ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់ទំនងកម្ពុជា-ស.រ.អា. មានសារៈសំខាន់


ទំនាក់ទំនងកម្ពុជា-ស.រ.អា. មានសារៈសំខាន់
ទំនាក់ទំនងកម្ពុជា-ស.រ.អា. មានសារៈសំខាន់

<!-- IMAGE -->

ដើម្បីស្តាប់ព័ត៌មាននេះ

មន្ត្រីក្រសួងការបរទេសស.រ.អា. ជាន់ខ្ពស់មួយរូបថ្លែងថា ប្រទេសកម្ពុជាមាន
សារៈសំខាន់នៅក្នុងនយោបាយការបរទេសរបស់ស.រ.អា. ទោះជាប្រទេសទាំង
ពីរនៅមានការមិនយល់ស្របគ្នាក្នុងវិស័យមួយចំនួនក៏ដោយ។

នៅក្នុងបទសម្ភាសន៍ដាច់មុខមួយជាមួយ វីអូអេ សម្លេងស.រ.អា. នៅក្រសួង
ការបរទេសស.រ.អា. នៅរសៀលថ្ងៃពុធនេះ លោកឧបការីរដ្ឋមន្ត្រីការបរទេស
ស.រ.អា. ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិកKurt Campbellថ្លែងថា ប្រទេស
កម្ពុជាអាចជួយស.រ.អា.ក្នុងវិស័យជាច្រើន។

«ទីមួយ ការទទួលស្វាគមន៍តួនាទីរបស់ ស.រ.អា. នៅតំបន់អាស៊ីជារឿងមួយ
ដែលយើងផ្តល់តម្លៃយ៉ាងខ្លាំង។ មានបញ្ហាថ្មីមួយចំនួន ដែលយើងកំពុងដោះ
ស្រាយនៅអាស៊ី ឧទាហរណ៍ដូចជា បញ្ហាប្រែប្រួលអាកាសធាតុជាដើម។ ប្រ-
ទេសកម្ពុជា និងត្រូវប៉ះពាល់ បើសិនជាបញ្ហានេះនៅតែមានជាបន្ត ពីព្រោះ
កម្ពុជាពឹងផ្អែកលើទន្លេមេគង្គ។ យើងក៏កត់សម្គាល់ដែរថា មានបញ្ហាផ្សេងៗ
ទៀតដែលប្រទេសយើងទាំងពីរកំពុងដោះស្រាយ»។

ស.រ.អា.និងប្រទេសកម្ពុជាបានបង្កើនសហប្រតិបត្តិការគ្នាក្នុងវិស័យជាច្រើន
រួមទាំងការប្រឆាំងនឹងការជួញដូរផ្លូវភេទ ការជួញដូរគ្រឿងញៀនការប្រឆាំងនឹង
អំពើភេរវកម្មជាដើម។ក៏ប៉ុន្តែលោកឧបការីរដ្ឋមន្ត្រីការបរទេសCampbellទទួល
ស្គាល់ថា ទំនាក់ទំនងរវាងកម្ពុជានិងស.រ.អា. ពុំមានលក្ខណៈល្អឥតខ្ចោះទេ។

«មានបញ្ហាមួយចំនួនដែលប្រទេសយើងទាំងពីរមិនយល់ស្របគ្នា ប៉ុន្តែរឿងមួយ
ដែលយើងស្វែងរកនោះគឺការសន្ទនាជាឧបតោភាគី ដែលអនុញ្ញាតឲ្យយើងអាច
ធ្វើឲ្យមានតុល្យភាព ។ យើងកំពុងធ្វើការយ៉ាងជិតដិតជាមួយគ្នា នៅក្នុងវិស័យ
ដែលយើងនៅមានភាពលំបាក»។

បញ្ហាមួយក្នុងចំណោមបញ្ហាមួយចំនួនដែលស.រ.អា.និងប្រទេសកម្ពុជាមានការ
មិនចុះសម្រុងគ្នានោះ គឺប្រាក់បំណុលជាងបីរយលានដុល្លារ ដែលកម្ពុជាជំពាក់
ស.រ.អា. តាំងពីរបបសាធារណរដ្ឋខ្មែរក្នុងអម្លុងទសត្សរ៍១៩៧០មកម៉្លេះ។ ស.រ.
អា.ចង់ឲ្យប្រទេសកម្ពុជាសងបំណុលនោះវិញ តែប្រទេសកម្ពុជាស្នើឲ្យស.រ.អា.
ផ្ទេរបំណុលនោះទៅជាជំនួយមនុស្សធម៌វិញ។

លោកផៃ ស៊ីផានជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ លោក
ថ្លែងប្រាប់ វីអូអេ សម្លេងស.រ.អា. តាមទូរស័ព្ទថា ទំនាក់ទំនងរវាងប្រទេសទាំង
ពីរក្នុងភាពជាដៃគូមានលក្ខណៈល្អប្រសើរ ។ តែលោកទទួលស្គាល់ថា នៅក្នុង
វិស័យសេរីភាព និងសិទ្ធិមនុស្ស ប្រទេសទាំងពីរនៅមានការខ្វែងគំនិតគ្នា។

«ដោយសារវប្បធ៌មពីរហ្នឹងខុសគ្នានិងដោយសារនៅខាងស.រ.អា.ហ្នឹងមិនទាន់
យល់ ជាពិសេសនយោបាយ ស.រ.អា. មិនទាន់យល់អំពីការជាក់ស្តែង នៅក្នុង
ប្រទេសកម្ពុជា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏បញ្ហាដែលលើកឡើងហ្នឹង
គឺអំពីបញ្ហាបរិមាណ មិនមែនគុណភាពនោះទេ។ ប៉ុន្តែកម្ពុជានៅតែគិតថាស.រ.
អា.នៅតែជាដៃគូល្អជាមួយប្រទេសកម្ពុជា»។

ឆ្នាំ២០១០នេះកត់សម្គាល់ខួបឆ្នាំទី៦០នៃចំណងទាក់ទងការទូតរវាងស.រ.អា.
និងប្រទេសកម្ពុជា ។ ស្ថានទូតស.រ.អា. នៅក្នុងប្រទេសកម្ពុជា មានគម្រោង
ប្រារព្ធពិធីរំឭកខួបឆ្នាំទី៦០នេះនៅខែកក្តដា។ លោកឧបការីរដ្ឋមន្ត្រីការបរទេស
ស.រ.អា. Kurt Campbell មានប្រសាសន៍ថា លោកមានគម្រោងអញ្ជើញទៅ
ចូលរួម។

“ខ្ញុំគិតថា រឿងមួយដែលយើងចង់គូសបញ្ជាក់នោះ គឺការគាំទ្ររបស់ស.រ.អា.
ចំពោះប្រទេសកម្ពុជា ហើយនិងការរីករាយរបស់យើងចំពោះខួបឆ្នាំទី៦០នេះ។
នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុមួយចំនួន ដែលនាំឲ្យខ្ញុំទន្ទឹងរង់
ចាំធ្វើទស្សនកិច្ចទៅប្រទេសកម្ពុជា»។

លោកឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា. រំឭកថា ជាទូទៅស.រ.អា. នៅក្រោម
រដ្ឋបាលលោកប្រធានាធិបតី Obama មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងតំបន់
អាស៊ីអគ្នេយ៍ ក៏ដូចជាក្នុងប្រទេសកម្ពុជាដែរ ។ លោកបន្ថែមថា បន្ទាប់ពីជំនួប
រវាងលោកស្រីរដ្ឋមន្ត្រីការបរទេសស.រ.អា. Hilary Clinton កាលពីឆ្នាំមុនមក
ស.រ.អា.សង្ឃឹមថា ប្រទេសទាំងពីរនឹងអាចជួបសន្ទនាជាឧបតោគាគីម្តងទៀត
នៅពេលណាមួយក្នុងឆ្នាំនេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG