មកទល់ពេលនេះ បាតុកររាប់សិបពាន់នាក់នៅតាមបណ្តាទីក្រុងធំៗមួយចំនួននៅសហរដ្ឋអាមេរិក បានធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ។
កម្រងរូបភាព៖ បាតុកម្មប្រឆាំងលោកត្រាំ រីកដុះដាលកាន់តែខ្លាំងនៅសហរដ្ឋអាមេរិក

១
បាតុករលើកបដាតវ៉ាប្រឆាំងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំ ខណៈពេលដែលពួកគេធ្វើក្បួនដង្ហែនៅទីលាន Jefferson Square Park ក្នុងក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

២
បាតុករធ្វើការតវ៉ាប្រឆាំងការជាប់ឆ្នោតជាប្រធានាធិបតីរបស់លោកដូណាល់ ត្រាំ ដោយបានស្រែកថា «មិនធ្លាប់ត្រូវបានកំណត់ទុកជាមុន និងមិនខ្លាច» ខណៈពេលដែលពួកគេធ្វើក្បួនដង្ហែជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៣
ស្រ្តីម្នាក់ធ្វើបាតុករតវ៉ានៅខាងក្រៅអគារ Trump Tower បន្ទាប់ពីលោកដូណាល់ ត្រាំបានជាប់ឆ្នោតជាប្រធានាធិបតី ក្នុងក្រុងញូវយ៉ក កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦។

៤
បាតុករប្រឆាំងលោកត្រាំ ស្រែកថា «ដូណាល់ ត្រាំត្រូវតែចាកចេញ» ស្របពេលដែលពួកគេប្រមូលផ្តុំនៅជិតសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៥
យុវនារី Hope Robertson អាយុ ១៧ឆ្នាំ (កណ្តាល) និង Cat Larson អាយុ ១៧ឆ្នាំដូចគ្នា ដែលពួកគេទាំងពីរមកពីវិទ្យាល័យ Mission High School លើកបដានៅខាងមុខសាលាក្រុង ដើម្បីតវ៉ាការជាប់ឆ្នោតរបស់បេក្ខជនគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ ជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៦
ក្រុមនិស្សិតធ្វើបាតុកម្មពីមុខសាលាក្រុងដើម្បីតវ៉ាប្រឆាំងការជាប់ឆ្នោតរបស់បេក្ខជនគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងក្រុង San Francisco រដ្ឋ California កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៧
បាតុករប្រឆាំងលោកត្រាំបានប្រមូលផ្តុំជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៨
ក្រុមបាតុករប្រមូលផ្តុំជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីតវ៉ាប្រឆាំងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

៩
បាតុករប្រឆាំងលោកត្រាំបានប្រមូលផ្តុំជិតសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

១០
បាតុករធ្វើការដើរដង្ហែក្បួននៅពីមុខអគារ Trump Tower ក្នុងក្រុង Chicago ស្របពេលដែលពួកគេធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតី។

១១
បាតុករធ្វើការដើរដង្ហែក្បួននៅពីមុខអគារ Trump Tower ក្នុងក្រុង Chicago ស្របពេលដែលពួកគេធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតី។

១២
បាតុករធ្វើការដើរដង្ហែក្បួននៅពីមុខអគារ Trump Tower ក្នុងក្រុង Chicago ស្របពេលដែលពួកគេធ្វើការតវ៉ាប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកដូណាល់ ត្រាំជាប្រធានាធិបតី។