បណ្តុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ និងទិដ្ឋភាពនានាមកពីប្រទេសផ្សេងៗជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៨
![អ្នកទស្សនាថតរូបក្មេងដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីមុនពេលសម្តែងនៅក្រុង Panyu ខេត្ត Guangdong ប្រទេសចិន។](https://gdb.voanews.com/87d4ce02-646d-4730-ae23-b7b0118b85a3_w1024_q10_s.jpg)
១
អ្នកទស្សនាថតរូបក្មេងដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីមុនពេលសម្តែងនៅក្រុង Panyu ខេត្ត Guangdong ប្រទេសចិន។
![ជនជាតិប៉ាឡេស្ទីនម្នាក់គ្រវែងដុំថ្មនៅជិតកង់ឡានដែលកំពុងឆេះ នៅពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅព្រំដែន ក្រោយមានបាតុកម្មដែលទាមទារសិទ្ធិត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ នៅទីក្រុង Gaza City។](https://gdb.voanews.com/c07cec74-6ff1-49bb-841a-824c37acb6e8_w1024_q10_s.jpg)
២
ជនជាតិប៉ាឡេស្ទីនម្នាក់គ្រវែងដុំថ្មនៅជិតកង់ឡានដែលកំពុងឆេះ នៅពេលមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅព្រំដែន ក្រោយមានបាតុកម្មដែលទាមទារសិទ្ធិត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ នៅទីក្រុង Gaza City។
![បាតុករប៉ាឡេស្ទីនម្នាក់នៅកណ្ដាលផ្សែងនៃកង់ឡានដែលកំពុងឆេះ ក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយកងកម្លាំងអ៊ីស្រាអែល ក្រោយពេលមានបាតុកម្មនៅជិតសំណង់ Beit El របស់អ៊ីស្រាអែល នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។](https://gdb.voanews.com/fe038a4d-bc95-4aa2-aedd-60f4d20ef000_w1024_q10_s.jpg)
៣
បាតុករប៉ាឡេស្ទីនម្នាក់នៅកណ្ដាលផ្សែងនៃកង់ឡានដែលកំពុងឆេះ ក្នុងពេលមានការប៉ះទង្គិចគ្នាមួយជាមួយកងកម្លាំងអ៊ីស្រាអែល ក្រោយពេលមានបាតុកម្មនៅជិតសំណង់ Beit El របស់អ៊ីស្រាអែល នៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
![សមត្ថកិច្ចបំបែកជំរំបាតុកម្មមួយនៅបរិវេណ Tolbiac ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ Sorbonne នៅពីមុខបដាមួយដែលសរសេរថា «ពួកគេជ្រើសរើស ហើយពួកគេគ្រប់គ្រង»។ ZAD ឬតំបន់ការពារ ស្ថិតនៅចំណុចក្នុវបរិវេណ Tolbiac ក្នុងទីក្រុងប៉ារីស។](https://gdb.voanews.com/914f26e9-81d9-4704-bc59-068e4efd4f87_w1024_q10_s.jpg)
៤
សមត្ថកិច្ចបំបែកជំរំបាតុកម្មមួយនៅបរិវេណ Tolbiac ដែលជាផ្នែកមួយនៃសាកលវិទ្យាល័យ Sorbonne នៅពីមុខបដាមួយដែលសរសេរថា «ពួកគេជ្រើសរើស ហើយពួកគេគ្រប់គ្រង»។ ZAD ឬតំបន់ការពារ ស្ថិតនៅចំណុចក្នុវបរិវេណ Tolbiac ក្នុងទីក្រុងប៉ារីស។
![ក្មេងស្រីម្នាក់ស្រែកដាក់ផ្ទះបាយសប្បុរសធម៌ ដែលចែកអាហារដោយឥតគិតថ្លៃសម្រាប់អ្នកក្រីក្រ នៅទីក្រុងសាណា ប្រទេសយេម៉ែន។](https://gdb.voanews.com/2ef7b560-9d12-4514-9bda-69411eaa060b_w1024_q10_s.jpg)
៥
ក្មេងស្រីម្នាក់ស្រែកដាក់ផ្ទះបាយសប្បុរសធម៌ ដែលចែកអាហារដោយឥតគិតថ្លៃសម្រាប់អ្នកក្រីក្រ នៅទីក្រុងសាណា ប្រទេសយេម៉ែន។
![ទាហានប្រេស៊ីលចូលរួមក្នុងការដើរក្បួនមួយក្នុងពិធី «ទិវាកងទ័ព» នៅទីក្រុងប្រស៊ីលីយ៉ា ប្រទេសប្រស៊ីល។](https://gdb.voanews.com/190f5b21-d4f5-4022-8064-2c9e66ed1812_w1024_q10_s.jpg)
៦
ទាហានប្រេស៊ីលចូលរួមក្នុងការដើរក្បួនមួយក្នុងពិធី «ទិវាកងទ័ព» នៅទីក្រុងប្រស៊ីលីយ៉ា ប្រទេសប្រស៊ីល។
![ឡានមួយគ្រឿងដឹកត្រីទម្ងន់សរុប២០តោន បានក្រឡាប់នៅលើផ្លូវនៅជិតទីក្រុង Liepen ស្ថិតនៅប្រទេសអាល្លឺម៉ង់ភាគខាងកើត។](https://gdb.voanews.com/aa88ea95-adf5-4f00-bf42-0dbd49e2deef_w1024_q10_s.jpg)
៧
ឡានមួយគ្រឿងដឹកត្រីទម្ងន់សរុប២០តោន បានក្រឡាប់នៅលើផ្លូវនៅជិតទីក្រុង Liepen ស្ថិតនៅប្រទេសអាល្លឺម៉ង់ភាគខាងកើត។
![សត្វរំពេស្ថិតនៅជុំវិញបុរសម្នាក់ដែលបានកប់ខ្លួនដោយមិត្តរបស់គាត់នៅក្នុងដីខ្សាច់ នៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។](https://gdb.voanews.com/1d6095a9-8ae8-4f55-967f-8f61edb49814_w1024_q10_s.jpg)
៨
សត្វរំពេស្ថិតនៅជុំវិញបុរសម្នាក់ដែលបានកប់ខ្លួនដោយមិត្តរបស់គាត់នៅក្នុងដីខ្សាច់ នៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
![បុរសហ្វីលីពីនកំពុងកាត់សក់នៅក្នុងហាងកាត់សក់មួយនៅជិតផ្សារ Balintawak ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។](https://gdb.voanews.com/bcd94983-865d-44fb-8fb3-20508bab365f_w1024_q10_s.jpg)
៩
បុរសហ្វីលីពីនកំពុងកាត់សក់នៅក្នុងហាងកាត់សក់មួយនៅជិតផ្សារ Balintawak ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
![ទិដ្ឋភាពពីលើអាកាសនៃវាលមានផ្កា នៅជិតឧទ្យាន Keukenhof ដែលគេហៅម្យ៉ាងទៀតថា «សួនច្បារនៃទ្វីបអឺរ៉ុប» ស្ថិតនៅទីក្រុង Lisse ប្រទេសហូឡង់។](https://gdb.voanews.com/6dee0ef6-5862-462a-aea5-f9d345eae600_w1024_q10_s.jpg)
១០
ទិដ្ឋភាពពីលើអាកាសនៃវាលមានផ្កា នៅជិតឧទ្យាន Keukenhof ដែលគេហៅម្យ៉ាងទៀតថា «សួនច្បារនៃទ្វីបអឺរ៉ុប» ស្ថិតនៅទីក្រុង Lisse ប្រទេសហូឡង់។