ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះលែង​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​ជា​ប្រវត្តិសាស្ត្រមក​​ដល់​អាមេរិក​ហើយ


លោក​ Paul Whelan(កណ្តាល) ឈរជាមួយ​អ្នកស្រី Alsu Kurmasheva (កណ្តាលឆ្វេង) ​និង​លោក Evan Gershkovich(កណ្តាលស្តាំ) ​និង​ក្រុម​គ្រួសារ​ថតរូប​បន្ទាប់ពីត្រូវបាន​រុស្ស៊ី​ដោះលែង​កាលពីថ្ងៃសុក្រ​ទី​២ សីហា ឆ្នាំ២០២៤។
លោក​ Paul Whelan(កណ្តាល) ឈរជាមួយ​អ្នកស្រី Alsu Kurmasheva (កណ្តាលឆ្វេង) ​និង​លោក Evan Gershkovich(កណ្តាលស្តាំ) ​និង​ក្រុម​គ្រួសារ​ថតរូប​បន្ទាប់ពីត្រូវបាន​រុស្ស៊ី​ដោះលែង​កាលពីថ្ងៃសុក្រ​ទី​២ សីហា ឆ្នាំ២០២៤។

ពលរដ្ឋ​អាមេរិកាំង​៣​នាក់ ដែល​ទើប​ដោះលែង​ចេញ​ពី​ការ​ឃុំឃាំង​របស់​រុស្ស៊ី បាន​ជួបជុំ​គ្រួសារ​ឡើងវិញ​វិញ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នៅ​មូលដ្ឋាន​យោធា Joint Base Andrews ជាយក្រុង​វ៉ាស៊ីនតោន។

អតីត​ទាហាន​ម៉ារីន​លោក Paul Whelan និង​អ្នក​កាសែត​អាមេរិកាំង​គឺ​អ្នកស្រី Alsu Kurmashevaនិង​លោក Evan Gershkovichត្រូវ​បាន​ស្វាគមន៍​ដោយ​សំឡេង​ហ៊ោ កញ្រ្ចៀវ​ពេល​អ្នក​ទាំង៣បាន​ចេញ​ពី​យន្តហោះ​ដែល​ដឹក​ពួកគេ​មក​ដល់​ដី​អាមេរិក​វិញ។ ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​អនុប្រធានាធិបតី​អ្នក​ស្រី Kamala Harris បាន​អោប​ស្វាគមន៍​ពលរដ្ឋ​អាមេរិកាំង​ដែល​ត្រូវ​បាន​ដោះលែង​វិញ​ទាំង​នេះ។

លោក​ប្រធានាធិបតី Biden បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​មូល ដ្ឋាន​ទ័ព​អាកាស​នោះ​ថា«វា​អស្ចារ្យ​ណាស់ យើង​ចាំ​ពួកគេ​មក​វិញ​យូរ​មក​ហើយ។សម្ព័ន្ធ​មិត្ត​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ ពួកគេ​ជួយ​យើង»។

កិច្ចព្រមព្រៀង​ដោះដូរ​អ្នក​ទោស​ជា​ប្រវត្តិសាស្ត្រ​នេះ ធ្វើ​ឲ្យ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​អាច​សម្រេច​បាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​១៦​នាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង​៣​នាក់​និង​អ្នក​រស់នៅ​អចិន្ត្រៃយ៍​នៅ​អាមេរិក​និង​ជាអ្នក​សរសេរ​ខ្ទង់​ទស្សនៈ​ឲ្យ​កាសែត​ដែល​ទទួល​បាន​រង្វាន់​ Pulitzer​ គឺលោក Vladimir Kara-Murza ដែល​ត្រូវ​វិលត្រឡប់​ដាច់​ដោយឡែក​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​ផង។

កិច្ច​ព្រមព្រៀង​នេះ ក៏​ឈាន​ដល់​ការ​ដោះលែង​ពលរដ្ឋ​អាល្លឺម៉ង់​និង​អ្នក​ទោស​នយោ បាយ​រុស្ស៊ី​ផងដែរ​រួម​មាន​ឈ្មោះ Dieter Voronin, Kevin Lick, Rico Krieger, Patrick Schoebel, Herman Moyzhes, Ilya Yashin, Liliya Chanysheva, Kseniya Fadeyeva, Vadim Ostanin, Andrey Pivovarov, Oleg Orlov និង Sasha Skochilenkoជា​ថ្នូរ​ រុស្ស៊ី​ទទួល​បាន​បុគ្គល៨នាក់​វិញ ។

នេះ​ជា​ការ​ដោះដូរ​អ្នក​ទោស​ដ៏​ធំ​បំផុត​រវាង​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី​តាំង​ពី​សង្គ្រាម​ត្រជាក់​មក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG