រូបភាពជុំវិញពិភពលោកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា អាល្លឺម៉ង់ គុយបា ឥណ្ឌា អាហ្វហ្គានីស្ថាន និងប្រេស៊ីល។
រូបភាពជុំវិញពិភពលោក ១០ មេសា ២០១៩

១
សត្វក្តាន់ជាច្រើនក្បាលត្រូវបានគេឃើញនៅវាលមួយក្នុងទីក្រុង Hildesheim ប្រទេសអាល្លឺម៉ង់។

២
អ្នកចិញ្ចឹមឃ្មុំកំពុងមើលឃ្មុំនៅកសិដ្ឋានចិញ្ចឹមឃ្មុំមួយនៅក្នុងខេត្ត Matanzas ប្រទេសគុយបា។ សត្វឃ្មុំហោះហើរដោយសេរីដោយមិនមានការប៉ះពាល់ពីថ្នាំសម្លាប់សត្វល្អិតនិងមានផ្កាព្រៃជាច្រើនដែលឃ្មុំអាចក្រេបជញ្ជក់បាននៅភ្នំនៅក្នុងខេត្ត Matanzas ដើម្បីក្លាយជាឃ្មុំមានគុណភាព ដែលទីផ្សារអឺរ៉ុបកំពុងត្រូវការ។

៣
រូបភាពរបស់ប្រហោងលំហពណ៌ខ្មៅដែលនៅចំកណ្តាលនៃបណ្តុំផ្កាយ Messier 87។ ប្រហោងលំហពណ៌ខ្មៅនេះស្ថិតនៅចម្ងាយ៥៥លានឆ្នាំពន្លឺពីផែនដី។

៤
ក្មេងប្រុសម្នាក់ហែលទឹកភក់ក្នុងខេត្ត Jalalabad ប្រទេសអាហ្វហ្គានីស្ថាន។

៥
កុមារាពីរនាក់ជិះលើទូកស្នោតាមផ្លូវលិចទឹកមួយអំឡុងពេលភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។