រូបភាពជុំវិញពិភពលោកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ មកពីប្រទេសអ៊ីរ៉ាក់ កាណាដា ឥណ្ឌូនេស៊ី ឥណ្ឌា អ៊ីស្រាអែល កូរ៉េខាងជើង ថៃ បារាំង រុស្ស៊ី វ៉េណេស៊ុយអេឡា និងអាហ្វ្រិកខាងត្បូង។
រូបភាពជុំវិញពិភពលោក ១៨ មេសា ២០១៧
![ក្មេងៗអ៊ីរ៉ាក់ដែលភៀសខ្លួន លេងនៅខាងក្រៅជំរំ Hammam al-Alil នៅភាគខាងត្បូងក្រុង Mosul។](https://gdb.voanews.com/7bad78e2-c906-47f8-8652-deebf9d99af4_w1024_q10_s.jpg)
១
ក្មេងៗអ៊ីរ៉ាក់ដែលភៀសខ្លួន លេងនៅខាងក្រៅជំរំ Hammam al-Alil នៅភាគខាងត្បូងក្រុង Mosul។
![មនុស្សម្នាមើលផ្ទាំងទឹកកកមួយ នៅពេលវាអណ្តែតកាត់តំបន់ South Shore ប្រទេសកាណាដា។](https://gdb.voanews.com/93d69566-bbd7-46fb-aa83-7bf9d2874f33_w1024_q10_s.jpg)
២
មនុស្សម្នាមើលផ្ទាំងទឹកកកមួយ នៅពេលវាអណ្តែតកាត់តំបន់ South Shore ប្រទេសកាណាដា។
![ក្មេងស្រីម្នាក់ត្រូវបានគេវាយ ដោយសារតែនាងបានចំណាយពេលនៅកៀកកើយជាមួយនឹងមិត្តប្រុសរបស់នាង ដែលជាទង្វើខុសឆ្គងនៅក្នុងច្បាប់ឥស្លាម Sharia នៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/c3c68ee8-c499-4216-853e-bfbfb612d8d3_w1024_q10_s.jpg)
៣
ក្មេងស្រីម្នាក់ត្រូវបានគេវាយ ដោយសារតែនាងបានចំណាយពេលនៅកៀកកើយជាមួយនឹងមិត្តប្រុសរបស់នាង ដែលជាទង្វើខុសឆ្គងនៅក្នុងច្បាប់ឥស្លាម Sharia នៅក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ី។
![អ្នកឃ្វាលចៀមក្នុងតំបន់ Kashmiri បោះសត្វចៀមមួយបន្ទាប់ពីបានជួយសង្គ្រោះវា នៅក្នុងភូមិ Harshan ប្រទេសឥណ្ឌា។](https://gdb.voanews.com/5ee6b3ca-f28c-4285-beac-7437ef0e87ee_w1024_q10_s.jpg)
៤
អ្នកឃ្វាលចៀមក្នុងតំបន់ Kashmiri បោះសត្វចៀមមួយបន្ទាប់ពីបានជួយសង្គ្រោះវា នៅក្នុងភូមិ Harshan ប្រទេសឥណ្ឌា។
![ស្ត្រីម្នាក់ឈរថតរូបនៅក្នុងចម្ការផ្កាមួយនៅក្បែរតំបន់ Kibbutz Nir Yitzhak នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។](https://gdb.voanews.com/d3dd5bd1-5b90-4d05-910c-4da7f9442124_w1024_q10_s.jpg)
៥
ស្ត្រីម្នាក់ឈរថតរូបនៅក្នុងចម្ការផ្កាមួយនៅក្បែរតំបន់ Kibbutz Nir Yitzhak នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
![កូនត្រីមួយម្យ៉ាងត្រូវបានគេថតបាននៅក្នុងកសិដ្ឋានមួយនៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។](https://gdb.voanews.com/a1369670-1abb-457e-a9c0-73a6fbcf0c03_w1024_q10_s.jpg)
៦
កូនត្រីមួយម្យ៉ាងត្រូវបានគេថតបាននៅក្នុងកសិដ្ឋានមួយនៅក្នុងក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
![កម្មករឈរនៅលើរន្ទា នៅជុំវិញរូបបដិមាព្រះពុទ្ធដ៏ធំមួយនៅវត្ត Tapong Nok ក្នុងខេត្ត Rayong ប្រទេសថៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។](https://gdb.voanews.com/4f895e11-1ea0-457e-be59-7f837b8339f4_w1024_q10_s.jpg)
៧
កម្មករឈរនៅលើរន្ទា នៅជុំវិញរូបបដិមាព្រះពុទ្ធដ៏ធំមួយនៅវត្ត Tapong Nok ក្នុងខេត្ត Rayong ប្រទេសថៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
![បេក្ខជនម្នាក់លោតពីគោមួយក្បាលក្នុងពេលប្រកួត Course Landaise នៅក្នុងតំបន់ Landes នៅក្នុងសង្កាត់ Aignan ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។](https://gdb.voanews.com/4009c195-20c5-46ee-b458-1390f583850a_w1024_q10_s.jpg)
៨
បេក្ខជនម្នាក់លោតពីគោមួយក្បាលក្នុងពេលប្រកួត Course Landaise នៅក្នុងតំបន់ Landes នៅក្នុងសង្កាត់ Aignan ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
![លោក Alexander Alexandrov វ័យ៣៩ឆ្នាំ ជាសមាជិកម្នាក់នៃក្លឹបហែលទឹកឈ្មោះថា Yenisei Walruses លោតចូលក្នុងទន្លេ Yenisei នៅក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។](https://gdb.voanews.com/ac80372c-5eb6-4fda-b35c-9b0d4d53f0f4_w1024_q10_s.jpg)
៩
លោក Alexander Alexandrov វ័យ៣៩ឆ្នាំ ជាសមាជិកម្នាក់នៃក្លឹបហែលទឹកឈ្មោះថា Yenisei Walruses លោតចូលក្នុងទន្លេ Yenisei នៅក្នុងក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។
![សមាជិកយោធា Bolivarian Militia ដើរក្បួនក្នុងខួប៧ឆ្នាំរបស់ពួកគេ នៅពីមុខវិមានប្រធានាធិបតី Miraflores នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។](https://gdb.voanews.com/f2f79d11-ff9b-4c75-8b00-8319acd036c3_w1024_q10_s.jpg)
១០
សមាជិកយោធា Bolivarian Militia ដើរក្បួនក្នុងខួប៧ឆ្នាំរបស់ពួកគេ នៅពីមុខវិមានប្រធានាធិបតី Miraflores នៅក្នុងក្រុង Caracas ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។
![អណ្តាតភ្លើងឆាបឆេះនៅជាន់លើគេនៃអគារការិយាល័យមួយនៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង មុនពេលគេអាចគ្រប់គ្រងស្ថានការណ៍បាន។](https://gdb.voanews.com/3d6a93db-1fb8-4905-b3cf-fa6a93fb2352_w1024_q10_s.jpg)
១១
អណ្តាតភ្លើងឆាបឆេះនៅជាន់លើគេនៃអគារការិយាល័យមួយនៅក្នុងក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង មុនពេលគេអាចគ្រប់គ្រងស្ថានការណ៍បាន។