កម្រងរូបភាពល្អៗគួរឲ្យចាប់អារម្មណ៍នៃហេតុការណ៍ក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ១៩ មេសា ២០១៩
![បុរសម្នាក់ធ្វើការនៅជិតភ្លើងគោមដែលជាការរៀបចំសម្រាប់ការប្រារព្ធពិធីថ្ងៃព្រះពុទ្ធប្រសូត្រ នៅព្រះវិហារ Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។](https://gdb.voanews.com/ec5cbbb3-cf72-4907-9f00-77985d5f9dcd_w1024_q10_s.jpg)
១
បុរសម្នាក់ធ្វើការនៅជិតភ្លើងគោមដែលជាការរៀបចំសម្រាប់ការប្រារព្ធពិធីថ្ងៃព្រះពុទ្ធប្រសូត្រ នៅព្រះវិហារ Jogye ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
![គូស្រករដែលទើបរៀបការថ្មីៗទស្សនាកន្លែងគោរព «កូនភ្នំឈើឆ្កាង» ឬ Hill of Crosses) ក្នុងពិធីបុណ្យ Easter នៅជិតក្រុង Siauliai ស្ថិតនៅភាគខាងជើងនៃប្រទេសលីទុយអានី។ ប្រវត្តិនៃការរក្សាទុកឈើឆ្កាងនៅលើកូនភ្នំនេះមិនត្រូវបានគេដឹងទេ។](https://gdb.voanews.com/4f3198ef-25a7-4c07-a795-754569aa1261_w1024_q10_s.jpg)
២
គូស្រករដែលទើបរៀបការថ្មីៗទស្សនាកន្លែងគោរព «កូនភ្នំឈើឆ្កាង» ឬ Hill of Crosses) ក្នុងពិធីបុណ្យ Easter នៅជិតក្រុង Siauliai ស្ថិតនៅភាគខាងជើងនៃប្រទេសលីទុយអានី។ ប្រវត្តិនៃការរក្សាទុកឈើឆ្កាងនៅលើកូនភ្នំនេះមិនត្រូវបានគេដឹងទេ។
![អ្នកកាន់សាសនាគ្រិស្តជនជាតិលីបង់ត្រូវបានចងទៅនឹងឈើឆ្កាង នៅពេលពួកគេព្យាយាមធ្វើត្រាបតាមព្រះយេស៊ូ ក្នុងការប្រារព្ធពិធី «ថ្ងៃសុក្រដ៏ល្អ» នៅភូមិ al-Qurayeh ក្នុងទីក្រុងកំពង់ផែ Sidon។](https://gdb.voanews.com/23c6e44c-98ee-4e06-9d7b-a84dc61ce9e2_w1024_q10_s.jpg)
៣
អ្នកកាន់សាសនាគ្រិស្តជនជាតិលីបង់ត្រូវបានចងទៅនឹងឈើឆ្កាង នៅពេលពួកគេព្យាយាមធ្វើត្រាបតាមព្រះយេស៊ូ ក្នុងការប្រារព្ធពិធី «ថ្ងៃសុក្រដ៏ល្អ» នៅភូមិ al-Qurayeh ក្នុងទីក្រុងកំពង់ផែ Sidon។
![បុរសម្នាក់ឲ្យនំប៉័ងទៅក្មេងៗ នៅពេលពួកគេកំពុងអង្គុយយ៉ាងស្ងាត់ស្ងៀមនៅខាងក្រៅតង់ នៅមុខក្រសួងការពារជាតិ ក្នុងរដ្ឋធានីខាទុំ ប្រទេសស៊ូដង់។](https://gdb.voanews.com/efbd68eb-8a26-48df-8683-9a7c21460d9e_w1024_q10_s.jpg)
៤
បុរសម្នាក់ឲ្យនំប៉័ងទៅក្មេងៗ នៅពេលពួកគេកំពុងអង្គុយយ៉ាងស្ងាត់ស្ងៀមនៅខាងក្រៅតង់ នៅមុខក្រសួងការពារជាតិ ក្នុងរដ្ឋធានីខាទុំ ប្រទេសស៊ូដង់។
![អ្នកដែលមានក្តីស្រឡាញ់ និងកូនរបស់នាងកាន់ទៀនដែលសរសេរថា «សេរីភាពសម្រាប់អ្នកទោសនយោបាយទាំងអស់» ក្នុងពីធីដង្ហែមួយឈ្មោះថា «El Silencio» នៅទីក្រុង Masaya ប្រទេសនីការ៉ាហ្គា។](https://gdb.voanews.com/8e5c27a9-ae20-4912-82fe-3ee9bf13100c_w1024_q10_s.jpg)
៥
អ្នកដែលមានក្តីស្រឡាញ់ និងកូនរបស់នាងកាន់ទៀនដែលសរសេរថា «សេរីភាពសម្រាប់អ្នកទោសនយោបាយទាំងអស់» ក្នុងពីធីដង្ហែមួយឈ្មោះថា «El Silencio» នៅទីក្រុង Masaya ប្រទេសនីការ៉ាហ្គា។
![បុរសម្នាក់ដើរទៅកាន់ស្នាក់ការកណ្ដាលនៃធនាគារ Sberbank ដែលជាធនាគារធំជាងគេគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។](https://gdb.voanews.com/e32b73f9-d7ca-4159-9fee-0f4dcd2366a8_w1024_q10_s.jpg)
៦
បុរសម្នាក់ដើរទៅកាន់ស្នាក់ការកណ្ដាលនៃធនាគារ Sberbank ដែលជាធនាគារធំជាងគេគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
![ជនជាតិវៀតណាមរៀបចំខ្លែងដែលមានសំឡេង មុនពេលពួកគេចូលរួមក្នុងការប្រារព្ធពិធីបង្ហោះខ្លែងដែលមានអាយុកាលមួយសតវត្សរ៍ នៅភូមិ Ba Duong Noi ទីក្រុងហាណូយ។](https://gdb.voanews.com/ec5afa7d-b565-4b19-b842-2392019630f9_w1024_q10_s.jpg)
៧
ជនជាតិវៀតណាមរៀបចំខ្លែងដែលមានសំឡេង មុនពេលពួកគេចូលរួមក្នុងការប្រារព្ធពិធីបង្ហោះខ្លែងដែលមានអាយុកាលមួយសតវត្សរ៍ នៅភូមិ Ba Duong Noi ទីក្រុងហាណូយ។
![អ្នកនេសាទជនជាតិអេមីរ៉ាតអារ៉ាប់រួម កំពុងបង់សំណាញ់នៅជិតភូមិ Mirfa ជិតឆ្នេរសមុទ្រនៃរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/4faca34c-3f49-4624-9084-f2063a8c0a16_w1024_q10_s.jpg)
៨
អ្នកនេសាទជនជាតិអេមីរ៉ាតអារ៉ាប់រួម កំពុងបង់សំណាញ់នៅជិតភូមិ Mirfa ជិតឆ្នេរសមុទ្រនៃរាជធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
![ក្រុមហ៊ុនសេវាកម្សាន្ត Cirque du Soleil សម្ដែង OVO នៅកីឡដ្ឋាន Ibirapuera ក្នុងទីក្រុងសៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល។](https://gdb.voanews.com/36515361-e8be-434f-9261-5563d2603f37_w1024_q10_s.jpg)
៩
ក្រុមហ៊ុនសេវាកម្សាន្ត Cirque du Soleil សម្ដែង OVO នៅកីឡដ្ឋាន Ibirapuera ក្នុងទីក្រុងសៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល។
![អាជីវករម្នាក់ចំអិតអាហារសម្រាប់អតិថិជននៅលើរទេះ នៅពេលភ្លៀងពេលល្ងាច ក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។](https://gdb.voanews.com/706a7513-e707-4f44-b743-bbebba39f6f1_w1024_q10_s.jpg)
១០
អាជីវករម្នាក់ចំអិតអាហារសម្រាប់អតិថិជននៅលើរទេះ នៅពេលភ្លៀងពេលល្ងាច ក្នុងរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កា។
![ភ្លើងកាំជ្រួចបញ្ចេញពន្លឺទៅលើអាកាសក្នុងពិធីបើកការប្រកួតបាល់ទាត់ជើងឯកអារ៉ាប់ រវាងក្រុមនៃប្រទេសអារ៉ាប៊ីសាអូឌីត al-Hilal និងក្រុម Etoile Du Sahel របស់ប្រទេសទុយនីស៊ី នៅកីឡដ្ឋាន Hazza Bin Zayed ក្នុងទីក្រុង al Ain ប្រទេសអេមីរ៉ាតអារ៉ាប់រួម។](https://gdb.voanews.com/6a5f2e1d-86cc-4a80-9ad9-6aaa2c056833_w1024_q10_s.jpg)
១១
ភ្លើងកាំជ្រួចបញ្ចេញពន្លឺទៅលើអាកាសក្នុងពិធីបើកការប្រកួតបាល់ទាត់ជើងឯកអារ៉ាប់ រវាងក្រុមនៃប្រទេសអារ៉ាប៊ីសាអូឌីត al-Hilal និងក្រុម Etoile Du Sahel របស់ប្រទេសទុយនីស៊ី នៅកីឡដ្ឋាន Hazza Bin Zayed ក្នុងទីក្រុង al Ain ប្រទេសអេមីរ៉ាតអារ៉ាប់រួម។