ក្រុមអ្នកសារព័ត៌មានកម្ពុជាចំនួន៧ផ្សេងៗគ្នាកាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លង
នេះបានផ្ញើលិខិតមួយច្បាប់ទូលថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនីដើម្បី
ឲ្យព្រះអង្គជួយព្រះរាជអន្តរាគមន៍
ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឲ្យជួយ
បកស្រាយលើការកាត់ក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ
ចំពោះករណីលោក
ហង្ស ចក្រា ចាងហ្វាងការសែតខ្មែរមា្ចស់ស្រុក។
នៅក្នុងលិខិតកាលពីថ្ងៃអង្គារ
ដែលមានស្នាមចុះហត្ថលេខារបស់សមាគន៍អ្នក
ការសែតទាំង៧រូបនោះ បានបញ្ជាក់ថា
លោកហង្ស ចក្រា ចាងហ្វាងការសែត
ខ្មែរមា្ចស់ស្រុក
ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស
ដោយសារការសម្រេច
របស់សាលាដំបូងរាជធានីភ្នំពេញនោះ
សូមព្រះមហាក្សត្រ
ព្រះមេត្តាជួយអន្ត-
រាគន៍ទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ឲ្យជួយបកស្រាយបំភ្លឺអំពីសុក្រិត្យភាព
ខាងផ្លូវច្បាប់។
លោក ប៉ា ងួនទៀង
នាយកមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
បានបញ្ជាក់ថា
តុលាការក្រុងភ្នំពេញនៅពេលបើកសវនាការទៅលើករណីលោក
ហង្ស ចក្រាមិនមានភាពប្រក្រតីទៅតាមផ្លូវច្បាប់ទេ។ លោកបានបញ្ជាក់ថាមាន
តែឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមទេ
ដែលអាចចង្អុលបង្ហាញថា
តើតុលាការនេះ
ធ្វើត្រឹមត្រូវ
ឬមិនត្រឹមត្រូវ។
"ហៅលោកហង្ស ចក្រា ទី១ទៅចូលសួរនាំគាត់ទៅ
ដល់ពេលលើកទី២ហៅគាត់
ទៀត
ប៉ុន្តែដោយសារតែមេធាវីគាត់រៀបចំឯកសារមិនទាន់
គាត់សុំពន្យារពេល
ស្រាប់តែតុលាការក្រុងអត់ឆ្លើយតបទៅនឹងការសុំពន្យារពេលរបស់លោក ហង្ស
ចក្រា បែរជាបន្តការកាត់ក្តីដោយកំបាំងមុខ
ហើយចាប់គាត់តែម្តង
និង ជា
ចំណុចមិនប្រក្រតី"
។
លោក
សុខ សុវណ្ណ
ប្រធានសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ បាន
លើកឡើងថា តុលាការគួរតែយកច្បាប់ស្តីអំពីរបបសារព័ត៌មាន
ដែលរដ្ឋសភា
បានអនុម័តកាលពីឆ្នាំ១៩៩៥មកអនុវត្ត។
លោកបានបញ្ជាក់ទៀតថា
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគួរតែពន្យល់តុលាការ
ថា តើការយកច្បាប់សម័យព្រហ្មទណ្ឌអន្តរកាលមកចាត់ការលើអ្នកកាសែតត្រឹម
ត្រូវដែរឬទេ។
“ច្បាប់ស្តីពីរបបសារព័ត៌មានប្រើនៅក្នុងកាលៈទេសៈណា
ហើយច្បាប់អន្តរកាល
ក៏ប្រើក្នុងកាលៈទេសៈណា
អញ្ចឹងដើម្បីឲ្យអ្នកកាសែតយើងទាំងអស់គ្នាហ្នឹង
ឲ្យ
យល់ដឹងទាំងអស់គ្នា
កុំឲ្យភ័យខ្លាចថា មិនដឹងជាគេយកច្បាប់ណាមកប្រើ
ឬក៏
គេទាត់ចោលច្បាប់ស្តីពីរបបសារព័ត៌មានហើយ”
។
ព្រះមហាក្សត្រនរោត្តមសីហមុនី
ទ្រង់បានផ្ញើព្រះរាជសារមួយច្បាប់កាលពីថ្ងៃ
ពុធទៅលោកអង្គ វង្សវឌ្ឍនា
សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
និង
ជារដ្ឋមន្រ្តីនៃក្រសួងយុត្តិធម៌ដើម្បីជួយពិនិត្យទៅតាមការស្នើសុំនេះ
។
លោកអង្គ វង្សវឌ្ឍនា នៅថ្ងៃព្រហស្បន៍នេះពុំអាចស្នើសុំដើម្បីសេចក្តីអធិប្យាយ
បំភ្លឺបានទេ។
លោក
ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក
ត្រូវបានសាលាឧទ្ធរណ៍
កាលពីថ្ងៃទី១១សីហាកន្លងទៅនេះ
បានតម្កល់សេចក្តីសម្រេចរបស់សាលា
ដំបូងរាជធានីភ្នំពេញ
ឲ្យជាប់ពន្ឋនាគាររយៈពេល
១២ខែ និងពិន័យជាប្រាក់
ប្រមាណ៩ លានរៀល ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត
និងញ៉ុះញ៉ង់ចំពោះ
អាជ្ញាធរជាតិនិងប៉ះពាល់ស្ថេរភាពនយោបាយតាមពាក្យបណ្តឹងរបស់មេធាវី
រដ្ឋាភិបាល
អំពីអំពើពុករលួយជុំវិញលោកឧបនាយករដ្ឋមន្រ្តី
សុខ អាន។
លោក
ជួង ជួងី មេធាវីការពារក្តីលោក
ហង្ស ចក្រា បានបញ្ជាក់ថា
លោកកំពុង
រង់់ចាំសេចក្តីសមេ្រចចិត្តរបស់លោក
ហង្ស ចក្រា
ថាតើនិងត្រូវធ្វើបណ្តឹងសារ
ទុក្ខទៅតុលាការកំពូលឬក៏យ៉ាងណា
៕ ចប់