រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៧ មកពីប្រទេសឥណ្ឌា អាល្លឺម៉ង់ កាហ្សាក់ស្ថាន បារាំង ជប៉ុន វេណេស៊ុយអេឡា សហរដ្ឋអាមេរិក កូឡុំប៊ី ចិន អង់គ្លេស និងកូរ៉េខាងជើង។
រូបភាពជុំវិញពិភពលោក ២០ មេសា ២០១៧
![ស្រ្តីជនជាតិឥណ្ឌាម្នាក់សើចនៅពេលក្អមរបស់គាត់បានធ្លាក់ពីលើក្បាល ក្នុងកម្មវិធីរត់ប្រណាំងទូលក្អមចម្ងាយ ១០០ ម៉ែត្រ ក្នុងកម្មវិធីបុណ្យ Suwori Tribal នៅទីក្រុង Boko នៅប្រហែល ៧០គ.ម នៅភាគខាងលិចទីក្រុង Gauhati ប្រទេសឥណ្ឌា។](https://gdb.voanews.com/8a807722-d108-488b-9f43-494e49223fd7_w1024_q10_s.jpg)
១
ស្រ្តីជនជាតិឥណ្ឌាម្នាក់សើចនៅពេលក្អមរបស់គាត់បានធ្លាក់ពីលើក្បាល ក្នុងកម្មវិធីរត់ប្រណាំងទូលក្អមចម្ងាយ ១០០ ម៉ែត្រ ក្នុងកម្មវិធីបុណ្យ Suwori Tribal នៅទីក្រុង Boko នៅប្រហែល ៧០គ.ម នៅភាគខាងលិចទីក្រុង Gauhati ប្រទេសឥណ្ឌា។
![ស្លឹកឈើតូចៗនៅក្នុងព្រៃគុម្ពោតបានកកក្រោយពេលមានអាកាសធាតុត្រជាក់ខ្លាំងអស់រយៈពេលមួយយប់ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/f9f952b0-f9b7-4930-9701-aec316c86d96_w1024_q10_s.jpg)
២
ស្លឹកឈើតូចៗនៅក្នុងព្រៃគុម្ពោតបានកកក្រោយពេលមានអាកាសធាតុត្រជាក់ខ្លាំងអស់រយៈពេលមួយយប់ នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
![យានអវកាសរុស្ស៊ីឈ្មោះ Soyuz MS-04 កំពុងដឹកអវកាសយានិករុស្ស៊ី Fyodor Yurchikhin និងអវកាសយានិករបស់អង្គការណាសា Jack David Fischer ដែលជាសមាជិកនៃក្រុមអវកាសយានិកចម្បងក្នុងដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ យានអវកាសនេះកំពុងហោះចេញពីទីតាំងរបស់ខ្លួននៅស្ថានីយ៍ Baikonur Cosmodrome ដែលរុស្ស៊ីបានជួលនៅក្នុងប្រទេសកាហ្សាក់ស្ថាន។](https://gdb.voanews.com/5c9eb176-0817-40cf-9499-8d0560aa3f74_w1024_q10_s.jpg)
៣
យានអវកាសរុស្ស៊ីឈ្មោះ Soyuz MS-04 កំពុងដឹកអវកាសយានិករុស្ស៊ី Fyodor Yurchikhin និងអវកាសយានិករបស់អង្គការណាសា Jack David Fischer ដែលជាសមាជិកនៃក្រុមអវកាសយានិកចម្បងក្នុងដំណើរទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។ យានអវកាសនេះកំពុងហោះចេញពីទីតាំងរបស់ខ្លួននៅស្ថានីយ៍ Baikonur Cosmodrome ដែលរុស្ស៊ីបានជួលនៅក្នុងប្រទេសកាហ្សាក់ស្ថាន។
