គុណភាពអប់រំនិងទីផ្សារការងារអាស៊ាន
គុណភាពអប់រំនៅកម្ពុជានៅតែជាចំណោទនៅឡើយសម្រាប់យុវជនខ្មែរ ដែលនឹងត្រូវប្រកួតប្រជែង ជាមួយយុវជននៃបណ្តាប្រទេសអាស៊ានផ្សេងទៀតដើម្បីបញ្ជៀបខ្លួនចូលក្នុងទីផ្សារការងារនៅពេលសហគមន៍អាស៊ានចាប់ផ្តើមនៅឆ្នាំ២០១៥។ លោកប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា និងជាបេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យឆាលស្ទឺត ប្រទេសអូស្ត្រាលីធ្វើជាវាគ្មឹនបកស្រាយប្រធានបទនេះ។ (សាយ មុន្នី, ហេឡូវីអូអេ, ភ្នំពេញ, ១៤ តុលា ២០១៣)