ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​រដ្ឋប្រហារ​នៅរដ្ឋ​មួយ​នៃ​ប្រទេស​អេត្យូពី​ ត្រូវគេ​បាញ់​សម្លាប់


បុរស​ម្នាក់​អាន​កាសែត​ដែល​មាន​រូប​របស់​លោក Ambachew Mekonnen អភិបាល​រដ្ឋ Amhara ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ក្រុង Bahir Dar ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
បុរស​ម្នាក់​អាន​កាសែត​ដែល​មាន​រូប​របស់​លោក Ambachew Mekonnen អភិបាល​រដ្ឋ Amhara ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ក្រុង Bahir Dar ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

មេដឹកនាំ​ដែល​ត្រូវគេ​ចោទ​ប្រកាន់​ថា​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​មិន​បាន​សម្រេច​ក្នុង​រដ្ឋ​អាំហារ៉ា (Amhara) ស្ថិត​នៅភាគ​ខាងជើង​ប្រទេស​អេត្យូពី​ (Ethiopia)​ ត្រូវគេ​បាញ់​សម្លាប់។

អ្នក​យក​ព័ត៌មាន​ក្នុង​រដ្ឋធានី​ នៃរដ្ឋ ​បាហឺបា ​បានថ្លែង​ប្រាប់​តំណាង​ VOA ​ភាសា​អាហ្វ្រិក​ថា ​ឧត្តម សេនីយ៍​ Asamnew Tsige ​ត្រូវគេ​សម្លាប់​នៅក្នុង​រដ្ឋធានី ​កាលពី​ថ្ងៃចន្ទ ​នៅពេល​លោក​ព្យាយាម គេចខ្លួន​ពីកង​កម្លាំង​សន្តិសុខ។

ជាមួយ​គ្នានេះ​ដែរ ​មន្ត្រី​រងរបួស​ម្នាក់​ ក្នុងអំពើ​រដ្ឋប្រហារ​កាលពី​ថ្ងៃសៅរ៍ ​គឺលោក​ Migbaru Kebede ជារដ្ឋអាជ្ញា​តំបន់​ បាន​ស្លាប់​ដោយ​មុខរបួស​ធ្ងន់ធ្ងរ​ពេក។​នេះបើ​តាម​របាយការណ៍​របស់​បណ្តាញ ព័ត៌មាន​ក្នុង​ស្រុក។

ក្រុម​ខ្មាន់​កាំភ្លើង​បាន​សម្រុក​ចូល​ទៅក្នុង​កន្លែង​ប្រជុំ​កាលពី​ថ្ងៃសៅរ៍​នៅក្នុង​រដ្ឋធានី​នៃរដ្ឋ ​អាំហារ៉ា ​ហើយ​បាន ​សម្លាប់​ប្រធាន​តំបន់ ​លោក ​Ambachew Mekonnen ​និង​ទីប្រឹក្សា​ជាន់ខ្ពស់​ម្នាក់​របស់ លោក​ដែរ។​ បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​បានផ្សព្វផ្សាយ​ចំឈ្មោះ​លោក​ ឧត្តមសេនីយ៍​ Asamnew ដែលជា​នាយក​កម្លាំង​សន្តិសុខ​រដ្ឋ ​អាំហារ៉ា ​ជាអ្នក​មេគំនិត​នៃការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ ក្រុម​មន្ត្រី​អេត្យូពី​បាន​និយាយ​ថា​ អគ្គសេនាធិការ​កងទ័ព ​ឬជា​មេបញ្ជាការ យោធា​កំពូល​ ត្រូវ​អង្គរក្ស​របស់​លោក​បាញ់ ​សម្លាប់​កាលពី​យប់​ថ្ងៃ​សៅរ៍​ នៅក្នុង​ផ្ទះរបស់​លោក​ក្នុង​រដ្ឋធានី​ អាឌីសអាបេបា។ ​ក្រុមមន្ត្រី​បាននិយាយ​ថាព្រឹត្តិការណ៍​ទាំងពីរ​នេះមាន​ការ​ពាក់ព័ន្ធ​គ្នា។ នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​អាមេរិក​ក្នុង​ រដ្ឋធានី​ អាឌីសអាបេបា​ បាន​បង្ហាញ​ពីការ​រន្ធត់​និង​ទុក្ខសោក​ចំពោះ​ការវាយ​ប្រហារ ​សម្លាប់​មនុស្ស​កាលពី​យប់ថ្ងៃ​សៅរ៍។

XS
SM
MD
LG