រូបភាពជុំវិញពិភពលោក ១៧ មេសា ២០១៩ មកពីប្រទេសសូម៉ាលី កាហ្សាស្តង់ អ៊ីតាលី ឥណ្ឌា ម៉ិកស៊ីក ស្លូវ៉ាគី នេប៉ាល់ និងអាល្លឺម៉ង់។
រូបភាពជុំវិញពិភពលោក ១៧ មេសា ២០១៩
- VOA English
១
រថយន្តត្រូវបានឆាបឆេះ បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកមួយនៅក្រុងម៉ូហ្គាឌីស្យូ ប្រទេសសូម៉ាលី។
២
កីឡាករជិះសេះប្រកួតគ្នានៅក្នុងល្បែងប្រពៃណីមួយអំឡុងពេលការប្រកួតពានរង្វាន់ផ្នែកជិះសេះអាស៊ី នៅជិតក្រុង Almaty ប្រទេសកាហ្សាស្តង់។
៣
សកម្មជនផ្នែកបរិស្ថានកុមារី Greta Thunberg (កណ្តាលខាងលើ) ដើរទៅរកកន្លែងអង្គុយ ស្របពេលដែលសម្តេចប៉ាបហ្វ្រង់ស៊ីសថ្លែងសុន្ទរកថានៅទីលាន St. Peter's Square ក្នុងរដ្ឋធានីវ៉ាទីកង់។
៤
បុរសម្នាក់រត់កាត់ដើមឈឺរីដែលកំពុងចេញផ្កានៅក្រុង Cologne ប្រទេសអាល្លឺម៉ង់។
៥
បុរសពីររូបស្លៀកពាក់ជាទេវតាក្នុងសាសនាហិណ្ឌូអំឡុងពេលពិធីបុណ្យ «Mahaveer Jayanthi» នៅក្រុង Bangalore ប្រទេសឥណ្ឌា។
៦
ជនចំណាកស្រុកពីតំបន់អាមេរិកកណ្តាលនិយាយទូរសព្ទជាមួយគ្រួសារតាមមាត់ទន្លេមួយនៅក្រុង Huixtla ប្រទេសម៉ិកស៊ិក ខណៈពេលឈប់សម្រាកអំឡុងពេលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
៧
កម្មករម្នាក់ធ្វើការជាមួយនឹងត្រាក់ទ័រដោយមានអុតទៀនការពារកំណកនៅចម្ការប៉ោមមួយជិតក្រុង Bratislava ប្រទេសស្លូវ៉ាគី។
៨
ស្រ្តីម្នាក់សម្លឹងទៅខាងក្រោមបង្អួច ដោយនៅខាងក្រៅអាគារមានការដាក់ហាលសារុង នៅក្រុង Lalitpur ប្រទេសនេប៉ាល់។