ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​តម្កល់​ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​និង​គ.ជ.ប ៦​ខែ​ទៀត

A man talks on  his phone at a hospital in Quetta, Pakistan after a roadside bomb struck a security vehicle, killing at least four people.
A man talks on  his phone at a hospital in Quetta, Pakistan after a roadside bomb struck a security vehicle, killing at least four people.

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​បួន​រូប​និង​មន្ត្រី​ គ.ជ.ប ​មួយ​រួប ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាង​៧​ខែ​មក​ហើយ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សាកសួរ​អ្នក​ទាំង​៥​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។

សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ច្រាន​ចោល​បណ្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ក្នុង​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​មន្ត្រី​អាដហុក​៥​រូប ​ចំនួន​៦ខែ​បន្ត​ទៀត​ ដោយ​បញ្ជាក់​ថា ទោស​របស់​ពួកគេ​ជា​បទឧក្រិដ្ឋ​ដែល​តម្រូវ​ឲ្យ​ជន​ជាប់ចោទ​ត្រូវ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​បន្ត​ការ​ស៊ើបសួរ។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​បួន​រូប​និង​មន្ត្រី​ គ.ជ.ប ​មួយ​រួប ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល​ជាង​៧​ខែ​មក​ហើយ ក្រោយ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​សាកសួរ​អ្នក​ទាំង​៥​ពាក់ព័ន្ធ​នឹង​បទ​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​សូក​ប៉ាន់​សាក្សី។

លោក​ នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សូកប៉ាន់​សាក្សី ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក​ទាំង​បួន​រូប ដែល​មាន​លោក ​នី សុខា​ លោក​ យី សុខសាន្ត ​លោក​ ណៃ វ៉ង់ដា ​និង​លោកស្រី​ លឹម មុនី​ ជាប់​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី។ ចំណែក​ លោក ​នី ចរិយា ​អគ្គ​លេខាធិការ​រង​គ.ជ.ប.​ ជាប់​ចោទ​ពី​បទ​សម​គំនិត​សូក​ប៉ាន់​សាក្សី។

បន្ទាប់ពី​មន្ត្រី​ទាំង​៥​រូប​ ត្រូវ​បាន​តុលាការ​សាកសួរ ​នាង​ខុម ចាន់​តារ៉ាទី ​ហៅ​ស្រី​មុំ ​បាន​ឆ្លើយ​ថា ​មន្ត្រី​ទាំង​៥រូប​នេះ​បង្គាប់​ឲ្យ​នាង​និយាយ​កុហក​ទាក់ទង​នឹង​រឿង​អាស្រូវ​ស្នេហា​ដែល​គួរ​ឲ្យ​មន្ទិល​រវាង​រូប​នាង​ជាមួយ​លោក កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ខែ​មេសា​កន្លង​មក។

មន្ត្រី​ទាំង​៥​រូប​បាន​ប្ដឹង​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី ​ដែល​បាន​បន្ត​នីតិវិធី​ឃុំ​ខ្លួន​ពួកគេ​ចំនួន​៦​ខែ​បន្ត​ទៀត​ដើម្បី​ស៊ើបសួរ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​៦​ខែ​រួច​មក។

លោកស្រី លឹម មុនី មន្រ្តី​ការពារ​សិទ្ធិមនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ ត្រូវបាន​សមត្ថកិច្ច​បណ្តើរ​ចូល​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកស្រី គា សុផល មេធាវី​ការ​ពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក​ប្រាប់​អ្នក​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ចន្ទ ទី២៨ ខែ​វិច្ឆិកា​នេះ​ថា ក្រោយ​បញ្ចប់​សវនាការ​ដែល​មាន​រយៈពេល​ជិត​៣ម៉ោង ប្រធាន​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​ជំទាស់​នោះ ដោយ​លើក​ឡើង​ថា ករណី​របស់​ពួកគេ​ជា​បទ​ឧក្រិដ្ឋ​ដែល​ជន​ជាប់​ចោទ​ត្រូវ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ដើម្បី​បន្ត​ការ​ស៊ើបសួរ។

ទោះ​ជា​យ៉ាង​ណា​លោកស្រី​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត ដោយ​បញ្ជាក់​ថា រង់ចាំ​ពិភាក្សា​ជាមួយ​សហ​មេធាវី​ និង​កូន​ក្ដី​ជា​បន្ត​ទៀត។

«គេ​តម្កល់​ដី​កា​សម្រេច​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះ​របស់​ចៅ​ក្រម​ស៊ើប​ហ្នឹង​ ទុក​ជា​បាន​ការ​ដដែល ដោយសារ​តែ​សំណុំ​រឿង​ហ្នឹង​វា​ជា​សំណុំ​រឿង​បទ​ឧក្រិដ្ឋ ហើយ​ការ​ស៊ើបសួរ​ហ្នឹង​អត់​ទាន់​ពេញ​លេញ។ បង​នឹង​ពិភាក្សា​ជាមួយ​មេធាវី​សិន ថា​ត្រូវ​ធ្វើ​អី​បន្ត​ទៀត ហើយ​ថា​ការ​សម្រេច​ហ្នឹង​យ៉ាង​ម៉េច»។

មន្ត្រី​អាដហុក​ទាំង​បួន​រូប ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សវនាការ និង​ការ​ប្រកាស​សាល​ដីកា​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​គឺ​អយុត្តិធម៌​សម្រាប់​ពួកគេ។

លោក យី សុខសាន មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ ត្រូវ​បាន​សមត្ថកិច្ច​បណ្តើរ​ចេញពី​សវនាការ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នកនាំ​ពាក្យ​សាលា​ឧទ្ធរណ៍ លោក ទូច ថាវរិទ្ធ បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

យោង​តាម​មាត្រា​៦០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ បទ​សូកប៉ាន់​ជា​ប្រភេទ​បទ​ឧក្រិដ្ឋ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ។

​ក្នុង​សវនាការ​កន្លង​មក ​មន្ត្រី​សមាគម​អាដហុក​បាន​លើក​ឡើង​ពី​មូល​ហេតុ​នៃ​ការ​ផ្ដល់​លុយ​ចំនួន​ជាង​២០០​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ នៅ​ពេល​ដែល​នាង​បាន​ស្នើ​សុំ​ឲ្យ​សមាគម​អាដហុក​ជួយ​ការពារ​ក្នុង​នាម​ជា​ជន​រងគ្រោះ​ក្នុង​ពេល​កន្លង​មក ថា​ជា​ការ​ឧបត្ថម្ភ​ជា​ទូទៅ​ដល់​រាល់​គ្រប់​ជន​រង​គ្រោះ​ទៅ​តាម​គោលការណ៍​របស់​សមាគម​អាដហុក និង​អះអាង​ថា ការ​ជួយ​នោះ​មិនមែន​ជា​ការ​សូក​ប៉ាន់​សាក្សី​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។

លោក អំ សំអាត ​មន្ត្រី​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​ ប្រាប់ VOA ថា ការ​សម្រេច​បន្ត​ឃុំ​ខ្លួនលើ​មន្ត្រី​អាដហុក និង​មន្ត្រី គ.ជ.ប ទាំង​៥​រូប ​អាច​ធ្វើ​បាន​ក្នុង​ករណី​ដែល​តុលាការ​មាន​ហេតុ​ផល​ត្រឹមត្រូវ​ប៉ុណ្ណោះ។

លោក ណៃ វ៉ង់ដា មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្គាប់​សាក្សី​ឲ្យ​កុហក​តុលាការ​ត្រូវបាន​សមត្ថកិច្ច​បណ្តើរ​ចេញ​ពី​សវនាការ​សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​បន្ថែម​ថា ករណី​ដែល​តុលាការ​បន្ត​ឃុំ​ខ្លួន​ពួកគេ​ទាំង​៥រូប​ដោយមិន​មាន​ហេតុ​ផល​សមរម្យ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

«យើង​ទទួល​ស្គាល់​ថា​ បទ​ឧក្រិដ្ឋ​គេ​អាច​ឃុំ​រហូត​ទៅ​ដល់​១៨​ខែ បាន​ន័យ​ថា ពន្យារ​៦​ខែ​ម្តង​៦ខែម្តង បញ្ជាក់​អំពី​ហេតុ​ផល​ត្រឹមត្រូវ ក៏​ប៉ុន្តែ​បើ​យើង​និយាយ​អំពី​សិទ្ធិ​សេរីភាព​របស់​គាត់​គឺ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ។ អា​ហ្នឹង​ហើយ​ដែល​យើង​ជា​សង្គម​ស៊ីវិល​ យើង​គ្រាន់​ថា​ចង់​ឲ្យ​តុលាការ​លោក​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​ ព្រោះ​មិន​ប៉ះពាល់​តែ​សេរីភាព​របស់​គាត់​ទេ តែ​វា​ប៉ះពាល់​ទៅ​ដល់​ក្រុម​គ្រួសារ​ទាំង​មូល​ដែល​គាត់​ជា​ជំហរ​នៃ​គ្រួសារ ហើយ​ក៏​វា​ប៉ះពាល់​ទៅ​ដល់​ថវិកា​គ្រួសារ។ ហើយ​មួយ​ទៀត​បើសិនជា​មិន​មាន​អី​ជឿន​លឿន​ទៅ​មុខ ក៏​វា​ចំណាយ​ទៅ​ថវិកា​ជាតិ​សម្រាប់​ពួកគាត់​ផង​ដែរ»។

ក្រោយ​បញ្ចប់​សវនាការ​នោះ​ដែរ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​កំពុង​ជាប់​ឃុំ​មួយ​រូប លោក ណៃ វ៉ង់ដា បាន​ស្រែក​ស្នើរដ្ឋាភិបាល​ឲ្យ​រក្សា​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ឲ្យ​នៅ​ដដែល។

លោក​បញ្ជាក់​ថា ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​លោក​ថា ប្រសិនជា​កម្ពុជា​គ្មាន​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នោះ​នឹង​ធ្វើ​ឲ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ៕

XS
SM
MD
LG