ដើម្បីស្តាប់ព័ត៌មាននេះ
លោកនាយរដ្ឋមន្រ្តីហ៊ុន
សែន កាលពីថ្ងៃពុធ
បានជំរុញឲ្យអាជ្ញាធរខ្មែរចូលរួម
ទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់ថ្នាំញៀនស្រវឹងនៅក្នុងប្រទេសកម្ពុជា
ដើម្បីផលប្រយោជន៍សង្គមជាតិ
និង ជួយដល់យុវជនកម្ពុជាឲ្យជៀសផុតពីការ
ប្រើប្រាស់ថ្នាំញៀនស្រវឹង
។
«ស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់
និងកម្លាំងអនុវត្តច្បាប់
ទាំងនគរបាល ក៏ដូច
ជាទាំងអាវុធហត្ថ
ត្រូវធ្វើការឲ្យបានច្រើនថែមទៀត និងចាប់អារម្មណ៍ខ្ពស់»។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿង
ញៀនឆ្នាំ
២០០៩ និង ទិសដៅឆ្នាំ២០១០របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
និង
គ្រឿងញៀន។ លោកនាយរដ្ឋមន្រ្តីហ៊ុន
សែន បានបញ្ជាក់ថា
ការចែកចាយថ្នាំ
ញៀនជាលក្ខណៈទ្រង់ទ្រាយតូចៗ
ធ្វើឲ្យប៉ះពាល់ដល់ស្រទាប់យុវជន។
លោកហ៊ុន
សែនមានប្រសាសន៍ទៀតថា
ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជ
កម្ម
និងក្រសួងសុខាភិបាល
គួរតែបង្កើនធ្វើការអប់រំទប់ស្កាត់ការប្រើប្រាស់ថ្នាំ
ញៀនស្រវឹង
តាមរយៈផ្សព្វផ្សាយតាមដបទឹកសុទ្ធ
និងផលិតផលផ្សេងៗទៀត
ឬ ក៏ផ្ញើសារអប់រំតាមប្រព័ន្ធទូរស័ព្ទទាំងអស់ ដើម្បីឲ្យប្រជាពលរដ្ឋ និង យុវជន
យល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។
«ចំណុចនេះមិនត្រូវមើលស្រាលទេ
ហើយចំណុចទាំងអស់នេះ
វាពាក់ព័ន្ធនៅ
ហ្នឹងមូលដ្ឋានផ្ទាល់។យើងខិតខំធ្វើទៅមើលដើម្បីឲ្យគេហៅថា
សហគមន៍របស់
យើងគ្មានគ្រឿងញៀន»។
លោកហ៊ុន
សែនបានមានប្រសាសន៍ទៀតថា
ការប្រយុទ្ធប្រឆាំងការប្រើប្រាស់
ថ្នាំញៀននេះគួរតែធ្វើឱ្យដូចភ្លៀងរលឹម
និងបង្កើនការផ្សព្វផ្សាយ
អប់រំតាមរយៈ
បុណ្យជាតិធំៗ
ដូចជាបុណ្យជាតិអ៊ុំទូក
បុណ្យភ្ជុំបិណ្ឌនិងបុណ្យចូលឆ្នាំជាដើម។
យោងតាមរបាយការណ៍ឆ្នាំ២០០៩
របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿង
ញៀនបានឲ្យដឹងថា
ការបង្រ្កាបបទល្មើសថ្នាំញៀនមានចំនួន៣០៩ករណី
ឃាត់
ខ្លួនជនល្មើសចំនួន៦១៥នាក់
ក្នុងនោះមានស្រ្តីចំនួន២២១នាក់
បញ្ជូនទៅតុលា
ការចំនួន៦១៥នាក់
និង ឃាត់ខ្លួនជនជាតិខ្មែរចំនួន៥០៤នាក់
ជនជាតិបរទេស
ចំនួន១១១នាក់
។
របាយការណ៍ដដែលបានបញ្ជាក់ថា
វត្ថុតាងដែលអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿង
ញៀនចាប់បាន
រួមមានមេតំហ្វេតាមីនជាង១លានគ្រាប់
ហេរ៉ូអ៊ីនជាង២ម៉ឺនក្រាម
និងកញ្ឆាក្រៀមជាង៣ម៉ឺនក្រាម ។ នៅក្នុងប្រទេសកម្ពុជាមានមជ្ឈមណ្ឌលស្តារ
នីតិសម្បទានិងបង្សាបគ្រឿង១៤កន្លែង
នៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តា
ខេត្តមួយចំនួន
ក៏ប៉ុន្តែមជ្ឈមណ្ឌលនេះធ្លាប់បានរងការរិះគន់ពីអង្គការ Human
Right Watch ថា
បានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ការចោទប្រកាន់របស់អង្គការ Human
Right Watch នេះត្រូវបានមន្រ្តីរដ្ឋាភិ-
បាលបដិសេធថា
ជាការអះអាងមិនពិត៕