ពលរដ្ឋអាមេរិកាំងរំឭកខួបទី១៩នៃថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ ដែលជាការវាយប្រហារភេរវកម្ម ដែលបានសម្លាប់មនុស្សជិត៣.០០០នាក់ នៅទីក្រុង New York រដ្ឋ Virginia និងរដ្ឋ Pennsylvania៕
កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងរំឭកខួបទី១៩នៃការវាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា

១
ផ្កាត្រូវបានគេដាក់នៅក្បែរឈ្មោះអ្នកដែលបានស្លាប់ ដែលដាក់បង្ហាញនៅឯសារមន្ទីរជាតិនិងទីរំឭកវិញ្ញាណក្ខន្ធជនដែលបានស្លាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (National September 11 Memorial and Museum) នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក។ (AP)

២
ទង់ជាតិអាមេរិកាំង ដ៏ធំមួយត្រូវបានលាតត្រដាង ខណៈដែលភ្លេងជាតិត្រូវបានគេចាក់បន្លឺឡើងនៅឯសារមន្ទីរជាតិនិងទីរំឭកវិញ្ញាណក្ខន្ធជនដែលបានស្លាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (National September 11 Memorial and Museum) នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក។ (AP)

៣
លោកប្រធានាធិបតី Donald Trump ថ្លែងក្នុងពិធីរំឭកខួបគម្រប់ ១៩ ឆ្នាំនៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯទីរំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងយន្តហោះជើងហោះហើរលេខ៩៣ នៅទីក្រុង Shanksville រដ្ឋ Pennsylvania នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ (AP)

៤
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden ជួបគ្នាជាមួយនឹងលោក Mike Pence ជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងពិធីគម្រប់ខួប១៩ឆ្នាំ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯសារមន្ទីរជាតិនិងទីរំឭកវិញ្ញាណក្ខន្ធជនដែលបានស្លាប់កាលពីថ្ងៃទី១១ កញ្ញា (National September 11 Memorial and Museum) នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក។ (AP)

៥
អ្នកកាន់ទុក្ខ បានឈរមើលឈ្មោះដែលបានឆ្លាក់ទុកនៃអ្នកដែលបានស្លាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅឯសារមន្ទីរជាតិនិងទីរំឭកវិញ្ញាណក្ខន្ធជនដែលបានស្លាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (National September 11 Memorial and Museum) នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក។ (AP)

៦
អនុរក្សឧទ្យានជាតិម្នាក់ ហាត់សមការបំពាក់កម្រងផ្កានៅទីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមក្នុងពិធីរំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងយន្តហោះជើងហោះហើរលេខ៩៣ នៅទីក្រុង Shanksville រដ្ឋ Pennsylvania នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។ (AP)

៧
អ្នកធ្វើដំណើរទៅទស្សនាទីរំឭកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងយន្តហោះជើងហោះហើរលេខ៩៣ នៅទីក្រុង Shanksville រដ្ឋ Pennsylvania បានត្រដាងទង់ជាតិរំឭកដល់ជើងហោះហើរលេខ៩៣ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីរំឭកខួបទី១៩នៃការវាយប្រហារថ្ងៃ១១ កញ្ញា។ (AP)

៨
ពលបាលកងទ័ពអាមេរិកាំងលោក Edwin Morales នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ គោរពដល់វិញ្ញាណក្ខន្ធលោកRuben D. Correa អ្នកពន្លត់អគ្គីភ័យនៅសារមន្ទីរជាតិរំឭកដល់ជនរងគ្រោះដោយសារការវាយប្រហារថ្ងៃ១១ កញ្ញា នៅទីក្រុង ញូវយ៉ក។ (AP)

៩
រូបឯកសារ៖ រូបថតកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បង្ហាញនូវផ្សែងចេញពីអគារភ្លោះដែលត្រូវបានយន្តហោះបុកនៅទីក្រុងញូវយ៉ក។ ជំងឺរាតត្បាតកូវីដ១៩ កែប្រែវិធីដែលអាមេរិករំឭកដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុងការវាយប្រហារថ្ងៃ១១ កញ្ញា។ (AP)

១០
អ្នកស្រី Diane Massaroli កាន់បាច់ផ្កា ទង់ជាតិ និងរូបថតស្វាមីអ្នកស្រីគឺលោក Michael Massaroli ដែលបានស្លាប់ក្នុងការវាយប្រហារថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក មុនពិធីរំឭកវិញ្ញាណក្ខន្ធដែលរៀបចំឡើងដោយមូនិធិ Tunnel to Towers នៅទីក្រុងញូវយ៉ក។ ឈ្មោះជនរងគ្រោះជិត៣០០០នាក់ត្រូវបានអានដោយសមាជិកក្រុមគ្រួសារពួកគេ។ (AP)

១១
អ្នកស្រី Lorna O'Hara កាន់បដារូបបងប្អូនជីដូនមួយអ្នកស្រីគឺលោក Brian Bilcher អ្នកពន្លត់អគ្គីភ័យនៅទីក្រុងញូវយ៉កដែលបានស្លាប់កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ក្នុងអំឡុងពេលវាយប្រហារនៅអគារពាណិជ្ជកម្មពិភពលោក។ (AP)

១២
នាង Mackenzie (ស្តាំ) និងនាង Madison Miller មកពីទីក្រុង Avonmore រដ្ឋ Pennsylvania ធ្វើដំណើរទៅកាន់ទីរំឭកវិញ្ញាណក្ខន្ធហៅថា Wall of Names ឬជញ្ជាំងឆ្លាក់ឈ្មោះមនុស្សដែលបានស្លាប់លើជើងហោះហើរលេខ៩៣ នៅឯទីរំឭកវិញ្ញាណក្ខន្ធជាតិក្នុងទីក្រុង Shanksville រដ្ឋ Pennsylvania នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។ (AP)

១៣
ពន្លឺនៅក្បែរទីរំឭកអនុស្សាវរីយ៍ដល់លោក Lincoln ជាផ្នែកមួយនៃការំឭកខួបទី១៩នៃការវាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ទៅលើមន្ទីរបញ្ចកោណ។ (AP)