![ក្រុមហ៊ុន AeroMobil បង្ហាញម៉ូដែលឡានហោះដំបូងរបស់ខ្លួននៅទីក្រុង Monaco ប្រទេសបាំង។](https://gdb.voanews.com/1cbba752-4977-4b2c-a6b5-921919983cc8_w1024_q10_s.jpg)
៤
ក្រុមហ៊ុន AeroMobil បង្ហាញម៉ូដែលឡានហោះដំបូងរបស់ខ្លួននៅទីក្រុង Monaco ប្រទេសបាំង។
![កីឡាករជិះស្គីលើទឹកកក Wang Shiyue (ឆ្វេង) និងកីឡាការនី Liu Xinyu ពីប្រទេសចិន កំពុងសម្តែងក្នុងពេលមានការរាំលើទឹកកកក្នុងកម្មវិធីប្រកួតជិះស្គីលើទឹកកក World Team Trophy ក្នុងទីក្រុងតូក្យូ។](https://gdb.voanews.com/104809a6-bb51-42de-bbc0-391f3e474202_w1024_q10_s.jpg)
៥
កីឡាករជិះស្គីលើទឹកកក Wang Shiyue (ឆ្វេង) និងកីឡាការនី Liu Xinyu ពីប្រទេសចិន កំពុងសម្តែងក្នុងពេលមានការរាំលើទឹកកកក្នុងកម្មវិធីប្រកួតជិះស្គីលើទឹកកក World Team Trophy ក្នុងទីក្រុងតូក្យូ។
![ក្មេងៗគង្វាលឥណ្ឌាកំពុងលេងក្នុងទឹកជាមួយហ្វូងក្របីរបស់ពួកគេ ខណៈពេលពួកគេចុះត្រាំទឹកមួយស្របក់ក្នុងថ្ងៃដ៏ក្តៅមួយក្នុងទន្លេ Tawi នៅជាយក្រុង Jammu។](https://gdb.voanews.com/d56ccc64-dd24-46d0-a888-697aeef94928_w1024_q10_s.jpg)
៦
ក្មេងៗគង្វាលឥណ្ឌាកំពុងលេងក្នុងទឹកជាមួយហ្វូងក្របីរបស់ពួកគេ ខណៈពេលពួកគេចុះត្រាំទឹកមួយស្របក់ក្នុងថ្ងៃដ៏ក្តៅមួយក្នុងទន្លេ Tawi នៅជាយក្រុង Jammu។
![បាតុករប្រឆាំងម្នាក់កំពុងបិទផ្លូវរារាំងឡានមួយគ្រឿង ខណៈប៉ូលិសបង្ក្រាបកុប្បកម្មកំពុងប៉ះទង្គិចជាមួយក្រុមបាតុករ ក្នុងការធ្វើបាតុកម្មមួយដែលគេហៅថា «មាតាទាំងអស់ធ្វើបាតុកម្ម» ដើម្បីប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។](https://gdb.voanews.com/e58dc2d6-71ad-4afb-a6b5-914a1d61b3d1_w1024_q10_s.jpg)
៧
បាតុករប្រឆាំងម្នាក់កំពុងបិទផ្លូវរារាំងឡានមួយគ្រឿង ខណៈប៉ូលិសបង្ក្រាបកុប្បកម្មកំពុងប៉ះទង្គិចជាមួយក្រុមបាតុករ ក្នុងការធ្វើបាតុកម្មមួយដែលគេហៅថា «មាតាទាំងអស់ធ្វើបាតុកម្ម» ដើម្បីប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro ក្នុងទីក្រុងការ៉ាកាស ប្រទេសវេណេស៊ុយអេឡា។
![នាង Sonia Ossorio (រូបទី២ខាងឆ្វេង) ប្រធានអង្គការ «អង្គការជាតិសម្រាប់ស្រ្តីក្នុងក្រុងញូវយ៉ក» ថ្លែងនៅខាងក្រៅស្នាក់ការកណ្ដាលនៃក្រុមហ៊ុនសាជីវកម្មព័ត៌មាន នៅទីក្រុងញូវយ៉ក មួយថ្ងៃបន្ទាប់ពីលោក Bill O'Reilly ធ្វើការនៅប៉ុស្តិ៍ Fox News ត្រូវបានបណ្ដេញចេញពីការងារ។](https://gdb.voanews.com/535eacce-0517-4add-b901-bf1662cfef0c_w1024_q10_s.jpg)
