ដើម្បីស្តាប់ព័ត៌មាននេះ
ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន៥អង្គកំពុងលាក់ព្រះកាយនៅកន្លែងសុវត្ថិភាព
បន្ទាប់ពីបានទទួលដំណឹងថា
អាជ្ញាធរស្វែងរកចាប់ខ្លួនពីបទសង័្សយថា
ជាប់
ពាក់ព័ន្ធនឹងការបាចខិតបណ្ណប្រឆាំងថ្ងៃ៧មករា។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖
ព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន៥អង្គ
ដែលបាននិមន្តពីប្រទេសថៃ
កាលពីដើម
ខែមករានេះ បានអះអាងថា
ព្រះអង្គកំពុងតែលាក់ព្រះកាយនៅក្នុងកន្លែងមាន
សុវត្ថិភាពមួយនៅក្នុងប្រទេសកម្ពុជា
បន្ទាប់ពីបានទទួលដំណឹងថា
អាជ្ញាធរ
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន កំពុងស្វែងរកចាប់ព្រះអង្គពី
បទសង្ស័យថា
ជាប់ពាក់ព័ន្ធនឹងការបាចខិត្តបណ្ណប្រឆាំងថ្ងៃ
៧ ខែមករា ។
កាលពីថ្ងៃទី៤
ខែមករាកន្លងទៅនេះ អាជ្ញាធរកម្ពុជា
ានរកឃើញខិតបណ្ណជា
ច្រើនរយសន្លឹក ដែលត្រូវបានជនមិនស្គាល់មុខយកទៅបាចនៅមុខវិទ្យាល័យ
ជា
ស៊ីម នៅក្នុងខេត្តតាកែវ ។
នៅក្នុងខិត្តបណ្ណមួយសន្លឹក
ដែលVOA
សម្លេងសហរដ្ឋអាមេរិកទទួលបាន
បាន
និយាយពីការប្រឆាំងយ៉ាងដាច់ខាតនូវថ្ងៃ៧
ខែមករា ដោយបានប្រើពាក្យធ្ងន់ៗ
ថា
ថ្ងៃទី៧ ខែមករានេះជាថ្ងៃដែល
ខ្មែរធ្លាក់ក្នុងកណ្តាប់ដៃរបស់យួនកុម្មុយនីស្ត
រំលោភជិះជាន់ខ្មែរ
។
លោកនាយករដ្ឋមន្រ្តីហ៊ុន
សែនធ្លាប់មានប្រតិកម្មចំពោះអ្នកបាចខិតបណ្ណ
និង
បានប្រកាសស្វែងរកចាប់ខ្លួនអ្នកបាចខិតបណ្ណប្រឆាំងថ្ងៃ៧
ខែមករា។
ព្រះតេជ្ជគុណ
លីវ ផល្លី ព្រះជន្ម៣២ព្រះវស្សា
ព្រះសង្ឃខ្មែរកម្ពុជាក្រោមមកពី
ខេត្តឃ្លាំង ដែលមានឈ្មោះក្នុងបញ្ជីចាប់ខ្លួនក្នុងចំណោម៤អង្គផ្សេងទៀតបាន
មានសង្ឃដីការថា
ព្រះអង្គកំពុងភ័យខ្លាចអំពីការតាមចាប់ខ្លួនដោយអាជ្ញាធររដ្ឋា
ភិបាលកម្ពុជា
។
ព្រះអង្គបានមានសង្ឃដីកាប្រាប់VOA
សម្លេងសហរដ្ឋអាមេរិកពីកន្លែងលាក់ព្រះ
កាយមកថា
ព្រះអង្គពុំបានចូលរួម
ហើយក៏ពុំដឹងឮនូវការបាចខិត្តបណ្ណនេះទេ។
"ចំពោះអាត្មានេះ វាមិនមានបានធ្វើ ហើយមិនបានឃើញថា ខិត្តបណ្ណនេះយ៉ាង
ណាទេ
ហើយបើអាត្មាធ្វើក៏អាត្មាមិននៅចាំឲ្យគេចាប់អាត្មាដែរ"។
ចំណែកឯព្រះតេជគុណថាច់
ញាញ់ ព្រះជន្ម២៦ព្រះវស្សាវិញបានបញ្ជាក់ថា
ព្រះ
អង្គក៏ពុំជាប់ពាក់ព័ន្ធនិងការបាចខិតបណ្ណនេះដែរ។
ព្រះអង្គបានមានសង្ឃដីកាថា
ការចោទប្រកាន់ទៅលើព្រះសង្ឃខ្មែរកម្ពុជាក្រោម
នេះគឺជារឿងអយុត្តិធម៌បំផុត។
"មុននឹងចាប់កំហុសគេ
ឃើញសកម្មភាពគេធ្វើអ្វីមួយ
ចាំចាប់កំហុសគេបាន។
រដ្ឋាភិបាលពីចារណាឡើងវិញអំពីបញ្ហាហ្នឹង។ មិនមែនរូបថតគេមួយហ្នឹងអាច
ដើរចាប់គេបានទេ"។
ឆ្លើយតបទៅនឹងការលើកឡើងរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោមនេះ
លោកឧត្តម
សេនីយ៍ឯក ខៀវ សុភ័គ
អ្នកនាំពាក្យក្រសួងមហាផ្ទៃនិងលោកឧត្តមសេនីយ៍
ផ្កាយមាស៤នេត សាវឿន អគ្គស្នងការនគរបាលជាតិ
បានបដិសេធពុំធ្វើអត្ថា-
ធិប្បាយទេ
ដោយលោកបាននិយាយថា កំពុងជាប់រវល់ប្រជុំ។ ចំណែកលោក
ឧត្តមសេនីយ៍ត្រី ទូច
ណារុថ ស្នងការប៉ូលិសក្រុងភ្នំពេញវិញ បានបញ្ជាក់ថា
ករណីនេះយើងបានស្រាវជ្រាវរួចអស់ហើយ
ក៏ប៉ុន្តែលោកពុំបានបញ្ជាក់អំពីអត្ត
សញ្ញាណជនសង្ស័យនៅឡើយទេ។
ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ។