងនិងក្បាលរបស់គាត់ នៅថ្ងៃដំបូងនៃកម្មវិធីបង្ហាញរូបសាក់នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/9b6b8ac1-7d97-4740-810b-30cc2df1ef81_w1024_q10_s.jpg)
៤
បុរសម្នាក់មកពីប្រទេសហូឡង់ បង្ហាញរូបសាក់នៅលើខ្នងនិងក្បាលរបស់គាត់ នៅថ្ងៃដំបូងនៃកម្មវិធីបង្ហាញរូបសាក់នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![ក្រុមការងារកំពុងរៀបចំកន្លែងបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតក្នុងទីក្រុង Lambersart ភាគខាងជើងនៃប្រទេសបារាំង។ ការបោះឆ្នោតប្រធានាធិបតីដែលមានពីរដំណាក់កាល នឹងចាប់នៅថ្ងៃទី២៣ ខែមេសា និងថ្ងៃទី៧ ខែឧសភា។](https://gdb.voanews.com/8cbd887c-63bb-4ea5-97d0-88228baa6c23_w1024_q10_s.jpg)
៥
ក្រុមការងារកំពុងរៀបចំកន្លែងបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតក្នុងទីក្រុង Lambersart ភាគខាងជើងនៃប្រទេសបារាំង។ ការបោះឆ្នោតប្រធានាធិបតីដែលមានពីរដំណាក់កាល នឹងចាប់នៅថ្ងៃទី២៣ ខែមេសា និងថ្ងៃទី៧ ខែឧសភា។
![អ្នករាំរបាំ Whirling dervishes ចូលរួមក្នុងកម្មវិធីបុណ្យអន្តរជាតិសម្រាប់ស្គរ និងសិល្បៈវប្បធម៌ នៅវិថី El-Moez ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ អេហ្ស៊ីបទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រទេសចំនួន២៣ ដែលបានលើកឡើងនូវពាក្យស្លោក «សន្ទនាស្គរសម្រាប់សន្តិភាព» ក្នុងគោលបំណងផ្សព្វផ្សាយការអត់ធ្មត់និងការយល់ដឹងពីវប្បធម៌។](https://gdb.voanews.com/cc0323ac-3306-43fd-9476-be93f71cd091_w1024_q10_s.jpg)
៦
អ្នករាំរបាំ Whirling dervishes ចូលរួមក្នុងកម្មវិធីបុណ្យអន្តរជាតិសម្រាប់ស្គរ និងសិល្បៈវប្បធម៌ នៅវិថី El-Moez ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។ អេហ្ស៊ីបទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រទេសចំនួន២៣ ដែលបានលើកឡើងនូវពាក្យស្លោក «សន្ទនាស្គរសម្រាប់សន្តិភាព» ក្នុងគោលបំណងផ្សព្វផ្សាយការអត់ធ្មត់និងការយល់ដឹងពីវប្បធម៌។
![មនុស្សកំពុងដើរនៅលើផ្លូវមួយជិតទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្ន៊ី។ នៅទីនេះ អាកាសធាតុធ្លាក់ដល់សូន្យ នៅពេលយប់។](https://gdb.voanews.com/2525a30f-2c55-4111-9cd1-1de977faa4e7_w1024_q10_s.jpg)
៧
មនុស្សកំពុងដើរនៅលើផ្លូវមួយជិតទីក្រុងសារ៉ាយ៉េវ៉ូ ប្រទេសបូស្ន៊ី។ នៅទីនេះ អាកាសធាតុធ្លាក់ដល់សូន្យ នៅពេលយប់។
![ឡានម៉ាក Beetles របស់ក្រុមហ៊ុន Volkswagen ត្រូវបានដាក់បង្ហាញក្នុងពិធីប្រមូលផ្តុំគ្នាប្រចាំរបស់ក្លឹបអ្នកប្រើប្រាស់ឡាន Beetle ក្នុងទីក្រុង Yakum ប្រទេសអ៊ីស្រាអែល។ ក្លឹមនេះមានសមាជិក៥០០នាក់ ហើយពួកគេជួបជុំគ្នាជារៀងរាល់ឆ្នាំ។](https://gdb.voanews.com/3c93048f-8719-4cc5-b52d-f5e4fdbe3606_w1024_q10_s.jpg)
៨
ឡានម៉ាក Beetles របស់ក្រុមហ៊ុន Volkswagen ត្រូវបានដាក់បង្ហាញក្នុងពិធីប្រមូលផ្តុំគ្នាប្រចាំរបស់ក្លឹបអ្នកប្រើប្រាស់ឡាន Beetle ក្នុងទីក្រុង Yakum ប្រទេសអ៊ីស្រាអែល។ ក្លឹមនេះមានសមាជិក៥០០នាក់ ហើយពួកគេជួបជុំគ្នាជារៀងរាល់ឆ្នាំ។
![កសិករអាហ្វហ្គានីស្ថានកំពុងច្រូតកាត់ដើមអាភៀនពីចម្ការអាភៀនក្នុងស្រុក Surkh Rod ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារដើម្បីលប់បំបាត់គ្រឿងញៀនដែលចេញពីប្រទេសអាហ្វហ្គានីស្ថាន។](https://gdb.voanews.com/906b5788-9709-4d01-b6b5-2b0730b960ea_w1024_q10_s.jpg)
៩
កសិករអាហ្វហ្គានីស្ថានកំពុងច្រូតកាត់ដើមអាភៀនពីចម្ការអាភៀនក្នុងស្រុក Surkh Rod ខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន។ រដ្ឋាភិបាលអាមេរិកបានចំណាយប្រាក់រាប់លានដុល្លារដើម្បីលប់បំបាត់គ្រឿងញៀនដែលចេញពីប្រទេសអាហ្វហ្គានីស្ថាន។
![បុរសម្នាក់កំពុងដើរកាត់ផ្ទាំងគំនូរនៅមុនពេលមកដល់នៃ«ទិវាភពផែនដី» ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក។](https://gdb.voanews.com/6c195881-86a0-4a2d-924e-b83f0cc140af_w1024_q10_s.jpg)
១០
បុរសម្នាក់កំពុងដើរកាត់ផ្ទាំងគំនូរនៅមុនពេលមកដល់នៃ«ទិវាភពផែនដី» ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិក។
![អ្នកជិះសេះប្រណាំងប៉ាគីស្ថានកំពុងឆ្ពោះទៅកាន់គោលដៅក្នុងការប្រកួតដែលរៀបចំដោយសមាគម Pakistan Tent Pegging Association ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។](https://gdb.voanews.com/86278bea-d572-4d3b-856d-d0bee795fd44_w1024_q10_s.jpg)
១១
អ្នកជិះសេះប្រណាំងប៉ាគីស្ថានកំពុងឆ្ពោះទៅកាន់គោលដៅក្នុងការប្រកួតដែលរៀបចំដោយសមាគម Pakistan Tent Pegging Association ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
![បុរសជនជាតិឥណ្ឌាម្នាក់កំពុងពិសារទឹកដួសចេញពីក្អម ដែលគេបានដាក់នៅតាមដងផ្លូវក្នុងពេលដែលមានធាតុអាកាសក្តៅហួតហែងក្នុងទីក្រុង Ahmadabad ប្រទេសឥណ្ឌា។ ទីក្រុងមួយចំនួនក្នុងប្រទេសឥណ្ឌាជួបប្រទះរលកកំដៅ ដែលមានកម្រិតលើសពី៤០អង្សារ។](https://gdb.voanews.com/258145e5-3f2b-4ee8-a4ab-08c6bca7b4ba_w1024_q10_s.jpg)
១២
បុរសជនជាតិឥណ្ឌាម្នាក់កំពុងពិសារទឹកដួសចេញពីក្អម ដែលគេបានដាក់នៅតាមដងផ្លូវក្នុងពេលដែលមានធាតុអាកាសក្តៅហួតហែងក្នុងទីក្រុង Ahmadabad ប្រទេសឥណ្ឌា។ ទីក្រុងមួយចំនួនក្នុងប្រទេសឥណ្ឌាជួបប្រទះរលកកំដៅ ដែលមានកម្រិតលើសពី៤០អង្សារ។
![កីឡាករអេស្ប៉ាញ Rafael Nadal កំពុងវាយបកទៅកាន់កីឡាករ Diego Schwartzman របស់ប្រទេសអាហ្សង់ទីន ក្នុងការប្រកួតជុំ១ភាគ៨ នៃការប្រកួតតិន្នីស Monte Carlo Tennis Masters ក្នុងទីក្រុង Monaco](https://gdb.voanews.com/e5f1cc63-ad12-4b2f-bf77-b3d8f5056284_w1024_q10_s.jpg)
១៤
កីឡាករអេស្ប៉ាញ Rafael Nadal កំពុងវាយបកទៅកាន់កីឡាករ Diego Schwartzman របស់ប្រទេសអាហ្សង់ទីន ក្នុងការប្រកួតជុំ១ភាគ៨ នៃការប្រកួតតិន្នីស Monte Carlo Tennis Masters ក្នុងទីក្រុង Monaco
![បុគ្គលិកក្រុមហ៊ុន Sotheby ម្នាក់កំពុងសម្លឹងមើលទៅកាន់គំនូរ «ឆ្ពោះទៅកាន់មេឃ» របស់វិចិត្រករស្ត្រីជនជាតិតួកគី Fahrelnissa Zeid ដែលជាផ្នែកមួយនៃការលក់ដេញថ្លៃឈ្មោះថា «សិល្បៈពីបស្ចិមប្រទេស» នៅសាលតាំងពិព័រណ៍របស់ក្រុមហ៊ុន Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ](https://gdb.voanews.com/02bba6dd-04c8-4adb-8fdd-d61a7c32e96e_w1024_q10_s.jpg)
១៥
បុគ្គលិកក្រុមហ៊ុន Sotheby ម្នាក់កំពុងសម្លឹងមើលទៅកាន់គំនូរ «ឆ្ពោះទៅកាន់មេឃ» របស់វិចិត្រករស្ត្រីជនជាតិតួកគី Fahrelnissa Zeid ដែលជាផ្នែកមួយនៃការលក់ដេញថ្លៃឈ្មោះថា «សិល្បៈពីបស្ចិមប្រទេស» នៅសាលតាំងពិព័រណ៍របស់ក្រុមហ៊ុន Sotheby ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
![សត្វក្ងានកំពុងហែលទឹកត្រពាំងមួយនៅសួនច្បារ Nymphenburg ក្នុងទីក្រុងមុយនិច នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/07262cb9-8b87-4b0d-9cf8-48bf62d11399_w1024_q10_s.jpg)
១៦
សត្វក្ងានកំពុងហែលទឹកត្រពាំងមួយនៅសួនច្បារ Nymphenburg ក្នុងទីក្រុងមុយនិច នៅភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។