ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៦ មេសា ២០១៨
០៧ មេសា ២០១៨
VOA News
បណ្ដុំរូបភាពនៃព្រឹត្តិការណ៍ព័ត៌មាននិងទិដ្ឋភាពនានាមកពីជុំវិញពិភពលោក។
១
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនឈរឲ្យគេថតរូបក្រោយពេលបានគូរមុខពណ៌ខ្មៅ ក្នុងពេលធ្វើបាតុកម្មនៅព្រំដែនជាមួយប្រទេសអ៊ីស្រាអែល ក្នុងតំបន់ Gaza Strip។
២
បុរសជនជាតិប៉ាឡេស្ទីនពាក់ម៉ាស់ឈរនៅជិតកង់ឡានដែលកំពុងឆេះ ក្នុងអំឡុងបាតុកម្មនៅទីក្រុង Ramallah តំបន់ West Bank។
៣
បុរសជនជាតិប៉ាឡេស្ទីនម្នាក់ដុតកង់ឡានក្នុងពេលធ្វើបាតុកម្មនៅទីក្រុង Ramalllah ក្នុងតំបន់ West Bank។
៤
បុរសម្នាក់កំពុងសម្តែងក្នុងពេលប្រយុទ្ធជាមួយគោជល់ នៅសង្វៀន Campo Pequeno ក្នុងទីក្រុងលីសបោន ប្រទេសព័រទុយហ្គាល់។
៥
កម្មករម្នាក់កំពុងចំហុយត្រីនៅក្នុងស្រុក Cilincing ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
៦
កីឡាការនី Emily Whitehead របស់ប្រទេសអូស្ត្រាលីប្រកួតនៅលើបន្ទះសម្រាប់ឈរលំនឹង ក្នុងវិញ្ញាសាកីឡាផ្នែកនារីក្នុងវគ្គចុងក្រោយ ក្នុងការប្រកួតកីឡា Commonwealth Games នៅតំបន់ Gold Coast ប្រទេសអូស្ត្រាលី។
៧
កីឡាការនី Anna Hursey របស់ប្រទេសវែល ក្នុងពេលប្រកួតជាក្រុមជាមួយនឹងក្រុមមកពីប្រទេសស្រីលង្កា នៅក្នុងការកួតកីឡា Commonwealth Game ឆ្នាំ២០១៨ នៅតំបន់ Gold Coast ប្រទេសអូស្ត្រាលី។
៨
កីឡាករ Joshua Redhead (ស្តាំ) មកពីប្រទេសហ្គ្រើណាដ លើកដៃវាយលើកីឡាករ Campbell Somerville របស់ប្រទេសអូស្ត្រាលី ក្នុងការប្រកួតប្រដាល់ផ្នែកបុរសទម្ងន់ ៧៥គ.ក នៅឯសង្វៀន Oxenford ក្នុងតំបន់ Gold Coat ប្រទេសអូស្ត្រាលី ក្នុងការប្រកួតកីឡា Commonwealth Games ឆ្នាំ ២០១៨។
៩
កីឡាករ Elliot Clogg របស់អង់គ្លេសប្រកួតហែលផ្ងារចម្ងាយ១០០ម៉ែត្រ នៅក្នុងការប្រកួតកីឡា Commonwealth Games ឆ្នាំ២០១៨ នៅអូស្ត្រាលី។
១០
លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី លើកដៃគ្រវីក្នុងការជួបជុំឃោសនាបោះឆ្នោតថ្ងៃចុងក្រោយ របស់គណបក្សលោក គឺគណបក្ស Fidesz នៅទីក្រុង Szekesfehervar ប្រទេសហុងគ្រី។
រូបភាពជុំវិញពិភពលោក ០៦ មេសា ២០១៨
XS
SM
MD
LG