ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ថៃ​​ព្យាយាម​ទប់​ស្កាត់​កំហឹង​លើ​ការចុះបញ្ជី​ល្ខោនខោល


រូបភាពឯកសារ៖ និស្សិតជនជាតិថៃសម្តែងនៅមហោស្រពរបាំប្រពៃណី "ខុន" ក្នុងទីក្រុងបាំងកកកាលពីថ្ងៃទី២២ មីនា ២០១៦។
រូបភាពឯកសារ៖ និស្សិតជនជាតិថៃសម្តែងនៅមហោស្រពរបាំប្រពៃណី "ខុន" ក្នុងទីក្រុងបាំងកកកាលពីថ្ងៃទី២២ មីនា ២០១៦។

មន្ត្រី​រដ្ឋាភិបាល​ក្នុង​ប្រទេស​ថៃ​កំពុង​ស្វែងរក​វិធី​ដើម្បី​បន្ធូរបន្ថយ​កំហឹង​នៅ​តាម​បណ្តាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ពាក់​ព័ន្ធ​នឹង​របាំ​បេតិកភណ្ឌ​មួយ​ដែល​មាន​សម្តែង​ក្នុង​ប្រទេស​ទាំងពីរ។

លោក​វីសានុ គ្រូង៉ាម ឧបនាយករដ្ឋ​មន្ត្រី​ថៃ​បាន​និយាយ​ថា​ប្រទេស​កម្ពុជា​ក៏​អាច​ចុះ​បញ្ជី​ល្ខោនខោល​នៅ​អង្គការ​យូនីស្កូ​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបិយ៍ដែរ។​

ប៉ុន្តែប្រទេសថៃដែល​បច្ចុប្បន្នគ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យោធា មាន​ផែនការនឹង​បន្តចុះបញ្ជី​នៅ​អង្គការ​យូនីស្កូ​ដោយ​ខ្លួន​ឯង​ ដោយ​សារ​តែ​អង្គការ​នេះ​មិន​កំណត់​ថា​ប្រទេស​ចំនួន​ប៉ុន្មាន​អាច​ចុះបញ្ជី​បេតិកភណ្ឌ​ស្រដៀងគ្នា​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វីរ៉ា រ៉ាច់ប៉ូចាណារ៉ាត់ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ប្រទេស​ថៃ។

ប្រទេស​កម្ពុជា​ ឥណ្ឌូនេស៊ី និង​ថៃ​ក៏​អះអាង​ទាមទារ​ដូច​គ្នា​លើ​របាំស្បែក ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​អាហ្សង់ទីន​និង​អ៊ុយរ៉ូហ្កាយ បាន​ចុះ​បញ្ជី​របាំ​តុងហ្គោ​ក្នុង​បញ្ជី​អង្គការ​យូនីស្កូ​ដូចគ្នា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​វប្បធម៌​ ហើយ​លោក​ក៏​បាន​និយាយ​យោង​ដល់​ប្រទេស​កូរ៉េ​ទាំងពីរ​ដែល​បាន​ចុះ​បញ្ជី​ជ្រក់​គីមឈី​ថា​ជា​សម្បត្តិ​វប្បធម៌​ផង​ដែរ។​

ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​បាន​សម្តែង​ការភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​អំពី​ផែនការ​ដែល​ថៃ​ចុះបញ្ជី​ល្ខោនខោល​ដោយ​អះអាង​ថា​វា​ជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​ខ្មែរ ហើយ​របាំ​នៅ​ថៃ​ទើបតែបង្កើត​ក្រោយ​និង​ចម្លង​តាម​កម្ពជាប៉ុណ្ណោះ។

ក្រសួង​វប្បធម៌​ប្រទេស​កម្ពុជា​បាន​ផ្សាយ​តាម​បណ្តាញ​សង្គម​ដោយ​ខិតខំ​ធ្វើ​ឲ្យ​ស្ងប់ស្ងាត់​ ដោយ​និយាយ​ថា​ការតវ៉ា​និង​ការស្នើ​សុំ​របស់​ថៃ​អាច​ធ្វើ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ។

សូម្បី​តែ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​លូកដៃ​ចូល​លើ​ជម្លោះ​នេះ​ដែរ ​ដោយ​សរសេរ​សារ​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​ថា រដ្ឋាភិបាល​កម្ពុជា​មិន​មែន​មិន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​នោះ​ទេ៕

XS
SM
MD
LG