ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ផ្តល់​ជំនួយ​សន្យា​ធ្វើ​ពហិការ​ដល់​ជំរំ​ថ្មី​មីយ៉ានម៉ា​សម្រាប់​ក្រុម​ជន​ជាតិ​រ៉ូហ៊ីងយ៉ា


ក្រុម​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កំពុង​សម្រាក​នៅ​មជ្ឈមណ្ឌល​មួយ​សម្រាប់​អ្នក​មក​ដល់​ថ្មី​មុន​ពេល​ពួក​គេ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ Kutupalong ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ។
ក្រុម​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​កំពុង​សម្រាក​នៅ​មជ្ឈមណ្ឌល​មួយ​សម្រាប់​អ្នក​មក​ដល់​ថ្មី​មុន​ពេល​ពួក​គេ​ទៅ​កាន់​ជំរំ​ជន​ភៀស​ខ្លួន​ Kutupalong ក្នុង​ស្រុក Cox's Bazar ប្រទេស​បង់ក្លាដែស កាល​ពី​ថ្ងៃទី​១ ខែ​ធ្នូ។

​ក្រុម​អង្គការ​មនុស្ស​ធម៌​កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មីយ៉ានម៉ា​និង​បង់ក្លាដែស​ធ្វើ​ឲ្យប្រាកដ​ថា ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​វិលត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​ដោយ​សុវត្ថិភាព​ ហើយ​និង​ឈរលើ​គោលការណ៍​ស្ម័គ្រ​ចិត្ត។

ក្រុម​អង្គការ​មនុស្ស​ធម៌ក៏​បាន​និយាយ​ដែរ​ថា ​ពួកគេ​នឹងធ្វើ​ពហិការ​ដល់​ជំរំ​ថ្មី​សម្រាប់ពួក​អ្នក​វិល​ត្រឡប់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​កាន់​រដ្ឋ ​Rakhine ​ក្នុង​ប្រទេស​មីយ៉ានម៉ា ​ប្រសិន​បើ ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​រស់​នៅ​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ស្រាប់​ដោយ​សុវត្ថិភាព​ទេ​នោះ។

​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ​ក្រុម​អង្គការ​ផ្តល់​ជំនួយ​ៗ​នានា​ដូចជា ​អង្គការ ​Care International ​ជួយ​សង្គ្រោះ​កុមា​ អង្គការ Consortium Dutch ​និង​អង្គការ​សាមគ្គី​អន្តរជាតិ ​បាន​និយាយ​ថា ​ពួកគេ​មាន​ការ​ព្រួយ​កង្វល់​អំពីការ​ប្រកាស​ដែល​បាន​ធ្វើ​ឡើងមួយ​សប្តាហ៍​កន្លង​មក​ដោយ​ប្រទេស​បង់ក្លា​ដែស​ និង​មីយ៉ានម៉ា​ដើម្បី​ចាប់​ផ្តើម​បញ្ជូន​ជន​ភៀសខ្លួន​ត្រឡប់​ទៅ​វិញ​នៅ​ក្នុង​រយៈ​ពេល​២ខែ។

ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​អង្គការ​មិន​យក​កម្រៃ​ទាំងនោះ​បាន​សរសើរ​ការតាំង​ចិត្ត​របស់​ប្រទេស​ទាំង​២​ដើម្បី​សម្រប​សម្រួល​ដំណើរ​ការ​វិលត្រឡប់​របស់​ជន​ភៀស​ខ្លួន​ទាំង​នោះ។​ ពួកគេ​បាន​ស្នើ​ថា ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​វិញ​ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ហើយ​នងធ្វើ​ទៅ​តាម​សិទ្ធិ​ជាមូលដ្ឋាន​របស់​ជន​ភៀស​ខ្លួន​ដើម្បី​វិល​ត្រឡប់​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ទៅ​កាន់​ទី​កន្លែង​ដើម​របស់​ខ្លួន​វិញ។

សេចក្តី​ថ្លែង​ការណ៍​សរសេរ​ថា៖ «ទោះ​ជាយ៉ា​ង​ណា​ក៏​ដោយ​ ​យើងស្នើ​ថា ​សិទ្ធិ​ សុវត្ថិភាព​និង​ការ​ការ​ពារ​អ្នក​វិល​ត្រឡប់​ទៅ​វិញ​ត្រូវ​តែ​ទទួល​បាន​ការ​ធានា​មុន​ពេល​ចាប់​ផ្តើម​ដំណើរ​ការ​វិល​ត្រឡប់​ទៅ​វិញ»៕

XS
SM
MD
LG