ទោះបីជាការសំដែងល្ខោនហាក់បីដូចជាកំពុងតែប្រឈមមុខនឹងការបាត់បង់
ការគាំទ្ររបស់ខ្លួនយ៉ាងណាក៏ដោយ ក៏សិស្សមួយក្រុមនៃសាលាវិចិត្រសិល្បៈ
នៅតែខិតខំប្រឹងហ្វឹកហាត់ការសំដែងល្ខោននេះដដែល។
"សំលេងនៃការហាត់សំដែងល្ខោនបាសាក់របស់ សិស្សសិល្បៈល្ខោន"។
នេះជាសំលេងរបស់និស្សិតមួយក្រុមដែលកំពុងធ្វើការហ្វឹកហាត់សំដែងល្ខោន
បាសាក់នៅក្នុងសាលាវិចិត្រសិល្បៈជាយក្រុងភ្នំពេញ។នៅក្នុងបន្ទប់ថ្ម ប្រក់
ក្បឿងនេះ យើងឃើញមានស្គរធំមួយ កូនគ្រែមួយ ទ្រ និងគ្រែព្រះធម៌៣ នៅ
ក្បែរខ្លួនរបស់ពួកគេ។ ឧបករណ៍ទាំងនេះបានជួយកំដរ ពួកគេក្នុងការហ្វឹក
ហាត់។ បើសិនជាយើងពិនិត្យបន្ទប់នោះ យើងឃើញថា វាហាក់ដូចជាមិនសម
ជាកន្លែងសំរាប់ហាត់ល្ខោននោះទេ។ ក៏ប៉ុន្តែទោះ បីជា យ៉ាងណាក៏ដោយ គេ
តែងតែឮសំលេងបន្លឺនៃការហឹ្វកហាត់ចេញពីបន្ទប់នោះ ជានិច្ច។
នៅក្នុងសំលៀកបំពាក់ខោអាវពណ៌ខ្មៅមានចងក្រមានៅចង្កេះ និស្សិតថិតក្នុង
វ័យជំទង់ដែលមានគ្នាប្រមាណជា៣០នាក់ មានស្រី មានប្រុសចំរុះគ្នាបានខិត
ខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់។ ការសំដែងរបស់ពួកគេហាក់បី ដូចជាមាន
អ្នកទស្សនារាប់រយនាក់នៅកំពុងអង្គុយទស្សនា។
សិស្សដែលមិនត្រូវវគ្គឡើងសំដែងក៏មិនបានអង្គុយទំនេរដែរគឺពួកគេតែងតែ
នាំគ្នាជួយច្រៀងបន្ទរតួរដែលកំពុងសំដែងនិងមានអ្នកខ្លះទៀតយកឧបករណ៍
ភ្លេងផ្សេងៗមកជួយលេងកំដរ។
សិស្សដែលកំពុងហាត់រៀននេះគឺបានមកពីការប្រមូលជាច្រើនជំនាន់ទើបអាច
បង្កើតបានមួយក្រុមនេះឡើងបាន។ នេះបង្ហាញឲ្យឃើញថា សាលាល្ខោន
បាសាក់កំពុងជួបការលំបាកក្នុងការជ្រើសរើសសិស្សចូលរៀនវគ្គនេះ ស្រប
ពេលដែរវិស័យល្ខោនបាសាក់បាន និងកំពុងធ្លាក់ចុះនោះ។
ឆែម ខ្លឹង គឺជាសិស្សរៀននៅសាលាវិចិត្រសិល្បៈផែ្នកល្ខោនបាសាក់អស់រយៈ
ពេល ៤ឆ្នាំមក។ ឆែម ខ្លឹង ដែលកំពុងដើរតួជាស័ង្ខសិ៍ល្បជ័យនៅក្នុងការហាត់
សំដែងរឿងស័ង្ខសិ៍ល្បជ័យនេះ បានឲ្យដឹងថា ដោយសារការស្រឡាញ់ផ្នែក
ល្ខោនបាសាក់នេះ ទើបជំរុញឲ្យគេចូលរៀនដោយមិនគិតគូរអំពីបញ្ហាប្រាក់
ចំណូលអ្វីទាំងអស់។
ឆែម ខ្លឹងបានបញ្ជាក់ថា ប្រហែលជាត្រូវរកជំនាញ ឬមុខរបរអ្វីផ្សេងមួយទៀត
ដើម្បីជួយទ្រទ្រង់ជីវភាពរបស់គេ ។ ក៏ប៉ុន្តែក៏ពួកគេនៅតែមិនបោះបង់ល្ខោន
បាសាក់នេះចោលដែរ។
"ខ្ញុំចូលរៀន ពីព្រោះចង់កុំឲ្យផ្នែកល្ខោនបាសាក់នេះបាត់បង់។ បើពួកជំនាន់
ខ្ញុំមិនចូលរៀទេ ល្ខោនបាសាក់អាចបាត់បង់។ សូមឲ្យទស្សនិកជនជួយគាំទ្រ
លើកទឹកចិត្តក្រុមសិល្បៈនៅសាលាមធ្យមវិចិត្រសិល្បៈផង។ ពេលទស្សនិក
ជនជួយលើកទឹកចិត្តទៅ អ្នកសំដែងក៏មានកំលាំងចិត្ត ហើយធ្វើឲ្យសិល្បៈកាន់
តែរីកចំរើនឡើង។ ទោះជាយ៉ាងណាក៏ដោយក៏ពួកខ្ញុំនៅតែខំប្រឹងហាត់ឲ្យស្ទាត់
ជំនាញដដែល។ រឿងរកលុយមិនបានអត់បញ្ហាទេ” ។
ដៃកូតទ្របណ្តើរ ភ្នែករំពៃរ៍មើលទៅសិស្សកំពុងធ្វើការហ្វឹកហាត់បណ្តើរលោក
គ្រូសេក សាវុធ អនុប្រធានសាលាល្ខោននៃសាលាវិចិត្រសិល្បៈបានឲ្យដឹងថា
ផ្នែកល្ខោនបាសាក់នេះតែតែងជួបការលំបាក ខ្វះសិស្សចូលរៀនជារៀងរាល់ឆ្នាំ
ហើយមានឆ្នាំខ្លះមិនមានសិស្សដាក់ពាក្យចូលរៀនទាល់តែសោះក៏មាន។
លោកបានបន្តថា ជីវភាពរបស់អ្នកសំដែងល្ខោនកំពុងជួបប្រទះការយ៉ាប់យ៉ឺន
ពេក ជាហេតុធ្វើឲ្យសិស្សភាគច្រើនមិនចាប់អារម្មណ៍រៀនផ្នែកនេះ។
លោកបានបញ្ជាក់ថា សិស្សប្រមាណជា៣០នាក់ដែលកំពុងហាត់រៀននេះគឺ
ប្រមែប្រមូលជាច្រើនឆ្នាំមកហើយ ទើបបានប៉ុណ្ណេះ ហើយក៏មានសិស្សមួយ
ចំនួនក៏បានឈប់អស់ជាបន្តបន្ទាប់ដែរ។
"សាលាដាច់ក្រុមនេះទៅ អស់ហើយ អត់មាននរណាបន្តទៀតទេ។ ខ្ញុំចង់ឲ្យពួក
នេះ វាចេះ ឲ្យវាទៅជាគ្រូគេ ឲ្យវាស្នងឲ្យបាន។ អញ្ជឹងចេះតែខំ ខំអញ្ជឹងទៅ។
ថ្នាក់ណា ថ្នាក់ណា គេមើលមិនឃើញក៏ហីទៅចុះ។ ប៉ុន្តែជាចិត្តខ្ញុំទស្សនៈខ្ញុំគឺ
បង្កើតពួកនេះឲ្យបាន។ ពួកនេះនឹងមានភាពល្បីឈ្មោះនៅពេលចេញសំដែង”។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នុត សៅកន្និកា គឺជាសិស្សរៀននៅសាលា
វិចិត្រសិល្បៈផែ្នកល្ខោនបាសាក់អស់រយៈពេល៤ឆ្នាំមកហើយ។ នាងនៅ តែមាន
សុទិដ្ឋិនិយមចំពោះល្ខោនបាសាក់ដដែល បើទោះជាល្ខោន បាសាក់ថិតក្នុងស្ថាន
ភាពបែបណាក៏ដោយ។
"ការណ៍ពិតទៅ ពួកខ្ញុំមិនសូវបានគិតថា បានលុយឬមិនបានលុយទេ ពីព្រោះ
លោកគ្រូខ្ញុំបានលើកទឹកចិត្ត និងផ្តល់ន័យឲ្យពួកខ្ញុំគិតថា ការហាត់រៀនកុំគិត
តែពីលុយពេក។ យើងគិតតែពីហាត់រៀនឲ្យច្បាស់។ អ្វីមួយយើងច្បាស់ហើយ
នោះ វាមានលទ្ធផលឲ្យយើងច្រើនទៅថ្ងៃអនាគត”។
ល្ខោនបាសាក់បានចាប់កំណើតតាំងពីឆ្នាំ១៩៣០ ហើយនៅក្នុងឆ្នាំ១៩៨៣ដល់
ឆ្នាំ១៩៩០ល្ខោនបាសាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន
រហូតដល់មានក្រុមល្ខោនជាង១០០ក្រុមទូទាំងប្រទេសសំរាប់សំដែងបំរើជូន
ប្រជាជនទស្សនា។ក៏ប៉ុន្តែនៅពេលនេះមានក្រុមល្ខោនប្រហែលជា១០ក្រុម
ប៉ុណ្ណោះ។ចាប់ពីឆ្នាំប្រហែល១៩៩០មក រោងល្ខោនជាច្រើនក្នុងទីក្រុងភ្នំពេញ
បានបិទទ្វារឈប់សំដែងតទៅទៀត។
លោកជិន ជុន អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឲ្យដឹង
ថា សិស្សរៀនផ្នែកល្ខោនភាគច្រើនជាសិស្សមានជីវភាពក្រខ្សត់ដូច្នេះដើម្បី
ជំរុញឲ្យសិស្សចាប់អារម្មណ៍រៀនផ្នែកនេះក្រសួងកំពុងមានគម្រោងផ្តល់អាហារ
រូបករណ៍ដល់សិស្សទាំងអស់នោះ៕ចប់