ក្រឡេកមើលជីវិតកម្មករ
រស់នៅក្នុងបន្ទប់ជួលប្រក់ស័ង្កសីតូចមួយនៅក្បែរសួនឧស្សាហកម្មកាណាឌីយ៉ា ដែលឋិតក្នុងខ័ណ្ឌពោធិសែនជ័យក្រុងភ្នំពេញ លោកឈាន វ៉ាន់ត្រូវធ្វើការលើសពី៨ម៉ោងក្នុងមួយថ្ងៃ ៦ថ្ងៃក្នុង១សប្តាហ៍ដើម្បីទទួលបានប្រាក់ថែមម៉ោងតិចតួចបន្ថែមលើប្រាក់ឈ្នួល៨០ដុល្លារក្នុងមួយខែដែលមិនអាចរស់បានសម្រាប់គ្រួសាររបស់លោកដែលមានសមាជិក៧នាក់។ លោកនៅ វណ្ណារិននៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