៨
នាង Sonia Ossorio (រូបទី២ខាងឆ្វេង) ប្រធានអង្គការ «អង្គការជាតិសម្រាប់ស្រ្តីក្នុងក្រុងញូវយ៉ក» ថ្លែងនៅខាងក្រៅស្នាក់ការកណ្ដាលនៃក្រុមហ៊ុនសាជីវកម្មព័ត៌មាន នៅទីក្រុងញូវយ៉ក មួយថ្ងៃបន្ទាប់ពីលោក Bill O'Reilly ធ្វើការនៅប៉ុស្តិ៍ Fox News ត្រូវបានបណ្ដេញចេញពីការងារ។
![ឆ្កែមួយក្បាលកំពុងស្ថិតនៅក្នុងតំបន់ដែលទទួលរងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យស្ទឹងទន្លេជាច្រើនជនជោរ និងបណ្ដាលឲ្យដុំថ្មគ្រួសរសាត់ទៅជាប់នៅលើអាគារ និងនៅលើដងផ្លូវ ក្នុងទីក្រុង Manizales ប្រទេសកូឡុំប៊ី។](https://gdb.voanews.com/f801594c-2621-4cc9-a274-c1f13678069f_w1024_q10_s.jpg)
៩
ឆ្កែមួយក្បាលកំពុងស្ថិតនៅក្នុងតំបន់ដែលទទួលរងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឲ្យស្ទឹងទន្លេជាច្រើនជនជោរ និងបណ្ដាលឲ្យដុំថ្មគ្រួសរសាត់ទៅជាប់នៅលើអាគារ និងនៅលើដងផ្លូវ ក្នុងទីក្រុង Manizales ប្រទេសកូឡុំប៊ី។
![រូបចម្លាក់ក្បាលរបស់ជនជាតិភាគតិច Miao ត្រូវបានគេស្ទូចលើកនៅការដ្ឋានសំណង់ក្នុងស្រុក Jianhe ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី១៥ ខែមេសា។](https://gdb.voanews.com/fc19979d-6730-4cca-8381-168336e00d82_w1024_q10_s.jpg)
១០
រូបចម្លាក់ក្បាលរបស់ជនជាតិភាគតិច Miao ត្រូវបានគេស្ទូចលើកនៅការដ្ឋានសំណង់ក្នុងស្រុក Jianhe ខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃទី១៥ ខែមេសា។
![កីឡាករប្រដាល់ Anthony Joshua បានបត់ខ្លួននៅលើសង្វៀងដើម្បីឲ្យសារព័ត៌មានថត នៅវិទ្យាស្ថានអង់គ្លេសសម្រាប់កីឡានៅទីក្រុង Sheffield ប្រទសអង់គ្លេស។](https://gdb.voanews.com/7ebd9358-4cc3-4371-a38b-1790a96e04e1_w1024_q10_s.jpg)
១១
កីឡាករប្រដាល់ Anthony Joshua បានបត់ខ្លួននៅលើសង្វៀងដើម្បីឲ្យសារព័ត៌មានថត នៅវិទ្យាស្ថានអង់គ្លេសសម្រាប់កីឡានៅទីក្រុង Sheffield ប្រទសអង់គ្លេស។
![ទាហានកូរ៉េខាងជើងកំពុងចេញពីគូថឡាន នៅពេលពួកគេមកដល់ឧទ្យានកណ្តាល ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។](https://gdb.voanews.com/27e98f63-1225-46e7-9726-ec2b98ef6b62_w1024_q10_s.jpg)
១២
ទាហានកូរ៉េខាងជើងកំពុងចេញពីគូថឡាន នៅពេលពួកគេមកដល់ឧទ្យានកណ្តាល ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។